មកគយគន់ទេសភាពភ្នំនាងរំសាយសក់ ឈ្មោះពាក់ព័ន្ធនឹងរឿងព្រេងនិទានខ្មែរ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ភ្នំនាងរំសាយសក់មានទីតាំង ស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់
ខេត្តបាត់ដំបង ៖ ភ្នំនាងរំសាយសក់មានទីតាំង ស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់
ខេត្តបាត់ដំបង ៖ ភ្នំនាងរំសាយសក់មានទីតាំង ស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ ចំងាយប្រមាណ ២៣ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។
ភ្ញៀវទេសចរអាចធ្វើដំណើរពីទីរូមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ ពេលធ្វើដំណើរទៅដល់ផ្លូវបំបែកទៅភ្នំសំពៅ បត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ខ្លោងទ្វារវត្ដ រួចចូលតាមខ្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំនាងរំសាយសក់។
បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ភំ្នរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មកហើយ ដែលតែងតែ ដំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។ រឿងពេ្រងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ទ្រង់ទាជាដើម (សូមអានរឿង ព្រះចៅរាជកុល និងនាងរំសាយសក់)។
ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុង និងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្ញៀវទេសចរអាច មើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយ ចំការ នឹងទេសភាពព្រៃភ្នំទាំងឡាយដ៏ខៀវស្រង៉ាត់។ លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំ សេចក្ដីសុខសប្បាយ។ យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយ នៅក្នុងល្អាងនេះ មានសភាពងងឹតហើយត្រជាក់ ៕
ចែករំលែកព័តមាននេះ