ប្រកាសដំឡើងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅក្រម ប្រដាល់គុនខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅ
រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅ
រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់ដែលទទួលបានត្រឹមតែ១៦ដុល្លារក្នុង១កម្មវិធីពោលគឺតិចជាងកីឡាករឆ្ងាយពេក លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងដំឡើងប្រាក់ឈ្នួលអាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរក្នុង១កម្មវិធីពី១៦ដុល្លាររហូតទៅដល់២៥ដុល្លារ ចាប់ពីខែកក្កដា ឆ្នាំ២០២៤តទៅ។ គួររំលឹកថា អាជ្ញាកណ្ដាលប្រដាល់បង្ហើបប្រាប់ពីរឿងប្រាក់ចំណូលការងារ ខុសពីកីឡាករឆ្ងាយ
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បាននិយាយក្នុងកម្មវិធី«នាទីវែកញែកកីឡា»របស់លោក ង៉ែត ហ៊ ដូច្នេះថា៖ «យើងកំពុងរៀបចំផែនការយន្តការលើកទឹកចិត្តឲ្យមន្ដ្រី យកចិត្តទុកដាក់ធ្វើការឲ្យបានខ្ពស់ ។ ការងារអាជ្ញាកណ្ដាល ចៅក្រមនេះ គឺជារឿងរសើប ។ អ្នកដឹកនាំការប្រកួតនេះ ពេលខ្លះជោគជ័យ មិនជោគជ័យ គឺស្ថិតនៅលើពួកគាត់ហើយ ។
ប្រសិនជាដឹកនាំការប្រកួតទៅមានបញ្ហា ច្បាស់ណាស់ នឹងមានការជេរស្ដីពីទស្សនិកជន ហើយលទ្ធផលលម្អៀង ដោយសារការដឹកនាំរបស់ពួកគាត់។ ដូច្នេះ យើងត្រូវធ្វើយ៉ាងម៉េចក៏ដោយឲ្យមន្ដ្រីទាំងអស់ ធ្វើការដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុត»។
លោក ជិន រ៉ា ចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ មើលឃើញថា ធនធានអាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មិនសូវសម្បូរទេ ហើយអ្នកដែលមកធ្វើភាគច្រើនស្ម័គ្រចិត្ត ព្រោះស្រឡាញ់ និងចង់ជំរុញឲ្យក្បាច់គុនមួយនេះ ឈានទៅកាន់ឆាកអន្ដរជាតិ ។
អាជ្ញាកណ្ដាល និងជាចៅក្រមរូបនេះ បន្ថែមថា នៅពេលប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដំឡើងប្រាក់ឈ្នួលពី ១៦ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយកម្មវិធី ធនធានមន្ដ្រីការងារទាំងនេះ នឹងសម្បូរ ព្រោះថវិកាឆ្លើយតបនឹងកម្លាំងការងាររបស់ពួកគេ។ ការដំឡើងប្រាក់ឈ្នួលឲ្យចៅក្រម និងអាជ្ញាកណ្ដាលទាំងនោះ គឺជាការលើកទឹកចិត្តសម្រាប់ពួកគេ ដើម្បីបំពេញតួនាទីឲ្យបានល្អ។ ត្បិតអី អ្នកទាំងនោះ ធ្វើការដោយស្ម័គ្រចិត្ត និងមិនមានប្រាក់បៀវត្សប្រចាំខែឡើយ។
លោក ជិន រ៉ា បន្ថែមថា តួនាទីជាអ្នកកាត់ក្ដី និងឲ្យពិន្ទុ ត្រូវបានអ្នកគាំទ្រជេរនៅពេលលទ្ធផលណាមួយមិនសមស្របទៅនឹងអ្វី ដែលពួកគេរំពឹងទុក ។ ប៉ុន្ដែអ្នកគាំទ្រទាំងនោះ មិនដឹងពីបច្ចេកទេស និងបទបញ្ជានានាទាក់ទងជាមួយការដាក់ពិន្ទុឡើយ ។
លោកបញ្ជាក់ថា មន្ដ្រីការងារទាំងនោះ ទទួលបានកម្រៃទាបហើយ ថែមទទួលបានសម្ពាធពីអ្នកគាំទ្រទៀត។ប៉ុន្ដែអ្នកដែលនៅបន្ដការងារនេះ ព្រោះតែពួកគេស្រឡាញ់ និងចង់ឲ្យថែរក្សាក្បាច់គុនខ្មែរ។មន្ដ្រីបច្ចេកទេសរូបនេះ បន្ដទៀតថា នេះ គឺជាហេតុផលដែលធ្វើឲ្យធនធានអាជ្ញាកណ្ដាល ចៅក្រមគុនខ្មែរ មិនសូវសម្បូរ។ លោកជឿថានៅពេលតម្លៃឈ្នួលឡើង នឹងមានអាជ្ញាកណ្ដាល ចៅក្រមកើនឡើង ហើយការងាររបស់ពួកគេក៏មានប្រសិទ្ធភាពដែរ ៕
ចែករំលែកព័តមាននេះ