បន្ទាយមានជ័យ ៖ ក្មេងទំនើ.ង១ក្រុម ប្រមាណ៤ទៅ៥នាក់ បានជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពដេញកា.ប់អ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញ បណ្តាលរបួសខ្នង និងកា.ប់ខ្ទេចម៉ូតូ ដែលហេតុការកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចកណ្តុរថើមស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត ។
សន្តិសុខម្នាក់បានប្រាប់ថា ៖ នៅវេលាម៉ោង៤ទាបភ្លឺ មានក្មេងទំនើ.ង១ក្រុម មានគ្នា៤ទៅ៥នាក់ជិះម៉ូតូ៣គ្រឿង មានកាន់ដំបង កាំបិត ដុំថ្មបានធ្វើសកម្មភាពដេញកា.ប់ចា.ក់ទៅលើយុវជនម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញ បានបណ្តាលរបួសខ្នង ចំខ្នងដុំថ្ម គប់ចំហើយប្រឹងរត់គេចខ្លួន រួចត្រូវបានក្មេងទំនើ.ងកាប់បំផ្លាញម៉ូតូខ្ទេចបើកគេចអស់ ។
យុវជនរងគ្រោះបានប្រាប់ថា ៖ គាត់មានមុខរបរជាអ្នកដឹកម្ហូបអាហារតាមអនឡាញ នៅពេលត្រឡប់ពីយកម្ហូបអោយភ្ញៀវ ហើយជិះម៉ូតូត្រឡប់មកវិញ តាមផ្លូវពេលយប់រំលងអធ្រាត្រម្នាក់ឯង ស្រាប់តែមានក្មេងទំនើ.ង១ក្រុម មានគ្នា៤ទៅ៥នាក់ជិះម៉ូតូ៣គ្រឿង មានកាំបិតដំបង ដុំថ្ម បានជិះម៉ូតូដេញតាមកា.ប់ និងគប់ចំខ្នងហើយ ប្រឹងជិះម៉ូតូគេច ឃើញសន្តិសុខយាមសាលាឯកជន ក៏ផ្តួលម៉ូតូចោល ហើយរត់ចូលទៅរកសន្តិសុខ ហើយត្រូវក្មេងទំនើ.ងកា.ប់បំផ្លាញម៉ូតូខ្ទេចដែលជាម៉ូតូដឹកម្ហូបអាហាររាល់ថ្ងៃ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ក្មេងទំនើ.ង ឃើញសមត្ថកិច្ចចាប់រាល់ថ្ងៃតែមិនចេះអស់ ឃើញធ្វើសកម្មភាពកា.ប់ចា.ក់បង្កអសន្តិសុខគ្មានសណ្តាប់ធ្នាប់ភូមិ/ឃុំ គ្មានសណ្តាប់ធ្នាប់ប្រជាពលរដ្ឋមានការព្រួយបារម្ភរាល់ថ្ងៃសុំអោយសមត្ថកិច្ចត្រូវពង្រឹងទប់ស្កាត់អោយបានក្មេងទំនើ.ងនិងបទល្មើសគ្រឿងញៀ.នលុបបំបាត់អោយបាន ៕
ចែករំលែកព័តមាននេះ