ផ្ទុះការចាប់អារម្មណ៍ ថ្មអណ្តែត តើជារឿងពិត ឬយ៉ាងណា? កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់ពីបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាធ្វើការចែកចាយថ្មអណ្តែតទឹកព្រោងព្រោត ខណៈអ្នកខ្លះក៏ជឿ ខ្លះក៏ពុំជឿ « ពោលបើមិនជឿកុំប្រមាថ » ។
ជាការពិត ថ្មអណ្តែង ត្រូវបានចែកចាយដោយបុរសម្នាក់ឈ្មោះ ឆាយ សុខលាប ជាភាសាបរទេស ដោយបានបង្ហោះពីថ្មដ៏ចម្លែកមួយនេះថា « រៀបកន្លែងចាក់បេតុងក៏បានឃើញថ្មអណ្តែត ៣ដុំ នៅក្រោមសាលាឆាន់ នៅវត្តកូនត្មាតបងប្អូន» ។
ក្រោយមានការបង្ហោះរួចឃើញថា មានការចែកចាយព្រោងព្រោតពេញបណ្តាញសង្គម ដោយមានការលើកឡើងវែកញែកខុសៗគ្នា ។ តាមរយៈរូបភាពដែលបានធ្វើការចែកចាយឃើញថា មានបងប្អូនយើងបាននាំគ្នាទៅបន់ស្រន់ សុំសេចក្តីសុខ ខ្លះក៏បានយកដបទឹកសុទ្ធទៅច្រកទឹក បន្ទាប់ពីត្រាំដុំថ្មនោះផងដែរ ។ និយាយដល់ចំណុចនេះ គ្រាន់តែជាជំនឿតែប៉ុណ្ណោះ ពោលមនុស្សម្នាក់មានជំនឿខុសៗគ្នានោះ ។
គួរជម្រាបដែរថា ថ្មដែលអណ្តែតមិនមែនទើបតែមាននោះទេ បើយោងតាមវិទ្យាសាស្ត្រ ថ្មដែលអណ្តែតទឹក មកពីមូលហេតុទាំងនេះ ។ តោះមកស្តាប់ពីមូលហេតុដែលថ្មអាចអណ្តែតទឹកបាន ។
បើយោងតាមគេហទំព័រ ( MINERALS EDUCATION COALITION ) ហៅកាត់ MEC បកស្រាយថា Pumice គឺជាប្រភេទថ្មភ្នំភ្លើងដែលបំផ្លិចបំផ្លាញ ដែលផលិតនៅពេលដែលកំអ៊ែរភ្នំភ្លើង ដែលមានចំហាយទឹក និងឧស្ម័នច្រើនត្រូវបានបញ្ចេញចេញពីភ្នំភ្លើង ។ នៅពេលដែលពពុះឧស្ម័នសាយភាយ កំអ៊ែរនឹងក្លាយទៅជាពពុះ ។ នៅពេលដែលកំអ៊ែរនេះចុះត្រជាក់ និងរឹង លទ្ធផល គឺវត្ថុធាតុថ្មស្រាលខ្លាំងដែលពោរពេញទៅដោយពពុះឧស្ម័នតូចៗ ។ ដូចច្នេះហើយទើបបានជាថ្មអាចអណ្តែតទឹកបាននោះ ។
ជាទូទៅ វាមានពណ៌ស្រាល ដែលបង្ហាញថា វាជាថ្មភ្នំភ្លើងខ្ពស់ នៅក្នុងសារធាតុស៊ីលីកា និងមានជាតិដែក និងម៉ាញេស្យូមទាប ដែលជាប្រភេទធម្មតាត្រូវបានចាត់ថ្នាក់ជា rhyolite ។ Pumice ត្រូវបានជីកយកតាមរយៈរណ្តៅចំហ និងវិធីយកថ្ម ។ វិធីសាស្ត្រស្រង់ចេញ និងដំណើរការប្រែប្រួល អាស្រ័យលើការប្រើប្រាស់ចុងក្រោយ ។ វាអាចត្រូវបានកាត់ចូលទៅក្នុងប្លុក ឬកម្ទេច ។ ការប្រើប្រាស់ Pumice ត្រូវបានប្រើ ដើម្បីធ្វើសម្ភារៈសំណង់ទម្ងន់ស្រាលដូចជាប្លុកបេតុង និងបេតុង ។ សំណល់នៃសារធាតុរ៉ែដែលជីកយករ៉ែ ត្រូវបានប្រើក្នុងសារធាតុសំណឹក ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ឆាយ សុខលាប និយាយថា ដើមទងដំបូង គឺថ្មនេះ នៅក្រោមសាលាឆាន់ ដោយគា.ស់ទៅឃើញថ្មី៣ដុំនេះដោយត្រៀមចង់ចាក់បេតុង រួចក៏យកថ្មនេះទៅត្រាំទឹក រួចក៏អណ្តែត ។ ដូច្នេះព្រះសង្ឃក៏ដូចជា ប្រជាពលរដ្ឋនាំគ្នាចូលផង និងសុំសេចក្តីផងដែរ ។ តើបងប្អូនយល់យ៉ាងណាដែរ? ក្រោយថ្មអាចអណ្តែតទឹកបានដោយមូលហេតុនេះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ