ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ស្ថានភាព​ឥឡូវ តើ​ពលរដ្ឋ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​គេច​ពី​បំណុល​វ័ណ្ឌក ?

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស្ថានភាព​មិន​អំណោយផល​ល្អ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក ក៏​ដូច​ជា​ ការ​កើនឡើង​នូវ​កម្ចី​ដែល​មាន​ហានិភ័យ ឬ​កម្ចី​ដែល​មានការ​សង​យឺត ក៏​ដូច​ជា​ ការធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ តើ​ពលរដ្ឋ​គួរ​ធ្វើ​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស្ថានភាព​មិន​អំណោយផល​ល្អ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក ក៏​ដូច​ជា​ ការ​កើនឡើង​នូវ​កម្ចី​ដែល​មាន​ហានិភ័យ ឬ​កម្ចី​ដែល​មានការ​សង​យឺត ក៏​ដូច​ជា​ ការធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ តើ​ពលរដ្ឋ​គួរ​ធ្វើ​យ៉ាងណា ដើម្បី​គេច​ផុត​ពី​បំណុល​វ័ណ្ឌក ?

លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា ដើម្បីចៀស​ផុត​ពី​បំណុល​វ័ណ្ឌក ប្រជាពលរដ្ឋ​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់​លើ​ការ​សម្រេចចិត្ត​វិនិយោគលើ​អាជីវកម្ម​ណាមួយ​ដោយ​ត្រូវ​ពិនិត្យ​លើ​លទ្ធភាព និង​សក្តានុពល​ណាមួយ​នៃ​ទីផ្សារ ។ លោក​បណ្ឌិត ជ័យ តិច បានឱ្យ​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ចៀសវាង​ការ​ពង្រីក​ដែល​ធំ​ហួស ដែល​លើស​ពី​ទីផ្សារ​ដែល​យើង​ពិបាក​ក្នុង​ការ​រក​ចំណូល ត្រឡប់​មក​វិញ ក៏​ដូច​ជា​ពិបាក​ក្នុង​ការ​រក​ប្រាក់​សងបំណុល ដែល​បាន​ខ្ចី​ពី​គ្រឹះស្ថាន​ហិ​រញ្ញា វត្ថុ​» ។

អ្នក​ស្រាវជ្រាវ​រូប​នេះ បន្ត​ថា ការ​បណ្តាក់ទុន​លើ​អាជីវកម្ម​ណាមួយ ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ មើល​អំពី​លទ្ធភាព សក្តានុពល​របស់​ខ្លួន ជំនាញ និង​បទ​ពិសោធលើ​វិស័យ​ និង​អាជីវកម្ម​ទាំងនោះ ប្រជាពលរដ្ឋ​ជៀសវាង​ការ​រកស៊ី​តាម​ការ​ទាក់ទាញ​ទាំង​ខ្លួនឯង​គ្មាន​ជំនាញ​គឺ​នឹង​ជួបហានិភ័យ ។

លោក​បណ្ឌិត ជ័យ តិច បន្ថែម​ថា «​ការ​ពង្រីក ឬ​ការ​វិនិយោគ​លើ​អាជីវកម្ម​ណាមួយ​ត្រូវ មាន​ផែនការ​ឱ្យ​បាន​ច្បាស់លាស់សិក្សា​អំពី​ទីផ្សារ សិក្សា​អំពី​ទំហំ​ទីផ្សារសិក្សា​អំពី​លទ្ធភាព សិក្សា​អំពីលំហូរ​សាច់ប្រាក់ ឱ្យ​បាន​ល្អិតល្អន់​ចៀសវាង​នូវ​គ្រោះ​ហានិភ័យ​ដែល​អាច​កើត ឡើង​ទៅ​លើ​អាជីវកម្ម​» ។

យោង​តាម​របាយការណ៍ ត្រីមាស​ទី១ ឆ្នាំ ២០២៤ របស់​ការិយាល័យ​ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) បានឱ្យ​ដឹង​ថា លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​សម្រេច​បាន​នូវ​កំណើន​ដ៏​រឹង​មាំ ដោយ​សមតុល្យ​ឥណទាន និង​ចំនួន​គណនី​ឥណទាន​មានការ​កើនឡើង​ក្នុង គ្រប់​តំបន់ ។ ចំនួន​នៃ​ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច មានការ​កើនឡើង​ក្នុង​ត្រីមាស​ទី​មួយ បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន ។

ជា​ចុង​ក្រោយ គុណភាព​នៃ​ឥណទាន​បុគ្គល​ដែល​វាស់វែង​ដោយ​អនុ​បាត​នៃ​ឥណទាន​សំណង​យឺត​លើស​ពី ៣០ ថ្ងៃ (30+DPD) មាន​ធ្លាក់​ចុះ​បន្តិចបន្តួច ដោយ​អនុ​បាត​បាន​ថយ​ចុះ​នៅ​គ្រប់​តំបន់ ។

A photo of a businessman who gives money to his partner to bribe the idea of ​​bribery and corruption.

ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​កើន​ឡើងជា​រួម ៣,៨៧% ។ ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​កម្ចី​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​កើនឡើង​ចំនួន ៤% ប្រៀប ធៀប​នឹង​ត្រីមាស​មុន ។ ពាក្យ​ស្នើ​សុំ​កម្ចី​កសិកម្ម​មានការ​កើនឡើង ធៀប​នឹង​ត្រីមាស​មុន​ចំនួន ៩% ពាក្យ​ស្នើ​សុំ​កម្ចី​សំណង់​មានការ​កើនឡើង ធៀប​នឹង​ត្រីមាស​មុន​ចំនួន ២% តែ​ពាក្យ​ស្នើ​សុំ កម្ចី​ផ្សេង​ៗ​ធ្លាក់​ចុះ​ចំនួន ១២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ