ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយព្រះជន្ម​៨០​ឆ្នាំ​តែង​​បណ្ដើរ​កង់​ទៅ​ទិញ​ចំណីអាហា​រហូបរាល់ថ្ងៃ​

7 ខែ មុន
  • កំពត

ខេត្តកំពត ៖ នៅពេលដែលយើងបានឃើញ​លោកយាយ​ម្នាក់​មានព្រះជន្ម​ចាស់ណាស់ទៅហើយ ​និង​មាន​រូបរាង​ដើរកោងខ្នងទៀត​ តែ​​អ្វីដែលគេឃើញ​​​អាណិត​​គាត់នោះ​ គឺ​គាត់​តែងតែ​បណ្តើរកង់​ដើម្បីទៅទិញ​ម្ហូបហូបដោយខ្លួនឯង ។ ស្ត្រីចំណាស់​ខាងលើនេះ ​បើតាមគេឱ្យ​​ដឹង​ គាត់​អត់​មាន​កូនចៅ​នឹងគេទេ…

ខេត្តកំពត ៖ នៅពេលដែលយើងបានឃើញ​លោកយាយ​ម្នាក់​មានព្រះជន្ម​ចាស់ណាស់ទៅហើយ ​និង​មាន​រូបរាង​ដើរកោងខ្នងទៀត​ តែ​​អ្វីដែលគេឃើញ​​​អាណិត​​គាត់នោះ​ គឺ​គាត់​តែងតែ​បណ្តើរកង់​ដើម្បីទៅទិញ​ម្ហូបហូបដោយខ្លួនឯង ។

ស្ត្រីចំណាស់​ខាងលើនេះ ​បើតាមគេឱ្យ​​ដឹង​ គាត់​អត់​មាន​កូនចៅ​នឹងគេទេ ​គាត់មាន​​​​ឈ្មោះ​លី​ លាង ​​ព្រះជន្ម​​80​ឆ្នាំ​ រស់នៅ​ជាមួយ​ក្មួយ​ស្រីម្នាក់​ដែល​ជា​ស្ត្រី​មេម៉ាយ​ ​ក្នុង​ភូមិ​បឹង​ធំ​ខាងកើត ​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត ​។  

​ប្រភពបន្តថា ​ជា​រៀងរាល់ថ្ងៃ​​ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​​​ឃើញ​លោកយាយ​​លី ​លាង ​បណ្ដើរ​កង់​ទៅ​ទិញ​ម្ហូប​នំចំណី​ទាំង​ទៅ​​ទាំង​មក​​នៅ​ផ្សារ​ផ្លូវថ្នល់​បំបែក​ មិន​ដែល​ខាន​មួយ​ថ្ងៃ​ណា​ឡើយ​ ។​

ជួបជាមួយកោះសន្តិភាព ​លោកយាយ​លី​ លាង ​បាន​ឱ្យ​ដឹងថា ​រង់​ចាំ​គេ​ទិញ​​ឱ្យ​​ហូប​ ​គឺ​គេ​មិន​ទិញ​ទេ​ ទាល់តែ​មក​ទិញ​ខ្លួនឯង​ ។ ​

ប៉ុន្តែបើយោង​តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ម្នាក់ទៀត មាន​​អាយុ​៦០​ឆ្នាំ​ ដែល​ត្រូវជា​ក្មួយ​លោកយាយ​លី​ លាង បាន​និយាយឱ្យ​ដឹង​​ថា ​លោកយាយ​លី​ លាង ​ជា​ក្រមុំចាស់​ មាន​អាយុ​80​ឆ្នាំ​ មិន​មាន​កូនចៅ​អី​នឹង​ទេ​ ហើយគាត់​រស់នៅ​ជាមួយ​​ខ្លួន​ ​។

​ស្ត្រី​ជា​ក្មួយ​បាន​និយាយ​ទៀតថា​ ពី​មុន​គាត់​ហូប​បាយ​ជាមួយ​គ្រួសារ​គាត់ ​តែ​ឥឡូវ​គាត់​ដាំបាយ​ហូប​តែ​ម្នាក់ឯង ​។ ​​​គាត់ថា លោកយាយ​លី​ លាង ​ពេល​ដែល​​​ចាស់ជរា​ គាត់​មាន​ច​រិ​ត​រឹង​រុះបន្តិច​​ កូនក្មួយ​មិន​ឱ្យ​​គាត់​បណ្ដើរ​កង់​ទៅ​ទិញ​ម្ហូប​នំចំណី​អី​ទេ​ តែ​គាត់​រឹង​នៅ​តែ​បណ្ដើរ​កង់​ទៅ​ទិញ​ ប្រហែល​គាត់​មិន​ទុកចិត្ត​កូនក្មួយ​​ក៏​​មិនដឹង​ ។

​ស្ត្រី​ដែល​ជា​កូនក្មួយ​និយាយ​ប្រាប់​ទៀតថា​ យាយ​លី​ លាង​ មា​នប័​ណ្ណ​សម​ធ​ម៌​ដែរ ​បើក​លុយ​បាន​រាល់​ខែ​បាន​ជាង​១០ម៉ឺន​​​រៀល ​តែ​ខែ​បួន​នេះ​​ចប់​អាណត្តិ​ ហើយ​បើក​លែង​បាន​លុយ​ហើយ​ ។​

ស្ត្រី​ជា​កូនក្មួយ​និយាយ​ទៀតថា​ លោក​លី​ លាង​ ពិតជា​លំបាក​ខ្លាំង​ណាស់ ​គាត់​ជា​ក្មួយ​មិន​មាន​លទ្ធភាព​ធ្វើ​តូប​ឱ្យ​​គាត់​នៅ​តែ​ម្នាក់ឯង​បាន​ទេ ​ព្រោះ​គាត់​ជា​គ្រួសារ​ក្រីក្រ​ និង​ជា​ស្ត្រី​មេម៉ាយ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ