លោកតាម្នាក់ដើរឆ្លងផ្លូវ ត្រូវឡាន១គ្រឿងបើកបរដោយជនជាតិចិនបុ.កម្តុំគល់ស្ពានអាកាស៧មករា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកតាម្នាក់បានរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវត្រូវបានរថយន្តម៉ាក
រាជធានីភ្នំពេញ ៖ លោកតាម្នាក់បានរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវត្រូវបានរថយន្តម៉ាក
រាជធានីភ្នំពេញ ៖ លោកតាម្នាក់បានរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវត្រូវបានរថយន្តម៉ាក TUNDRA បើកបរដោយជនជាតិចិនបុ.កយ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីគល់ស្ពានអាកាស៧មករា ស្ថិតនៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញលោកតាម្នាក់បានដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តនិងម៉ូតូបើកពេញផ្លូវ លុះលោកតាដើរឆ្លងជិតផុត ក៏ស្រាប់តែឃើញរថយន្ដម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-1763 បើកបរជាជនជាតិចិនទិសដៅពីលិចទៅកើតបានបុកលោកតាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់កជើងម្ខាងផ្នែកខាងស្ដាំរងរបួសយ៉ាងធ្ងន់ធ្ងរ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរជាជនជាតិចិនបានឈប់រថយន្តហើយចុះមកមើលជនរងគ្រោះ ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់រដ្ឋមកជួយសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ ។
ក្រោយពេលកើតហេតុ បន្ទាប់មកកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌ សែនសុខភ្លាមៗធ្វើការវាស់វែងនឹងយករថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ