ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​៖​ ក្រសួង​ការងារ​ពង្រីក​វេន​សិក្សា​ចំនួន​ ៧​ វេន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្ស​ចូល​រៀន​ជំនាញ

3 ខែ មុន

រាជធានីភ្នំពេញ​៖ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ ដល់​សិស្ស​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​បាន​កាន់តែ​ច្រើន ក្រសួង​ការងារ​បាន​ផ្តួចផ្តើម​ពង្រីក​វេន​សិក្សា ឱ្យ​កាន់តែ​មាន​លក្ខណៈ​បត់បែន មាន​ច្រើន​ជម្រើស ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ…

រាជធានីភ្នំពេញ​៖ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ ដល់​សិស្ស​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​បាន​កាន់តែ​ច្រើន ក្រសួង​ការងារ​បាន​ផ្តួចផ្តើម​ពង្រីក​វេន​សិក្សា ឱ្យ​កាន់តែ​មាន​លក្ខណៈ​បត់បែន មាន​ច្រើន​ជម្រើស ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ និង​ថ្ងៃ​សៅ អាទិត្យ សរុប​ ៧ ​វេន​ ផ្សេង​ៗ​គ្នា​ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ ក្នុង​ពិ​ធិ​បើក​ទិវា​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ធ្វើ​ឡើង​នៅ មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ ក្រោម​ប្រធានបទ ​« TVET​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​»​ ។

ឯកឧត្តម​បានឱ្យ​ដឹង​ថា ការ​ផ្តួចផ្តើម​ពង្រីក​វេន​សិក្សា​ចំនួន​ ៧ ​វេន​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់ ដល់​សិស្ស និង​កម្មករនិយោជិត និង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ដូច​ជា​ក្នុង​ប្រព័ន្ធ មាន​ពេលវេលា និង​ឱកាស​បាន​ចូល​រៀន ហើយ​នៅ​តែ​អាច​បន្តការងារ​រក​ប្រាក់​ចំណូល ​ប្រចាំ​ថ្ងៃ​បាន​ដដែល​ ។

វេន​សិក្សា​ទាំង​ ៧​ នោះ​រួម​មាន ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ មាន​ចំនួន​ ៥ ​វេន ដែល​ក្នុង​នោះ​វេន​ពេញ​ ១ ​ថ្ងៃ ព្រឹក​និង​ល្ងាច ឬ​រៀន​វេន​ព្រឹក ​១ ​ពេល ពេល​រសៀល ​១ ​ពេល ឬ​វេន​ពេល​ល្ងាច ដែល​ក្នុង​នោះ អាច​បែងចែក​ជា​ ៣ ​ម៉ោង​ពេល​ល្ងាច ឬ​ ២​ ម៉ោង​ពេល​ល្ងាច ​។ ចំណែក​វេន​ថ្ងៃ​សៅរ៍​-​អាទិត្យ ក្រសួង​បាន​បែងចែក​ជា ២​ វែ​ន ​បន្ថែម​ទៀត គឺ​វេន​ថ្ងៃ​សៅរ៍​អាទិត្យ​តែ​ម្តង និង​វេន​តែ​ថ្ងៃអាទិត្យ​តែ​មួយ ​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី វគ្គ​សិក្សា​តាម​វេន​នីមួយ​ៗ​ មាន​រយៈពេល​ខុស​គ្នា ចាប់ពី ​៤​ ខែ​ទៅ ​១២ ខែ​អាស្រ័យ​ទៅ​តាម​វេន​ដែល​សិស្ស និង​កម្មករនិយោជិត បាន​ចុះ​ឈ្មោះ​ចូល​រៀន​ ។ ឯកឧត្តម​បញ្ជាក់​ថា​៖ «ការ​រៀបចំ​វេន​សិក្សា​បែប​នេះ ជា​ពិសេស​វេន​ល្ងាច វេន​យប់ និង​ចុង​ស​ប្តា​ហ៍ និង​អនុញ្ញាត​ឱ្យ​យុវជន និង​កម្មករនិយោជិត​ អាច​ចុះ​ឈ្មោះ​ពេល​ណាមួយ ​ដែល​សម​ស្រប និង​ងាយស្រួល​សម្រាប់​ខ្លួន ខណៈ​ដែល​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ការងារ និង​ធានា​បាន​ស្ថេ​រ​ភាព​នៃ​ប្រភព​ចំណូល​របស់​ខ្លួន​» ៕ អត្ថបទសហការ