កូនអណ្តើកហ្លួងជិតផុតពូជចំនួន១០ក្បាល បានញាស់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសអំពីការញាស់
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសអំពីការញាស់
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសអំពីការញាស់ថ្មីនៃកូនអណ្តើកហ្លួងដែលជិតផុតពូជចំនួន១០ក្បាល នៅក្នុងមជ្ឈមណ្ឌលមួយនេះ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ ។
អណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួង ហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។
ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។
នៅក្នុងមជ្ឈមណ្ឌល (ACCB) ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។
គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ពួកយើងជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា។
ការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា ៕
ចែករំលែកព័តមាននេះ