ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​ជំរុញ​អាជ្ញាធរដាំ​ដើម​ក្ងោក​តាម​ដងផ្លូវ​បន្ថែម​ទៀត​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​សណ្តាបធ្នាប់ និង​សោភ័ណ​ភាព​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ លោក​ជំទាវ បាន…

ខេត្ត​ប៉ៃលិន​ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​សណ្តាបធ្នាប់ និង​សោភ័ណ​ភាព​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម ឱវាទ​ទាំងអស់ ត្រូវ​បង្កើន​ការ​ដាំ​ដើម​ក្ងោក​បន្ថែម ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​តាម​ដងផ្លូវ ដែល​ជា​ចំណែក​រួម​ផ្សំ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​។

លោក​ជំទាវ អភិបាលខេត្ត​ក៍បាន​បញ្ជាក់​ដែរ​ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេស​ចរណ៍ធម្មជាតិ និង ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រមណី​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដែល​មាន​ចម្ងាយ​ពី​ក្រុងប៉ៃលិន​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ លោក​ជំទាវ បាន​ណែនាំ​ឱ្យ​យុវ ជន ស​.​ស​.​យ​.​ក ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន រួម​គ្នា​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ថ្មី សម្រាប់​ទទួលភ្ញៀវ​ទេសចរ ចូល​កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្ត​ត្បូង ពេជ្រ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​។

លោក​ជំទាវ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​ចូល​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាក​សំណល់​សំរាម និង​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​អនាម័យ​សាធារណៈ​។

ចំណែកអាជីវករ​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​រមណីយដ្ឋាន​នានា ត្រូវ​មាន​អនាម័យ និង​តម្លៃ​សមរម្យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ លើស​ពី​នេះ​លោក​ជំទាវ​អភិបាលខេត្ត​ក៍​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​លក់ដូរ​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​ដោយ​ឥត​គិតថ្លៃ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ