រាជធានីភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្តាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ពិធីនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មការបក្សប្រជាជនរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ និងប្រជាជនយ៉ាងច្រើនកុះករ ។
ក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន ៕
ចែករំលែកព័តមាននេះ