ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហជីព​ពន្លឺ​កម្មករ ដាក់​ញត្តិ​ជូន​ម្ចាស់ជំនួយ​ឱ្យពិចារណា​ឡើង​វិញ​ចំពោះ​ការ​គាំទ្រ​ដល់អង្គការ​សង់​ត្រា​ល់

3 ខែ មុន

រាជធានីភ្នំពេញ ​៖ សហភាព​សហជីព​ពន្លឺ​កម្មករ ដែល​តំណាង​ឱ្យ​កម្មករនិយោជិត ​៤​ម៉ឺន​នាក់ បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​អា​មេ​រិ​ក នៅ​ព្រឹក​ថ្ងៃ​ទី ​២៤ ខែមិថុនា​នេះ ដើម្បី​ស្នើ​សុំ​នាយក​អង្គការ…

រាជធានីភ្នំពេញ ​៖ សហភាព​សហជីព​ពន្លឺ​កម្មករ ដែល​តំណាង​ឱ្យ​កម្មករនិយោជិត ​៤​ម៉ឺន​នាក់ បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​អា​មេ​រិ​ក នៅ​ព្រឹក​ថ្ងៃ​ទី ​២៤ ខែមិថុនា​នេះ ដើម្បី​ស្នើ​សុំ​នាយក​អង្គការ USAID ប្រចាំ​កម្ពុជា គិតគូរ​ឡើង​វិញ​ពី​ការ​ឧបត្ថម្ភ​កញ្ចប់​ថវិកា​សម្រាប់ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង សិទ្ធិ​មនុស្ស​ហៅ​កាត់ «​សង់​ត្រា​ល់​» ​។

អ្នកស្រី សៀ គ​ន្ធា អគ្គលេខាធិការ​សហភាព​សហជីព​ពន្លឺ​កម្មករ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​ការងារ​ស្ត្រី​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ​គោលបំណង​សំខាន់​បំផុត​គឺ​ដើម្បី ឱ្យ​ម្ចាស់​ជំនួយ USAID គិតគូរ​ឡើង​វិញ អំពី​កញ្ចប់​ថវិកាឧបត្ថម្ភ​ដល់​អង្គការ​សង់​ត្រា​ល់ និង​ណែ​ណែនាំ​ឲ្យ​អង្គការ​នេះ​ធ្វើសកម្មភាព​ប្រកបដោយ​តម្លាភាព និង​ស្រប​តាម​លក្ខ​ខ​ន្តិ​កៈ​របស់​ខ្លួន ជា​ពិសេស​ឲ្យ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ ។

អ្នកស្រី​លើក​ឡើង​ថា របាយការណ៍​សង់​ត្រា​ល់​ដែល​បាន​ចេញផ្សាយ​ថ្ងៃ​ទី​ ៤ ខែមិថុនា ឆ្នាំ ​២០២៤ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​កម្មករនិយោជិត នៅ​កម្ពុជា​នោះ​ទេ ដោយ​របាយការណ៍​នោះ​បាន​លើក​ឡើង​ពី​ការ​រឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទ​សិទ្ធិ​សេរីភាព​កា​ងារ​កម្មករនិយោជិត​នៅ​កម្ពុជា ដោយ​សម្ភាសន៍​រោងចក្រ​តែ​ ១៤ ក្នុង​ចំណោម​រោងចក្រ​ដែល​មាន​រហូត​ដល់​៧០៣ ​រោងចក្រ របស់​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពលកម្ម​អន្ដរជាតិ (ILO-BFC) ។

អ្នកស្រី​បញ្ជាក់​ថា ខ្លឹមសារ​នៃ​របាយការណ៍​សង់​ត្រា​ល់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជាតិ ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផល ប្រយោជន៍​រួម​របស់​កម្មករ និយោជិត​នៅ​កម្ពុជា​ទាំងមូល ​។ ជា​ពិសេស​របាយការណ៍​នេះមាន​ចរិត​ន​យោបាយ និង​ញុះញុង លាប​ពណ៌ ឲ្យ​មានការ​រើសអើង​សហជីព និង​បំបែកបំបាក់​សាមគ្គីភាព​រវាង​សហជីព​នៅកម្ពុជា ​។

ក្រៅពី​នេះ អង្គការ​សង់​ត្រា​ល់​ជា​អង្គការ​បាន​ចុះ​បញ្ជិកា នៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​បែរជាទៅ​លួច​ផ្ដល់​ថវិកា​ដើម្បី​ចង.ក្រង​បង្កើត​សហជីព​នៅ​តាម​រោងចក្រ សហគ្រាស​មួយ​ចំនួន ដែល​ផ្ទុយ​ពី​លក្ខ ខ​ន្តិ​កៈ​របស់​ខ្លួន​ថែម​ទៀត​ផង ​។ សកម្មភាព​របស់​អង្គការ សង់​ត្រា​ល់ ដែល​បាន​ធ្វើ​និង​កំពុង​បន្ត​ធ្វើ គឺ​មិន បាន​អនុលោម​តាម​លក្ខ​ខ​ន្តិ​កៈ ច្បាប់​ស្ដី​ពី​សហជីព ច្បាប់​ស្ដី​ពី​អង្គការ​សមាគម និង​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជាឡើយ ​។

អ្នកស្រី​ថ្លែង​ថា ​៖ «​សង់​ត្រា​ល់ ​គឺជា​អង្គការ​មួយ​ដែល​ចេញ​របាយការណ៍​មាន​លក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់​សាមគ្គី របស់​សហជីព​និង​សហជីព និង​ធ្វើការ​បំភាន់ ការ​យល់​ឃើញ​រវាង​គ្នា​និង​គ្នា ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ះពាល់​ដល់​ការងារ និង​ផលប្រយោជន៍​កម្មករនិយោជិត​កម្ពុជា​ទាំងមូល» ​។​

តំណាង​កម្មករ និយោជិត អ្នកស្រីអគ្គលេខាធិការ​សហភាព​សហជីព​ពន្លឺ​កម្មករ បាន​បង្ហាញ​ការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់ដល់​ស្ថិរភាព​ការងារ និងផលប្រយោជន៍​របស់​កម្មករ និយោជិត និង​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​នាយកអង្គការ​ USAID ធ្វើការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ឧបត្ថម្ភ​កញ្ចប់​ថវិកា​សម្រាប់​ធ្វើសកម្មភាព​ដល់​អង្គការ​សង់​ត្រា​ល់ និង​សូម​ឲ្យ​អង្គការ​សង់​ត្រា​ល់ ធ្វើ​សកម្មភាព​ប្រកប ដោយ​តម្លាភាព និង​ស្រប​តាម​តាម​លក្ខ​ខ​ន្តិ​កៈរបស់​ខ្លួន​ ៕ អត្ថបទសហការ