រួមភេ.ទ អាចធ្វើឱ្យអ្នកមិនងាយគាំ.ងបេះដូង
ការសិក្សាជាច្រើនបានលើកឡើងថា «ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង»។ ដូចជាការ
ការសិក្សាជាច្រើនបានលើកឡើងថា «ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង»។ ដូចជាការ
ការសិក្សាជាច្រើនបានលើកឡើងថា «ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង»។ ដូចជាការសិក្សារបស់ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ New England នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាម៉េរិក បានតាមដានសកម្មភាពផ្លូវភេទរបស់បុរសប្រមាណ១០០០នាក់ដែលមានអាយុពី ៤០ ទៅ ៧០ឆ្នាំ ។
គេបានរកឃើញថា បុរសដែលបានរួមភេទ២ដងក្នុងមួយសប្តាហ៍ មានអត្រាគាំងបេះដូងតិចជាងដល់ទៅពាក់កណ្ដាល បើធៀបនឹងអ្នកដែលមិនបានរួមភេទញឹកញាប់ ។
នៅក្នុងការសិក្សាមួយផ្សេងទៀតអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania បានធ្វើតែស្តទឹកមាត់របស់និស្សិតមហាវិទ្យាល័យចំនួន ១១២នាក់ ដែលបានរាយការណ៍ពីភាពញឹកញាប់នៃការរួមភេទរបស់ពួកគេ ។ អ្នកដែលរួមភេទ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ មានកម្រិតអង់ទីករ IgA ខ្ពស់នៅក្នុងទឹកមាត់ លើសអ្នកដែលមិនចូលចិត្តរួមភេទ ឬ រួមភេទតិចជាងម្ដងក្នុងមួយសប្តាហ៍ ។
សរសេរលើគេហទំព័រ WebMD លោក Kathleen Doheny បានរៀបរាប់ពីការសិក្សាមួយដែលបានរកឃើញថា គូស្វាមីភរិយាដែលរស់នៅជាមួយគ្នា និងរួមភេទញឹកញាប់ មានសម្ពាធឈាមទាបជាងអ្នកដែលមិនបានរួមភេទ ។
ការសិក្សាប្រភេទផ្សេងៗគ្នា ផ្តល់នូវភស្តុតាងកាន់តែជាក់ច្បាស់។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលកើតឡើងនៅក្នុងឈាមរបស់មនុស្ស នៅពេលរួមភេទ ឬក្រោយពេលឈានដល់ចំណុចកំពូល អ្នកអាចឃើញការផ្លាស់ប្ដូរដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ។
ការរួមភេទ និងការឈានដល់ចំណុចកំពូល បានបង្កើនកម្រិតអ័រម៉ូនអុកស៊ីតូស៊ីន ដែលជួយបន្ថយសម្ពាធឈាម និងបន្ថយកម្រិតអ័រម៉ូនស្ត្រេស ។ អុកស៊ីតូស៊ីន និងអ័រម៉ូនអង់ដូហ្វីន ជួយបំបាត់ការឈឺចាប់ និងលើកកម្ពស់ការគេងថែមទៀតផង ៕
ចែករំលែកព័តមាននេះ