ទឹកទន្លេមេគង្គ ៣កន្លែងរាក់ខ្លាំង រហូតអាចដើរលើបាន
- ភ្នំពេញ
នៅក្នុងចំណោមស្ថានីយវាស់កម្ពស់ទឹកទន្លេមេគង្គចំនួន៨កន្លែង ដែលហូរកាត់ប្រទេសកម្ពុជា មាន៣កន្លែង ដែលកម្រិតកម្ពស់ទឹក វាមានស្ថានភាពរាក់ខ្លាំង រហូតយើងអាច
នៅក្នុងចំណោមស្ថានីយវាស់កម្ពស់ទឹកទន្លេមេគង្គចំនួន៨កន្លែង ដែលហូរកាត់ប្រទេសកម្ពុជា មាន៣កន្លែង ដែលកម្រិតកម្ពស់ទឹក វាមានស្ថានភាពរាក់ខ្លាំង រហូតយើងអាច
នៅក្នុងចំណោមស្ថានីយវាស់កម្ពស់ទឹកទន្លេមេគង្គចំនួន៨កន្លែង ដែលហូរកាត់ប្រទេសកម្ពុជា មាន៣កន្លែង ដែលកម្រិតកម្ពស់ទឹក វាមានស្ថានភាពរាក់ខ្លាំង រហូតយើងអាចដើរឆ្លងកាត់បាន ។
តាមសេចក្តីជូនដំណឹងដោយក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កម្រិតកម្ពស់ទឹក នៅកន្លែងដែលមានស្ថានភាពរាក់ខ្លាំងនោះ គឺមាន កំពង់ហ្លួង ដោយកម្រិតកម្ពស់ទឹក គឺត្រឹម ០,៧៥ ម ខណៈដែលនៅព្រែកក្តាម គឺមាន កម្រិត០,៨៩ ម ដោយឡែកនៅអ្នកលឿង គឺមានកម្រិត១,១២ ម។
ប្រភពដដែល៊ បានឲ្យដឹងថា នៅកន្លែងដែលកម្រិតកំពស់ទឹកជ្រៅជាងគេ គឺនៅក្រចេះ មានជម្រៅដល់ទៅ ៧,២៣ម កំពង់ចាមមានកម្រិតកម្ពស់ទឹក ២,៧០ម ស្ទឹងត្រែងមានកម្រិតកម្ពស់ទឹក ២,៦៦ម ចតុមុខ ១,៧១ម និងកោះខែល ១,៧០ ម ។
ឃើញស្ថានភាពទឹករាក់បែបនេះ តិចបបួលគ្នាដើរឆ្លងទន្លេណា ។ កុំប្រថុយ ពីព្រោះនៅតាមទន្លេអាចមានល្បាក់ ឬអាចមានអន្លង ដែលយើងមើលមិនឃើញ ហើយអាចមានគ្រោះថ្នាក់ ដល់ជីវិតបាន ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ