ក្នុងខេត្តប៉ៃលិន មានភ្នំ និងកូនភ្នំជាច្រើន ដែលមានឈ្មោះផ្សេងៗគួរឱ្យចាប់អារម្មណ៍
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ គេដឹងថា ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប និងតំបន់ភ្នំ ដូច្នេះស្ទើរតែទូទាំងខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ គេដឹងថា ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប និងតំបន់ភ្នំ ដូច្នេះស្ទើរតែទូទាំងខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ គេដឹងថា ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប និងតំបន់ភ្នំ ដូច្នេះស្ទើរតែទូទាំងខេត្តប៉ៃលិន បានគ្របដណ្តប់ទៅដោយភ្នំ និងកូនភ្នំជាច្រើន ហើយនៅក្នុងខេត្តប៉ៃលិនមានក្រុង១ និងស្រុក១ គឺក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ៖ នៅក្នុងស្រុកសាលាក្រៅ មានភ្នំច្រើន គួរឱ្យកត់សម្គាល់ផងដែរដូចជា ៖
ទី១.ភ្នំដោះក្រមុំ ទី២.ភ្នំស្រង់មានជ័យ ទី៣.ភ្នំខកមូស ទី៤.ភ្នំក្ងោក ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ទី៥.ភ្នំកូនដំរី ទី៦.ភ្នំក្រិញ ទី៧.ភ្នំអូរដូនតា ទី៨.ភ្នំកេស ទី៩.ភ្នំព្រាល ទី១០.អូរគន្ធាងវា់ ទី១១.ភ្នំបាយសី ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទី១២.ភ្នំកំពូលបី ទី១៣.ភ្នំប៉ោត ទី១៤.ភ្នំសារវណ្ណ ទិ១៥.ភ្នំរថក្រោះឆេះ ទី១៦.ភ្នំផ្សារព្រំ ទី១៧.ភ្នំភូមិទី១៨ ទី១៨.ភ្នំអូររអិល ទី១៩.ភ្នំបឹងព្រលិត ទី២០.ភ្នំកុយ ទី២១.ភ្នំស្រែអន្ទាក់ ទី២២.ភ្នំសំបូរ ទី២៣.ភ្នំស្ពុង ដែលភ្នំទាំងនេះ ស្ថិតនៅក្នុងឃុំស្ទឹងកាច់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា នៅក្នុងស្រុកសាលាក្រៅ ក៏មានភ្នំ និងកូនភ្នំជាច្រើនទៀត ដែលស្ថិតនៅរាយពាសពេញ ខណៈដែលភ្នំខ្លះ ត្រូវបានអាជ្ញាធរយកប្រើប្រាស់ធ្វើផ្លូវ និងខ្លះទៀត នៅល្អទាំងស្រុងដោយមិនមានអ្នកណាអាចប៉ះពាល់ក្រៅពីយកទៅអភិវឌ្ឍសម្រាប់ខេត្តនេះបានឡើយ។ ចំណែកកូនភ្នំមួយចំនួនទៀតត្រូវបានប្រជាពលរដ្ឋកាប់ឆ្ការដុំពោតក្រហម និងដំឡូងមី ព្រមទាំងដំណាំផ្សេងៗ នៅលើកំពូលតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំការពារព្រៃភ្នំទាំងអស់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តកាប់ទន្ទ្រានរានយកដិភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ដើម្បីរក្សាព្រៃភ្នំឱ្យកង់វង់ ក្នុងគោលបំណងឱ្យទាក់ទាញទឹកភ្លៀង និងធ្វើឱ្យមានលំនឹងអាកាសធាតុថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ