ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ហូឡង់​ លោក​ម៉ាក​រ៉ា​ត់ ​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​របស់​ណាតូ​

3 ខែ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ នាយក​រដ្ឋ​មន្ត្រី​ហូឡង់​ លោ​កម៉ាក​រ៉ាត់​ (Mark Rutte) នឹង​ឡើង​ធ្វើ​ជា​អគ្គ​លេខា​ធិការ​អង្គការ​ណាតូ​នៅ​អាណត្តិ​ថ្មី​បន្ត​តំណែង​ពី​លោក​ស្តុល​ថឹន​បឺក (Jens Stoltenberg) ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​នា​ពេល​ឆាប់​​ៗ​នេះ​។​ សមាជិក​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​បាន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​គាំទ្រ​បេក្ខ​ភាព​លោក​ម៉ាក​រ៉ាត់​ដើម្បី​ដឹក​នាំ​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​បន្ទាប់​ពី​បេក្ខ​ជន​ប្រកួត​ប្រជែង​ម្នាក់​ទៀត​ដែល​ជា​ប្រធានា​ធិបតី​ប្រទេស​រ៉ូម៉ានី​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ប្រកួត​។…

ទី​ក្រុង​ប្រ៊ុច​សែល៖ នាយក​រដ្ឋ​មន្ត្រី​ហូឡង់​ លោ​កម៉ាក​រ៉ាត់​ (Mark Rutte) នឹង​ឡើង​ធ្វើ​ជា​អគ្គ​លេខា​ធិការ​អង្គការ​ណាតូ​នៅ​អាណត្តិ​ថ្មី​បន្ត​តំណែង​ពី​លោក​ស្តុល​ថឹន​បឺក (Jens Stoltenberg) ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​នា​ពេល​ឆាប់​​ៗ​នេះ​។​ សមាជិក​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​បាន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​គាំទ្រ​បេក្ខ​ភាព​លោក​ម៉ាក​រ៉ាត់​ដើម្បី​ដឹក​នាំ​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​បន្ទាប់​ពី​បេក្ខ​ជន​ប្រកួត​ប្រជែង​ម្នាក់​ទៀត​ដែល​ជា​ប្រធានា​ធិបតី​ប្រទេស​រ៉ូម៉ានី​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ប្រកួត​។

លោ​កម៉ាក​រ៉ាត់​ជា​កម្លាំង​ចល​ករ​ដ៏​សំខាន់ម្នាក់​​​ក្នុង​ការ​​ដើរ​កៀរ​គរ​ជំនួយ​យោធា​ពី​ទ្វីប​អឺរ៉ុប​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ រដ្ឋ​ជា​សមាជិក​ភាគ​ច្រើន​ក៏​ពេញ​ចិត្ត​ពេញ​ថ្លើម​សម្បើម​ណាស់​ដែរ​ក្នុ​ងការ​ឃើញ​លោក​ម៉ាក​រ៉ាត់​​ឡើង​មក​ដឹកនាំ​ស្ថាប័ន​នេះ​។ ជា​គោល​ការណ៍​របស់​អង្គ​ការ​ណាតូ អ្នក​ដែល​អាច​នឹង​ឡើង​មក​កាន់​តំណែង​ជា​អគ្គ​លេខា​ធិការ​បាន​លុះ​ត្រា​តែ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​រដ្ឋ​ជា​សមាជិក​ទាំង​អស់​។ មាន​ន័យ​ថា​គ្មាន​សំឡេង​ជំទាស់​ទេ​។

កាល​ពី​មុន​នេះ​ លោ​កម៉ាក​រ៉ាត់​ក៏​ធ្លាប់​ជួប​នឹង​សំឡេង​ជំទាស់​ពី​ប្រធានា​ធិបតី​ប្រទេស​ហុង​គ្រី លោក​វិចទ័រ អ័របេន (Viktor Orban) ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​។ ប៉ុន្តែ​ក្រោយ​មក លោក​អ័របេន​ក៏​លែង​ជំទាស់​ត​ទៅ​ទៀត​ ​ហើយ​សុខ​ចិត្ត​បើក​ផ្លូវ​ឱ្យ​លោក​ម៉ាក​រ៉ាត់​កាន់​តំណែង​នេះ​ចុះ​។ ប៉ុន្តែ​ក្រោម​លក្ខ​ខណ្ឌ​មួយ «ហុង​គ្រី​សូម​មិន​ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ ឬ​ជំនួយ​យោធា​ទៅ​ឱ្យ​​អ៊ុយ​ក្រែន​ទេ​»។​

សារ​ព័ត៌​មាន​នៅ​ទ្វី​បអឺរ៉ុប​ចុះ​ផ្សាយ​ថា​យ៉ាង​យូរ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ លោក​ម៉ាក​រ៉ាត់​នឹង​ទទួល​​ការ​តែង​តាំង​ជា​ផ្លូវ​ការ​ហើយ​។ លោកម៉ាក​​រ៉ាត់​នឹង​ជំនួស​តំណែង​លោក​ស្តុល​ថឹន​បឺក​ដែន​នឹង​បញ្ចប់​អាណត្តិ​នៅ​ខែ​តុលា ខាង​មុខ​នេះ​។ ប៉ុន្តែ​លោក​ម៉ាក​រ៉ាត់​ឡើង​ទៅ​អង្គុយ​កៅ​អី​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​​មិន​ប្រាកដ​ជា​ស្រណុក​ខ្លួន​ប៉ុន្មាន​​ឡើយ​​។ បើ​លោក​បៃដិន​បន្ត​ឈ្នះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​មិន​អី​ទេ​។ ផ្ទុយ​ទៅ​វិញ បើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ សេណារីយោ​​អាច​នឹង​ប្រែ​ប្រួល​នៅ​ក្នុង​កម្ម​វិធី​នយោ​បាយ​របស់​ណាតូ​។ លោក​ត្រាំ​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​លោក​នឹង​កាត់​ផ្ដាច់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ