ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ​ដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការ​ជាតិ ​កំណែទម្រង់រដ្ឋបាល​សាធារណៈ

6 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ ។ កិច្ចប្រជុំ​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ ។

កិច្ចប្រជុំ​ នា​ព្រឹក​ថ្ងៃ​ទី​១២ ​ខែមិថុនា ឆ្នាំ២០២៤ ​នៅ​វិមាន​សន្តិភាព​ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ ។

កិច្ចប្រជុំ​នេះ​ដែរ​ បន្ទាប់​ពី​អស់​រយៈពេល​ជាង៨​ខែ មក​ហើយ ដែល​គណៈកម្មាធិការ​ជាតិ ​ជំរុញ​ការ​អនុវត្ត​ វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ​របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ​។

សារៈសំខាន់ ​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការ​កសាង ​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​ប្រកបដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់ ​។

ការ​អនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុ​រេ​លក្ខខណ្ឌ ​នៃ​ការ​សម្រេចចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវ​បាន​កំណត់​ក្នុងយុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ កម្ពុជាជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក ដោយ​មាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹង​មាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព នៅ​ក្នុង​ជវភាព ​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ (Dynamics of Stakeholder System) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ