រកចំណូលបាន១១០លានដុល្លារ Mbappé បានចាកចេញពី Paris Saint-Germain ដែលមនុស្សជាច្រើនរំពឹងថានឹងបំពេញក្តីសុបិនកាលពីកុមារភាពរបស់គាត់ដោយចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ។ តារាបាល់ទាត់វ័យ២៥ឆ្នាំរូបនេះក៏សកម្មខ្លាំងនៅក្រៅទីលានផងដែរ។ Mbappé បានបង្កើតក្រុមហ៊ុនបង្កើតមាតិកានៅឆ្នាំ២០២២ ដោយសហការជាមួយ NBA និងមានកិច្ចសន្យាដ៏មានតម្លៃជាមួយ Nike, Hublot, Oakley ជាដើម។
៧. កីឡាករបាល់ទាត់ Neymar (អាយុ៣២ឆ្នាំ)
នៅពេលចូលរួមជាមួយក្រុម Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន Neymar ត្រូវបានគេនិយាយថាទទួលបានសិទ្ធិជាច្រើនរួមទាំងសិទ្ធិប្រើប្រាស់យន្តហោះឯកជន និងរថយន្តទំនើបៗ។ ប៉ុន្តែតារាឆ្នើមប្រេស៊ីលរូបនេះមិនមានការចាប់ផ្តើមយ៉ាងរលូនឡើយ។ ការរងរបួសពី World Cup ធ្វើឱ្យ Neymar បញ្ចប់រដូវកាលរបស់ក្លឹប ដោយលេងបានតែ៥ប្រកួតប៉ុណ្ណោះ។ នៅក្រៅទីលានរឿងរបួសនេះមិនរារាំងឱកាសរកលុយរបស់ Neymar ទេ។ កីឡាកររូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រមួយសម្រាប់ Skims បានចាប់ផ្តើមស្បែកជើងបាល់ទាត់ថ្មីជាមួយ Puma និងបានសហការជាមួយ Fun Brands ដើម្បីបង្កើតនូវស្រាក្រឡុក និង mocktails ផ្ទាល់ខ្លួនរបស់គាត់។ ស្ថិតក្នុងបញ្ជីនេះ Neymarរូបចំណូលបាន១០៨លានដុល្លាអាមេរិក។
៨. កីឡាករបាល់ទាត់ Karim Benzema (អាយុ ៣៦ ឆ្នាំ)
Benzema បានចាកចេញពី Real Madrid កាលពីឆ្នាំមុន ហើយបានចូលរួមជាមួយក្រុម Al Ittihad របស់ Saudi Pro League ។ យ៉ាងណាមិញ រដូវកាលដំបូងរបស់ Benzema ជាមួយក្រុមថ្មីជួបបញ្ហាដោយសារបញ្ហាសុខភាពរបស់កីឡាកររូបនេះ។ នេះក៏ជាហេតុផលដែល Benzema ត្រឡប់ទៅព្យាបាលនៅ Real Madrid វិញក្រោមការត្រួតពិនិត្យពីវេជ្ជបណ្ឌិតចាស់របស់គេក្នុងប្រទេសអេស្ប៉ាញនេះបើយោងតាម ESPN ។ ស្ថិតក្នុងបញ្ជីកីឡាកររូបនេះរកចំណូលបាន ១០៦លានដុល្លារ។
៩. កីឡាករបាល់បោះ Stephen Curry
Curry បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនជាច្រើននៅក្នុង NBA និងបានឈ្នះកៅអីអូឡាំពិកជាមួយក្រុមបាល់បោះអាមេរិកនៅរដូវក្តៅនេះ។ នៅក្រៅទីលាន គាត់បានចុះកុងត្រាថ្មីជាមួយ Under Armour កាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះមានភាពយន្តឯកសារអំពីអាជីពរបស់ខ្លួន គឺ Stephen Curry: Underrated ចាក់ផ្សាយក្នុងខែកក្កដា ឆ្នាំ ២០២៣។ បច្ចុប្បន្នរកចំណូលបាន ១០២លានដុល្លារអាមេរិក។
១០. Lamar Jackson (អាយុ ២៧ ឆ្នាំ) រកចំណូលបាន១០៥ដុល្លារអាមេរិក
Jackson បានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ដោយសារ ប្រាក់ចុះហត្ថលេខា ៧២.៥ លានដុល្លារ ពីកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Baltimore Ravens កាលពីឆ្នាំមុន។ នៅក្រៅទីលាន Jackson ធ្វើការជាមួយ Oakley និង StatusPro ដែលជាអ្នកបង្កើតហ្គេមវីដេអូការពិតនិម្មិត NFL Pro Era ។ គាត់ក៏ជាម្ចាស់អាជីវកម្មជាបន្តបន្ទាប់ រួមមានភោជនីយដ្ឋាន ក្រុមហ៊ុនកម្សាន្ត និងម៉ាកសម្លៀកបំពាក់មួយឈ្មោះថា Era 8។
ចែករំលែកព័តមាននេះ