ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ី​រ៉ង់ជួបគ្រោះថ្នា.ក់ ពុំដឹងវាសនាលោកទៅជាយ៉ាងណា

7 ខែ មុន

ប្រទេស​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​អ៊ី​​ប្រា​ហ៊ី​ម​រ៉ា​អ៊ី​ស៊ី​ ដែល​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​

ប្រទេស​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​អ៊ី​​ប្រា​ហ៊ី​ម​រ៉ា​អ៊ី​ស៊ី​ ដែល​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៩​ឧសភា ពុំ​ទាន់​ដឹង​ថា​តើ​វាសនា​លោក​បែប​ណា​នៅឡើយ ក្រោយ​ពី​ឧទ្ធម្ភាគចក្រ​នោះ​ជួប​គ្រោះថ្នាក់​រក​មិន​ទាន់​ឃើញ​នៅឡើយ​។

ទូរទស្សន៍​រដ្ឋ​អី​ុ​រ៉​ង់​លើក​ឡើង​ពី​ការ​ចុះ​បន្ទាន់​នៃ​ឧទ្ធម្ភាគចក្រ​នោះ​។ វាសនា​របស់​ប្រមុខរដ្ឋ​រូប​នេះ​ដែល​ទៅ​កាន់​អា​ហ្សែ​បៃ​ហ្ស​ង់​ខាងកើត​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ទំនប់​មួយ​នៅ​ទីនោះ នៅ​មិន​ទាន់​ដឹង​ទៅ​ជា​បែប​ណា​នៅឡើយ​។ សរុប​ឧទ្ធម្ភាគចក្រ​៣​គ្រឿង បាន​ដឹក​សមាជិក​គណៈប្រតិភូ​ជាន់ខ្ពស់​អី​ុ​រ៉​ង់​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​។ ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​ទាំង​៣​គ្រឿង​នោះ ២​គ្រឿង​បាន​ចុះ​ដោយ​គ្មាន​បញ្ហា​នៅ​TABRIZ​ជាទី​ក្រុង​មួយ​នា​ភាគ​ពាយ័ព្យ​ប្រទេស តែ​បាត់​ឧទ្ធម្ភាគចក្រ​ដែល​ប្រធានាធិបតី​ជិះ​។ បណ្ដា​ព័ត៌មាន​មក​ទាល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​។ អ្នក​ទទួលខុសត្រូវ​អី​ុ​រ៉​ង់​ម្នាក់​អះអាង​ថា បណ្ដា​ព័ត៌មាន​មក​ពី​កន្លែង​ឧទ្ធម្ភាគចក្រ​ធ្លាក់ ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​។

មេដឹកនាំ​កំពូល​អី​ុ​រ៉​ង់​លោក​អា​យា​តុល​ឡា​អា​លី​ខូ​មេ​នី បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អី​ុ​រ៉​ង់ កុំ​ឲ្យ​មានការ​បារម្ភ​ខ្លាំង​ពេក​បន្ទាប់​ពី​គ្រោះថ្នាក់​នោះ​របស់​ប្រធានាធិបតី​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អី​ុ​រ៉​ង់​IRNA គូសបញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​លោក​ហ៊ូ​សេន​អា​មៀរ​អាប់​ឌុ​ល​ឡា​ហី​ុ​យ៉ា​ន ស្ថិត​ក្នុង​ចំណោម​អ្នក​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​ជួប​គ្រោះថ្នាក់​នោះ ជាមួយ​អភិបាលខេត្ត​មួយ​រូប​និង​អី​ុ​ម៉ា​ម​សំខាន់​ប្រចាំ​តំបន់​។ IRNA បន្ត​ថា អ្នក​ជួយ​សង្គ្រោះ​ជាង​២០​ក្រុម​ប្រដាប់​ដោយ​ឧបករណ៍​គ្រប់គ្រាន់ ពិសេស​ដ្រូ​ន​និង​ឆ្កែ​សង្គ្រោះ​ត្រូវ​បា​នប​ញ្ជូ្្ជ​ូ​ន​ទៅ ។ អ័​ព្ឌ​ក្រាស់​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​រុករក​។ ព័ត៌មាន​មិន​ច្បាស់​ការណ៍​មួយ​ចំនួន​និយាយ​ថា ឧទ្ធម្ភាគចក្រ​ដឹក​ប្រធានា​ធិបតី ជួប​គ្រោះថ្នាក់​ក្នុង​ខេត្ត​អា​ហ្សែ​បៃ​ហ្ស​ប់​ខាងកើត​។ កន្លែង​កើត​មាន​គ្រោះថ្នាក់​នេះ​ស្ថិត​ក្នុង​តំបន់​DIZMAR​ជិត​ទីក្រុង​VARZAGHAN​។

ប្រទេស​តួ​ក​គី​បាន​បញ្ជូន​អ្នក​ជួយ​សង្គ្រោះ​៣២​នាក់ និង​រថយន្ត​៦​គ្រឿង​មក​កាន់​អុ​ី​រ៉​ង់ ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​ប្រធានាធិបតី​ដែល​បាត់ដាន​។ ប្រធានាធិបតី​តួ​ក​គី​លោក​រី​សី​ុ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​គូសបញ្ជាក់​ថា លោក​ផ្ដល់​រាល់​ការ​ជួយ​ចាំបាច់​ដល់​អី​ុ​រ៉​ង់​។ មុន​នេះ​ប្រមុខរដ្ឋ​តួ​ក​គី​ថ្លែង​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​គ្រោះថ្នាក់​នៃ​ឧ​ទ្ធ​ម្គា​គ​ចក្រ​ដែល​សម​ភាគី​អី​ុ​រ៉​ង់​ជិះ ហើយ​ត្រៀម​ផ្ដល់​ការ​ជួយ​ទ្រទ្រង់​ចាំបាច់​នានា​។ លោក​សង្ឃឹមថានឹង​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ពី​ប្រធានាធិបតី​អី​ុ​រ៉​ង់​និង​គណៈ​ប្រ​តិ​ភុ​ូ​លោក​ក្នុង​ពេល​ឆាប់​ៗ​។

អា​រ៉ា​ប៊ី​សា​អូឌីត អី​ុ​រ៉ា​ក់ អា​ហ្សែ​បៃ​ហ្ស​ង់​និង​សហភាព​អឺរ៉ុប​ក៏​ស្នើ​ជួយ​អី​ុ​រ៉​ង់​ដែរ​។ នា​យប់​ថ្ងៃ​ទី​១៩​មក​២០​ឧសភា រុ​ស្សុ​ី​ប្រកាស​ពី​ការ​បញ្ជូន​ពួក​អ្នក​ជួយ​សង្គ្រោះ មក​កាន់​អី​ុ​រ៉​ង់​ចូលរួម​ក្នុង​ការ​រុករក​។ រុ​ស្សុ​ី​ប​ញ្ជួ​ន​អ្នកឯកទេស​ខាង​រុករក​៤៧​នាក់ ជាមួយ​បណ្ដា​ឧបករណ៍​ចាំបាច់ បណ្ដា​រថយន្ត អាច​បើកបរ​បាន​តាម​គ្រប់​ទីលាន​និង​ឧ​ទ្ថ​ម្ភា​ចក្រ​មួយ​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ