ចុះឡោមព័ទ្ធទីតាំងក្លឹបយីហោ«ប៉ាវលីជី»ឃាត់មនុស្សជិត២០០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី…
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី…
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩៤នាក់ ។
ជាក់ស្ដែង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះឡោមព័ន្ធទីតាំងក្លឹបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការ និងធ្វើការស៉ើបអង្កេត ច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើសេវាផ្លូវភេទ ពិតប្រាកដ។
ដូច្នេះ ដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។
ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាលបញ្ជូនទៅស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ