ខេត្តស្វាយរៀង ៖ ភ្លើងឆាបឆេះរោងចំបើង ឆេះចៅស្រីតូចៗ០២នាក់ស្លាប់យ៉ាងរន្ធត់ធ្វើឲ្យអ្នកស្រុកស្លុតចិត្តនាំគា្នមកជួយនិងហៅរថយន្តពន្លត់អគ្គីភ័យមកពន្លត់២០នាទីទើបគ្រប់គ្រងបានតែអ្វីៗបានហួសទៅហើយ។ករណីភ្លើងឆាបឆេះរោងចំបើងនេះកើតឡើងនីវេលាម៉ោង០៦និង០០នាទីល្ងាចថ្ងៃទី១៤មិថុនា២០២៤ ស្ថិតនៅភូមិឬស្សីដោចឃុំរាជមន្ទីរស្រុកកំពង់រោទ៌។
កុមាររងគ្រោះទាំងពីរ១,ឈ្មោះវីន បរមីអាយុ២ឆ្នាំភេទស្រី ២•ឈ្មោះផល រិនចេនណា ភេទស្រីអាយុ ២ឆ្នាំមានទីលំនៅភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។បើតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរត្រូវម្តាយឪពុក យកមកផ្ញើរនៅផ្ទះជីដូន ដោយឪពុកម្តាយទៅធ្វើការរោងចក្រ (ហើយក្មេងទាំងពីនាក់នេះបងប្អូនជីដូន១បង្កើតនិងគ្នា)គឺព្រឹកឡើងឪពុកម្តាយទាំង២គ្រួសារ តែងតែយកកូនមកផ្ញើរនិងម្តាយឲ្យជួយមើលថែ លុះពេលល្ងាចម៉ោង៦និង៣០នាទីយប់មកទទួលយកកូនៗនៅផ្ទះវិញ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុជីដូនទុកចៅទាំងពីឲ្យនៅក្រោមផ្ទះ ហើយក៏ទៅប្រមូលសម្រាមនិងលាមកសត្វស្ថួតៗ ដុតពពក់ភ្លើងគោក្របី ខណៈនោះចៅទាំងពីមិននៅស្ងៀមក្រោមផ្ទះទេ ក្មេងរពឹះ នាំគ្នារត់លេងក្បែជីដូនភ្លេចខ្លួនបន្តិចស្រាប់តែឃើញ អណ្តាតភ្លើងឆេះរោងដាក់ចំបើង ក៏រត់មកស្រែកហៅឲ្យគេជួយនិងរត់រកចៅទាំងពីតែមិនឃើញ (សូមបញ្ជាក់រោងដាក់ចំបើងនោះធ្វើរានខ្ពស់ផុតពីដី និងមានជង្រុកស្រូវក្បែគ្នាដែរ)មិននិកស្មានទល់តែសោះថា ចៅស្រីទាំងពីនាក់បងប្អូនបានលូនចូលក្រោមរោងចំបើង ឆេះស្លាប់ទាំងពីអ្នកបងប្អូនបែបនេះសោះ។
ហើយពេលអ្នកស្រុកជិតខាងរត់មកដល់ខ្លះក៏ទូរសព្ទ័ហៅរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌មកជួយអន្តរាគមន៍ពន្លត់ភ្លើងដែរ ក៏ប៉ុន្តែទំរាំមកដល់គឺភ្លើងចំបើងឆេះពេញក្រមុំទៅហើយបាញ់ពន្លត់ម្ភៃនាទីទើបគ្រប់គ្រងបានគឺភ្លើងឆេះរោងចំបើងហើយរាលទៅឆេះជង្រុកស្រូវទៀត ពន្លត់ភ្លើងបានតែចៅៗនៅក្រោមរោងចំបើងក៍ត្រូវភ្លើងឆេះស្លាប់អស់ដែរ។ហើយអ្វីគួរឲ្យសង្វេកទៅទៀតនោះឪពុកម្តាយក្មេងរងគ្រោះទាំងពីរមកពីធ្វើការរោងចក្រទាំង០៤នាក់សង្ឃឹមថាមកយកកូនសម្លាញ់ទៅផ្ទះវិញ ស្រាប់តែគេប្រាប់ថាកូនរបស់គាត់ភ្លើងឆេះស្លាប់បាត់បង់ជីវិតទៅហើយ គ្រាន់តែឮភ្លាមស្ត្រីជាម្តាយស្លុត សន្លប់ស្មារតី អាណិតកូនតើ កូនៗ ក្តៅយ៉ាងណា នៅក្នុងភ្នក់ភ្លើងបែបនេះ ម្តាយឪពុកណាមិនស្លុត កូនតូចៗ អាយុ២ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើង រន្ធត់ខ្លាំងណាស់។
បើតាមសមត្ថកិច្ចធ្វការសន្និដ្ឋាន ថាទី១ អាចកំទេចភ្លើងផើតចេញពីភ្នក់ភ្លើង មកធ្លាក់ចំរោងចំបើងបណ្តាលឲ្យឆេះ ទី២ សង្ស័យថា ក្មេងៗ វារពឹះ ពេលជីដូនកំពុងដើរប្រមូលសម្រាមនិងអុសមកដុតបំពក់នោះចៅៗនាំគ្នាអុសភ្លើងយកទៅលេងក្រោមរោងចំបើងបណ្តាលឲ្យឆេះចំបើង ហើយក្មេងៗគាត់លូនចូលលេងខាងក្រោមរោងចំបើងពេលភ្លើងឆេះក៏ឈ្លក់រកផ្លូវចេញមិនរួចក៏បណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង។
សូមមានការប្រុងប្រយត្ន័ ការដុតបំពក់ភ្លើងគោក្របី ជិតផ្ទះនិងជិតរោងចំបើង ជាពិសេស យាយ យាយ ទទួលមើលចៅ កុំធ្វេសប្រហែស ក្រែងជួបគ្រោះជាយថាហេតុបេបនេះ។ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសលវិច្ចយ័រួចសមត្ថកិច្ចបានប្រគល់សពក្មេងទាំងពីរឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ