ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមទុកផ្លែឈើទាំងនេះក្នុងទូរទឹកកក ព្រោះវាអាចបំផ្លាញសុខភាព

7 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនអាចទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនអាចទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ?

១-អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ

    ព្រោះផ្លែឈើមួយនេះប្រតិកម្មជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឱ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូច្នេះ អ្នកគួរតែទុកក្រៅទូរទឹកកកទើបមិនងាយខូច។

    ២-អ្នកមិនគួរយកផ្លែក្រូចទៅក្លាសេក្នុងទូរទឹកកកឡើយ

      ព្រោះសារធាតុខ្លាញ់ដែលមានលើសំបកក្រូចនោះអាចជ្រាបចូលទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឱ្យផ្លែក្រូចនោះអាចប្រែរសជាតិជាល្វីងបាន។

      ៣-ផ្លែប៊័រដែលមិនទាន់ទុំ មិនអាចទុកក្នុងទូរទឹកកកឡើយ

        ព្រោះនៅពេលដែលវាស្ថិតក្នុងសីតុណ្ហភាពទាប អាចធ្វើឱ្យផ្លែប៊័រនោះមិនងាយទុំ។ ដូច្នេះ នៅពេលដែលវាប្រែជាទុំ ទើបអ្នកអាចទុកក្នុងទូរទឹកកកបាន។

        ៤-អ្នកក៏មិនអាចទុកផ្លែធុរ៉េនដែលមិនទាន់ទុំក្នុងទូរទឹកកកដែរ ព្រោះវាអាចធ្វើឱ្យផ្លែឈើមួយនេះមិនអាចទុំបាន ថែមទាំងអាចធ្វើឱ្យរលួយផងដែរ។

        ៥-ផ្លែស្វាយក៏មិនគួរទុកក្នុងទូរទឹកកកដែរ

          ព្រោះអាចធ្វើឱ្យសាច់នៃផ្លែឈើមួយនេះញ៉ាំទៅមិនឆ្ងាញ់ឡើយ ដោយមានសារធាតុទឹកក្នុងនោះ។ ដូច្នេះ ផ្លែឈើ៥ប្រភេទខាងលើនេះ អ្នកមិនអាចទុកក្នុងទូរទឹកកកឡើយ៕

          អត្ថបទសរសេរ ដោយ

          កែសម្រួលដោយ