ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កាំ​.បិត​មុ.ត​ស្រួ.ច​ដេញ​ចា.ក់​មនុស្ស​ឆៅ​ៗ​នៅ​អូស្ត្រាលី​ស្លា.ប់​៥​នាក់

8 ខែ មុន

ទី​ក្រុង​ស៊ីដនី៖ នៅ​ប្រទេស​អូស្ត្រាលី​​ថ្មី​ៗ​នេះ​មាន​ហេតុ​ការណ៍​យក​កាំ​បិត​ដេញ​ចាក់​មនុស្ស​នៅ​ទី​សា​ធារណៈ​ដោយ​ឥត​សម​ហេតុ​ផល ឬ​ឥត​មាន​គំនុំ​អ្វី​ជា​មួយ​គ្នា​ពី​មុន​មក​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​ទំនើប​មួយ​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ សាក្សី​និយាយ​ថា​មនុស្ស​ម្នាក់​នៅ​សុខ​ៗ​ស្រាប់​តែ​យក​កាំ​បិត​មុត​ស្រួច​ដើរ​ចាក់​មនុស្ស​ដែល​កំពុង​ដើរ​ទិញ​ឥវ៉ាន់​។ គាត់​ចាក់​មនុស្ស​៩​នាក់​។ ក្រោយ​មក​សមត្ថ​កិច្ច​ក៏​ចុះ​ធ្វើ​អន្តរា​គមន៍ ហើយ​​​បាញ់​សម្លាប់​គាត់ចោល​​តែ​ម្ដង​។ ​ដូច្នេះ​ត្រឹម​តែ​មួ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​មនុស្ស​៦​នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​រួម​ទាំង​ជន​សង្ស័យ​ផង​ដែរ​។ សមត្ថ​កិច្ច​យល់​ថា​ជន​ដៃ​ដល់​ធ្វើ​សកម្ម​ភាព​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។…

ទី​ក្រុង​ស៊ីដនី៖ នៅ​ប្រទេស​អូស្ត្រាលី​​ថ្មី​ៗ​នេះ​មាន​ហេតុ​ការណ៍​យក​កាំ​បិត​ដេញ​ចាក់​មនុស្ស​នៅ​ទី​សា​ធារណៈ​ដោយ​ឥត​សម​ហេតុ​ផល ឬ​ឥត​មាន​គំនុំ​អ្វី​ជា​មួយ​គ្នា​ពី​មុន​មក​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​ទំនើប​មួយ​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ សាក្សី​និយាយ​ថា​មនុស្ស​ម្នាក់​នៅ​សុខ​ៗ​ស្រាប់​តែ​យក​កាំ​បិត​មុត​ស្រួច​ដើរ​ចាក់​មនុស្ស​ដែល​កំពុង​ដើរ​ទិញ​ឥវ៉ាន់​។ គាត់​ចាក់​មនុស្ស​៩​នាក់​។ ក្រោយ​មក​សមត្ថ​កិច្ច​ក៏​ចុះ​ធ្វើ​អន្តរា​គមន៍ ហើយ​​​បាញ់​សម្លាប់​គាត់ចោល​​តែ​ម្ដង​។

​ដូច្នេះ​ត្រឹម​តែ​មួ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​មនុស្ស​៦​នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​រួម​ទាំង​ជន​សង្ស័យ​ផង​ដែរ​។ សមត្ថ​កិច្ច​យល់​ថា​ជន​ដៃ​ដល់​ធ្វើ​សកម្ម​ភាព​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ មាន​ន័យ​ថា​គ្មាន​អ្នក​សម​គំនិត​ទេ ហើយ​​សំណុំ​រឿង​​នេះ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​បាញ់​សម្លាប់​ជន​ដៃ​ដល់​តែ​ម្ដង​ គ្មាន​ការ​បន្ត​ភាគ​ទៅ​ថ្ងៃ​ក្រោយ​ទេ​។ រហូត​មក​ដល់​ពេល​នេះ​ សមត្ថ​កិច្ច​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ជន​ដៃ​ដល់​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​​នៃ​​ការ​ចាក់​សម្លាប់​មនុស្ស​ឆៅ​ៗ​របៀប​​​នេះ​នៅ​ឡើយ​​ដែរ​។​​

ទូរ​ទស្សន៍​អេប៊ីស៊ី (ABC) ​របស់​អូស្ត្រាលី​ផ្សាយ​ថា​សមត្ថ​កិច្ច​គ្រាន់​តែ​ទទួល​ដំណឹង​ស្ដី​ពី​ការ​ចាក់​សម្លាប់​មនុស្ស​នេះ​ភ្លាម​ក៏​បាន​ចុះ​ជម្លៀស​មនុស្ស​ព្រឹប​ៗ​ចេញ​ពី​ផ្សារ​ទំនើប​នៅ​តំបន់​ជាយ​ក្រុង​ស៊ីដនី​។ អ្នក​នាំ​ពាក្យ​ក្រុម​រថ​យន្ត​គិលាន​សង្គ្រោះ​ (ឡាន​ពេទ្យ) ថ្លែង​ថា​ពី​ដំបូង​ដៃ​គេ​សង្ស័យ​ថា​ជន​ដៃ​ដល់​អាច​មាន​គ្នា​២​នាក់​។ មិន​តែ​ប៉ុណ្ណោះ​ សមត្ថកិច្ច​ប្រុង​ស្រាវ​ជ្រាវ​រក​បក្ស​ពួក​របស់​ជន​សង្ស័យ​​បន្ថែម​ទៀត​ក្រែង​លោ​នៅ​សេស​សល់​កន្លែង​ណា​ផ្សេង​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​ត​គ្នា​តាម​បណ្ដាញ​សង្គម​ គេ​ឃើញ​​ឡាន​ប៉ូលិស​ និ​ងឡាន​ពេទ្យ​​ប្រមូល​ផ្ដុំ​គ្នា​ និង​បញ្ចេញ​សំឡេង​ស៊ីរ៉ែន​កង​រំពង​នៅ​បរិវេណ​ជុំ​វិញ​ផ្សារ​ទំនើប​នោះ​។ គេឃើញ​​សមត្ថ​កិច្ច​ឡើង​ឆែក​មើល​នៅ​លើ​ដំបូល​កន្លែង​ចត​ឡាន​-ម៉ូត​ក្រែង​លោ​ជន​ដៃ​ដល់​ពួន​សម្ងំ​នៅ​ទី​នោះ​។ ចំណែក​គ្រូ​ពេទ្យ​ខិត​ខំ​ផ្ដល់​ការ​ជួយ​សង្គ្រោះ​បឋម​​ចំពោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​របួស​។​

សាក្សី​ម្នាក់​និយាយ​ថា​នៅ​ពេល​កើត​ហេតុ​នោះ គាត់​ខំ​សម្ងំ​លាក់​ខ្លួន​នៅក្នុង​កន្លែង​កន្លុក​កន្លៀត​នៃ​ហាង​លក់​ឥវ៉ាន់​។ ក្រោយ​មក គាត់​ស្ដាប់​ឮ​សំឡេង​គ្រាប់​កាំ​ភ្លើង​បាញ់​ផូង​ៗ​ប្រហែល​​​មួយ​គ្រាប់​ ឬ​ពីរ​គ្រាប់​។ ពេល​នោះ អ្នក​ដែល​សម្ងំ​លាក់​​ខ្លួន​ទាំង​ប៉ុន្មាន​បាន​ត្រឹម​តែ​​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​។ ប៉ុន្តែ​មិន​ដឹង​ថា​ជា​ស្នូរ​កាំ​ភ្លើង​របស់​សមត្ថ​កិច្ច​ ឬ​របស់​ជន​ដៃ​ដល់​។ ដូច្នេះ មាន​តែ​សម្ងំ​លាក់​ខ្លួន​ជា​បន្ត​ទៀត​ព្រោះ​មិន​អាច​ធ្វើ​អ្វីកើត​។​​

មិន​យូរ​ប៉ុន្មាន​ អ្នក​នៅ​ក្នុង​ហាង​នោះ​ក៏​ដឹក​ដៃ​អ្នក​សម្ងំ​លាក់​ខ្លួន​ទាំង​ប៉ុន្មាន​​ចេញ​ទៅ​រក​ទី​កន្លែង​ដែល​មាន​សមត្ថ​ភាព​ជាង​នេះ​ ហើយ​អាច​ដាក់​គន្លឹះ​ទ្វារ​យ៉ាង​រឹង​មាំ​។ ក្រោយ​មក​ គាត់​ក៏​ចាក់​សោ​ទ្វារ​​បិទ​ហាង​លក់​ឥវ៉ាន់​​​ ហើយ​នាំ​អ្នក​កំពុង​រត់​​ពួន​ទាំង​ប៉ុន្មាន​ចេញ​ទៅ​តាម​ទ្វារ​ហាង​​មក​ខាង​ក្រៅ​ដោយ​សុវត្ថិ​ភាព៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ