សាច់ញាតិបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយស្ត្រីកើតគីសសុដន់បានវះកាត់រួចរាល់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលជាច្រើនម៉ោង ស្ត្រីដែលស្ពាយដុំគីសអស់រយៈកាល
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលជាច្រើនម៉ោង ស្ត្រីដែលស្ពាយដុំគីសអស់រយៈកាល
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលជាច្រើនម៉ោង ស្ត្រីដែលស្ពាយដុំគីសអស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ ពេលនេះបានសំដែងនូវក្តីរំភើបរីករាយឥតឧបមានិងបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីកាល់ម៉ែត្រ ជាពិសេសសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលបានចំណាយចវិកា ព្រមឧបត្ថម្ភគាំទ្រដល់រូបគាត់ក្នុងការវះកាត់នេះ។ គួររំលឹកថា ស្ត្រីម្នាក់ទ្រាំរស់ស្ពាយដុំសាច់ជាង១០គីឡូអស់១៤ឆ្នាំយ៉ាងវេ.ទនា សំពះសុំសប្បុរសជនជួយ
ជួបជាមួយអ្នកយកព័ត៌មានយើងនាព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ នៅផ្ទះស្ថិតក្នុងភូមិត្រពាំងជ្រៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្ត្រីឈ្មោះគង់ សារុំ បានសម្ដែងនូវប្ដីរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ក្រោយពីបានវះកាត់យកដុំសាច់ដែលគាត់ស្ពាយមានទម្ងន់១៣គីឡូក្រាម(ថ្លឹងមុនពេលវះ) ដែលដុំសាច់នេះគាត់ស្ពាយជាប់ខ្លួនអស់រយៈពេលរាប់ឆ្នាំមកហើយ។
ស្ត្រីឈ្មោះគង់ សារុំ បានបន្តថា ក្រុមគ្រូពេទ្យដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឈាងរ៉ា ជាច្រើននាក់បានប្រើពេលជាច្រើនម៉ោងតាំងពីម៉ោង8:00 រហូតដល់ម៉ោង ១៧:៣០ នាទីល្ងាច ទើបការវះកាត់សម្រេចបានជោគជ័យ100%។ ក្នុងនាមសាមីខ្លួនផ្ទាល់តែសូមថ្លែងអំណរគុណដល់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលបានចំណាយធនធានផ្ទាល់ខ្លួន ព្រមទាំងឧបត្ថម្ភគាំទ្រចំពោះរូបគាត់ក្នុងការវះកាត់នេះរហូតទទួលបានជោគជ័យនិងសុវត្ថិភាពទាំងស្រុង។
ចំណែកឯអ្នកស្រីគង់ សារី ដែលជាបងស្រីរបស់ស្ត្រីគង់សារុំ វិញក៏បានថ្លែងអំណរគុណបន្ថែមផងដែរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការនៅមន្ទីរខេត្តកាល់ម៉ែត្រក៏ដូចជាសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្អូនគាត់ពេលនេះគាត់មានអារម្មណ៍ថាបានប្អូនគាត់បានរួចផុតពីទុក្ឋវេទនា នៃជំងឺនេះហើយ។
ចំណែកលោកយាយនួនយី អាយុ88ឆ្នាំដែលត្រូវជាម្ដាយរបស់ស្ត្រីឈ្មោះគង់សារុំ ក៏បានរៀបរាប់ផងដែរថាពេលនេះគាត់មានអារម្មណ៍រំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានបន្ទាប់ពីកូនស្រីត្រូវបានថ្នាក់ដឹកនាំខេត្តនិងក្រុមគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត្រក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ពេលនេះកូនស្រីរបស់គាត់បានរួចចាកផុតពីទុកវេទនាដែលពីមុនមករស់ទាំងត្រដរ។ពេលនេះជំងឺកាចសាហាវយមួយទាំងនេះបានដាច់របូតចេញពីខ្លួនប្រាណរបស់កូនគាត់ហើយ។កូនគាត់ពេលនេះដូចមានជីវិតរស់ជាថ្មីម្ដងទៀតយ៉ាងដូច្នោះដែរ។
កាយវិកាដ៏សប្បុរសរបស់ក្រុមគ្រូពេទ្យមិនអាចកាត់ថ្លៃបានឡើយក្រុមគ្រួសារគាត់ទាំងមូលសូមសម្ដែងនូវកតញ្ញូតាធម៌និងការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានជួយជ្រោមជ្រែងកូនស្រីរបស់គាត់បានរួចចាកផុតពីទុក្ខលំបាកមួយនេះ ហើយនិងដឹងគុណថ្នាក់ដឹកនាំខេត្តនិងសម្តេចតេជោរហូតពេញញមួយជីវិត ។
សូមរំលឹកថា ស្ដ្រីមានជំងឺដុំសាច់លើសុដន់អស់រយៈពេលជាង១៣ឆ្នាំ គ្មានថវិកាព្យាបាល ពេលនេះបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតហើយ ត្រៀមវះកាត់ដោយឥតគិតថ្លៃ ក្រោមការជួយជ្រោមជ្រែង ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានឃើញការបង្ហោះតាមបណ្ដាញពត៌មានអំពីអ្នកជំងឺម្នាក់ឈ្មោះ គង់ សារុំ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានជំងឺដុំសាច់នៅសុដន់ខាងស្ដាំជាង១៣ឆ្នាំ ហើយអ្នកជំងឺមានស្ថានភាពក្រីក្រលំបាក គ្មានទីពឹង សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងឈានដល់រកអ្នកជំងឺឃើញ ព្រមទាំងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា «បន្ទាប់ពីទទួលបាននូវព័ត៌មានអំពីអ្នកជំងឺខាងលើនេះ ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់ឱ្យលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ចុះធ្វើការស្រាវជ្រាវរកស្ដ្រីជាអ្នកជំងឺខាងលើនេះមកព្យាលបាល ពេលនេះក្រុមគ្រូពេទ្យរបស់យើង បានចុះទៅដល់ផ្ទះរបស់អ្នកជំងឺដោយផ្ទាល់ និងបានអញ្ជើញគាត់មកទទួលលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគាត់ក៏បានមកដល់មន្ទីរពេទ្យកាលពីល្ងាចមិញនេះ។ ឥឡូវនេះយើងកំពុងធ្វើការពិនិត្យ និងព្យាបាលជូនគាត់ ដើម្បីត្រៀមធ្វើការវះកាត់ នៅព្រឹកថ្ងៃនេះ ហើយចំពោះការព្យាបាលទាំងអស់ គឺដោយឥតគិតថ្លៃ» ៕
ចែករំលែកព័តមាននេះ