ហេតុអ្វីបានជា CEO ក្រុមហ៊ុន Nvidia មានរហស្សនាមថា Taylor Swift នៃវិស័យបច្ចេកវិទ្យា ?
សហរដ្ឋអាមេរិក ៖ លោក Jensen Huang ដែលជាសហស្ថាបនិក ប្រធាន ក៏ដូចជានាយកប្រតិបត្តិ ឬ
សហរដ្ឋអាមេរិក ៖ លោក Jensen Huang ដែលជាសហស្ថាបនិក ប្រធាន ក៏ដូចជានាយកប្រតិបត្តិ ឬ
សហរដ្ឋអាមេរិក ៖ លោក Jensen Huang ដែលជាសហស្ថាបនិក ប្រធាន ក៏ដូចជានាយកប្រតិបត្តិ ឬ CEO ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក Nvidia កាលពីថ្មីៗនេះ ទទួលបានរហស្សនាមថ្មីមួយថា «Taylor Swift នៃវិស័យបច្ចេកវិទ្យា»។ ដូច្នេះសំនួរសួរថា តើមូលហេតុអ្វីបានជាអ្នកជំនួញ និងវិស្វករអគ្គិសនីអាមេរិក ដើមកំណើតតៃវ៉ាន់រូបនេះ ទទួលបានរហស្សនាមដ៏ប្លែកមួយនេះ?
ជាក់ស្តែង ប៉ុន្មានថ្ងៃថ្មីៗនេះ នៅគ្រប់ទីកន្លែងដែលលោក Jensen Huang បង្ហាញវត្តមាននោះ បានទាក់ទាញហ្វូងមនុស្សដ៏ច្រើនទាំងស្រី និងប្រុសស្រែកហៅឈ្មោះរបស់គាត់ និងដណ្តើមគ្នាសុំថតរូប Selfie ក៏ដូចជាចុះហត្ថលេខាថែមទៀតផង ទាំងដែលលោក Jensen ពុំមែនជាតារាសម្តែង តារាចម្រៀង ឬម៉ូដែលល្បីលើពិភពលោកផងនោះ។
ផ្ទុយទៅវិញ ភាពអស្ចារ្យរបស់វិស្វករអគ្គិសនីវ័យ៦១ឆ្នាំរូបនេះ ដោយសារតែលោកគឺជា CEO ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមានតម្លៃមូលធននីយកម្មកើនលើស ៣ទ្រីលានដុល្លាអាមេរិក កាលពីពេលថ្មីៗកន្លងទៅ ដោយបានវ៉ាដាច់ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី ២ របស់ពិភពលោក។ មុនពេលតំណែងនេះ ធ្លាក់ទៅក្រុមហ៊ុន Apple វិញ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានោះ លោក Bob O’Donnell អ្នកវិភាគវិស័យបច្ចេកវិទ្យាដ៏ល្បីឈ្មោះមួយរូប បានលើកឡើងថា បច្ចុប្បន្ន លោក Jensen Huang ប្រៀបដូចជា តារារ៉ុកដ៏ល្បីនៅលើពិភពលោកអ៊ីចឹង។
កាលពីពេលថ្មីៗនេះ លោក Jensen Huang ដែលពាក់អាវស្បែក Tom Ford តម្លៃ ៩ពាន់ដុល្លារអាមេរិក បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាដ៏ធំមួយរៀបចំឡើងនៅកោះតៃវ៉ាន់ ដែលជាសន្និសីទបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ ទាក់ទាញបណ្តាក្រុមហ៊ុនធំៗបំផុតលើពិភពលោក។ នៅទីនោះ លោក Jensen Huang ដែលកើតនៅតៃវ៉ាន់ ប៉ុន្តែចាកចេញពីកោះនេះតាំងពីអាយុ៥ឆ្នាំ ត្រូវបានចោមរោមសុំថតរូបពីអ្នកចូលរួមព្រឹត្តិការណ៍យ៉ាងច្រើនកុះករ ពិសេសនារីៗស្រស់់ស្អាត។
ការកើនឡើងប្រជាប្រិយដ៏ខ្លាំងក្លាត្រឹមមួយប៉ប្រិចភ្នែករបស់លោក Jensen Huang កើតឡើងក្រោយពេលដែលនិយតករសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា គ្រោងនឹងបើកការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងក្រុមហ៊ុន Nvidia ជុំវិញការគ្រប់គ្រងលើឧស្សាហកម្មបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ។
ប៉ុន្តែទោះយ៉ាងណា ចំណាប់អារម្មណ៍លោក Jensen Huang មិនញញើតបន្តិចសោះទៅនឹងការស៊ើបអង្កេតរបស់និយតករអាមេរិក។ ហើយដោយសារតែកត្តានេះហើយ ទើបបានជាលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ហើយក៏ជាមិត្តសម្លាញ់របស់លោក Jensen Huang បានឆ្លើយតបនឹងអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម ដែលមិនស្គាល់ថា តើលោក Jensen Huang គឺជានរណានោះថា Taylor Swift ប៉ុន្តែសម្រាប់វិស័យបច្ចេកវិទ្យា។
លោក Jensen Huang គឺជាបុគ្គលនាំមុខគេនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ហើយការកើនឡើងប្រជាប្រិយភាពរបស់គាត់កើតឡើង ស្របពេលជាមួយនឹងឥទ្ធិពលដ៏ខ្លាំងក្លាយរបស់ក្រុមហ៊ុន Nvidia នៅក្នុងនាមជាក្រុមហ៊ុនរចនាបន្ទះឈីប AI ឈានមុខគេរបស់ពិភពលោក។ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC គឺជាដៃគូផលិតតែមួយគត់សម្រាប់បន្ទះឈីប AI ដ៏ទំនើបរបស់ Nvidia ។ ហើយភាពជោគជ័យរបស់ Nvidia គឺជាការជំរុញមួយសម្រាប់ TSMC ដែលភាគហ៊ុនរបស់ពួកគេបានកើនឡើងខ្ពស់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
បន្ទះឈីបកម្រិតខ្ពស់ រួមទាំងឧបករណ៍ប្រើប្រាស់សម្រាប់បច្ចេកេវិទ្យា AI បានក្លាយជាប្រភពនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិនប្រជែងគ្នា ដើម្បីធ្វើស្តេចត្រាញ់លើវិស័យនេះ។ ប៉ុន្តែធាតុពិត បច្ចុប្បន្នកោះតៃវ៉ាន់ឯណេះទេ ដែលកំពុងស្ថិតនៅចំណុចកំពូលនៃការប្រកួតប្រជែងមួយនេះ ដែលបានបង្កើតបន្ទះឈីបទំនើបបំផុតរបស់ពិភពលោកស្ទើរតែទាំងអស់។
ទាំងអស់នេះហើយបានជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញសមត្ថភាពលោក Jensen Huang និងក្រុមហ៊ុនដែលគាត់បានបង្កើតឡើងអស់ជាច្រើនទសវត្សរ៍ កន្លងមកនេះ។ ជោគជ័យរបស់គាត់ក៏ជាមោទកភាពសម្រាប់តៃវ៉ាន់ ដែលជាកោះបង្កើតរដ្ឋាភិបាលដឹកនាំដោយខ្លួនឯង ហើយដែលចិនដីគោកធ្វើការទាមទារត្រឡប់មកវិញផងដែរ៕ (ប្រភព ៖ BBC និង Yahoo News)
ចែករំលែកព័តមាននេះ