ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែមានហើយ ! ជិះ​ម៉ូតូ​ជ្រួស​គ្នាទាញ​ដាវ​​កា.ប់​មួយ​លេង​ កាត់​ស៊យ លទ្ធផល​ចុងក្រោយទឹកភ្នែក

4 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​កា​.​ប់​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​រត់គេច​ខ្លួន​បាន​ជាង​កន្លះ​ខែ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទី​១ ឈ្មោះ រស់​ពៅ…

ខេត្តព្រៃវែង ៖ យុវជន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​កា​.​ប់​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​រត់គេច​ខ្លួន​បាន​ជាង​កន្លះ​ខែ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទី​១ ឈ្មោះ រស់​ពៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​ទី​២ ឈ្មោះ ណាត​មុនី​រ័​ត្ន ភេទ​ប្រុស អាយុ​២២ ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ខ្សាយ​ខាងជើង ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អៀន រោ​ត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

លោក​វរៈសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នៅ​យប់​ថ្ងៃ​ទី ០១ ឧសភា ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ លើ​កំណត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ក្រោម​ស្ពាន​អ្នក​លឿង ពួក​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ក៏​បក​ម៉ូតូ​ត្រឡប់​ក្រោយ​តាម​ទៅ​កា​.​ប់​ជន​រង​គ្រោះ​ត្រូវ​មួយ​ដាវ​ចំ​ខ្នង​រួច​ក៏​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ជន​រង​គ្រោះ​មិន​ដែល​ស្គាល់គ្នា ហើយ​ក៏​មិន​ធ្លាប់​មាន​គំនុំ​អ្វី​នឹង​គ្នា​ដែរ ពួក​គេ​កា​.​ប់​ជន​រង​គ្រោះ គឺ​ដើម្បី​កាត់​ស៊យ ព្រោះ​ទម្លាប់​ពួក​គេ​ពេល​ចេញ​ដើរ បើ​មិន​បាន​វ៉ៃ​គេ ឬ​មិន​បានកា​.​ប់​គេ​ទេវា​ចង្រៃ​ដល់​ខ្លួន ដូច្នេះ​ហើយ​ទើប​ពួក​គេ​កា​.​ប់​ជន​រង​គ្រោះ​យក​ហេង ។

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កម្លាំង​អាវុធហត្ថ​ស្រុក​ពាម​រក៍ ហើយ​កម្លាំង​ស្រុក និង​ខេត្ត​បាន​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី ១៦​ឧសភា ក៏​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ទើប​សុំ​ដីការ​ពី​លោក​ព្រះរាជអាជ្ញា និង​ឈាន​ដល់​ការ​ចុះ​ចាប់ខ្លួន​ជន សង្ស័យ​បាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ហើយ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ