ខេត្តតាកែវ ៖ ជាថ្មី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា កម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ ខណៈ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន។
ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការលើកឡើងពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វណនតេជោ ពិសេសនោះនាពេលថ្មីៗនេះ មានការសែតបរទេស និងអ្នកវិភាគខ្លះ បាននិយាយថា « ការធ្វើព្រែកជីកហ្វូណនតេជោនេះ ដើម្បីឲ្យប្រទេសមហាអំ ណាចមួយ យកនាវាសម្បាំង យកមកដាក់ប្រទេសមួយទៀត ដើម្បីបង្កើតនូវហានិភ័យ»។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតនៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយថា «រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យទ័ពបរទេ សនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជា គ្មានមហិច្ឆតា គ្មានគោលគំនិត ហើយគ្មានភាពក្លាហា នក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ព នៅក្នុងទឹកដីកម្ពុជានោះទេ»។
សម្ដេចធិបតី បន្ដថា កម្ពុជាមិនឲ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណា មួយនោះទេ កុំថាឡើយ ការតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់កម្ពុជា សូម្បីតែ សកម្មភាពផ្សេងៗដែលប្រឆាំងនឹងប្រទេសណាមួយ ក៏មិនឲ្យមាននោះដែរ។
សម្ដេចធិបតីគូសបញ្ជាក់ថា «យើងមិនឲ្យប្រើប្រាស់ប្រទេសយើង ជាមូលដ្ឋាន ប្រឆាំងជាមួយប្រទេសណាមួយនោះទេ កុំថាឡើយ មូលដ្ឋានទ័ព សម្បីធ្វើសកម្មភាព ប្រឆាំងនឹងប្រទេសណាមួយ ក៏យើងមិនឱ្យមាននោះដែរ។ នេះជាមូលដ្ឋានរបស់យើង»។
ទាក់ទិននឹងការចោទថា ព្រែកជីកតេជោហ្វូណន នឹងអនុញ្ញាតឲ្យប្រទេសចិនយកនា វាចម្បាំងប្រឆាំងនឹងប្រទេសជិតខាងកម្ពុជានោះ ត្រូវបាន សម្ដេចធិបតី ហ៊ុន ម៉ាណែត បកស្រាយថា នាវាចម្បាំងធំៗ មិនអាចចូលចតនៅព្រែកជីកតេជោហ្វូណនបានឡើយ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែកជីកហ្វូណនដែលមានមុខកាត់ត្រឹម ១០០ម៉ែត្រ និងជម្រៅត្រឹមប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ។
ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ព្រែកជីកតេជោហ្វូណន សាងសង់ឡើងដើម្បីតែនា វាដឹកទំនិញតែប៉ុណ្ណោះ ពោល គឺនាវាចម្បាំងមិនអាចចូលចតបានឡើយ៕
ចែករំលែកព័តមាននេះ