ប្រទះឃើញម៉ូតូកង់បី ២គ្រឿងប្លុងចោល ខណៈនគរបាលខណ្ឌទួលគោកប្រកាសស្វែងរកម្ចាស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីចំនួន២គ្រឿង ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីចំនួន២គ្រឿង ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីចំនួន២គ្រឿង ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌទួលគោក ល្បាតប្រទះឃើញគេយកទៅប្លុងចោល នៅក្នុងដីឡូតិ៍មួយកន្លែង ត្រង់ចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានប្រកាសស្វែងរកម្ចាស់ ។
ម៉ូតូកងបីនោះទាំង២គ្រឿងខាងលើ ក្នុងនោះ១គ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GX-៩៨៩០ និងមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HL-១៧៥៤ ។ ទោះបីជាយ៉ាង គេពុំដឹងថា ម៉ូតូកង់៣នោះ ត្រូវបានគេលួច យកទៅប្លុងចោល ឬម្ចាស់យកទៅទុកចោលនោះឬយ៉ាងណានោះទេ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌទួលគោកប្រកាសស្វែងរកម្ចាស់ម៉ូតូកង់៣ ។ សង្ស័យចោរលួចយកមកប្លុងចោលក្នុងដីឡូតិ៍មួយកន្លែង នាយប់ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤ ហើយត្រូវផ្នែកជំនាញអធិការដ្ឋាននគរបាលទួលគោកល្បាត នៅមូលដ្ឋានក៏បានប្រទះឃើញទុកចោលនៅដីឡូតិ៍ចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ដោយមានការសង្ស័យពាក់ព័ន្ធបទល្មើស (លួច)។
បច្ចុប្បន្ន ម៉ូតូកង់បីទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការផ្សព្វផ្សាយនឹងស្រាវជ្រាវរកម្ចាស់មកទទួលវិញនិងសូមភ្ជាប់ជាមួយឯកសារមកជាមួយផង ៕
ចែករំលែកព័តមាននេះ