តុលាការខេត្តកំពត បានសម្រេចបង្កកគណនីធនាគារ និងមីក្រូហិរញ្ញវត្ថុជិត១០០ករណី ព្រមទាំងបង្កកដីឡូត៍ចំនួនជាង១៧៩០ក្បាលដី នៅក្នុងរឿងអាស្រូវរបស់ក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត ពាក់ព័ន្ធនឹងលុយកាក់ចំនួន៤០លានដុល្លារ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ក៏បានអោយដឹងផែរថា រហូតមកទល់ពេលនេះ សាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់ បានចេញដីកាបង្គាប់ អោយចាប់ខ្លួនជនត្រូវចោទចំនួន៩នាក់ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនបាននៅឡើយ និងបានចេញដីកាបង្គាប់នាំខ្លួនជនត្រូវចោទចំនួន៤០នាក់ និងបានចេញដីកាបង្គាប់អោយចូលខ្លួនជនត្រូវចោទចំនួន១០នាក់ ដោយកំណត់អោយចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ៖
ចែករំលែកព័តមាននេះ