នារីម្នាក់ជិះម៉ូតូទៅធ្វើការ ស្រាប់តែជួបគ្រោះអកុសលយ៉ាងរន្ធ.ត់នៅក្បែរស្ថានីយបូមទឹកកប់ស្រូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកជែងហើយបុក និងកិន បណ្តាលឱ្យស្លា.ប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកជែងហើយបុក និងកិន បណ្តាលឱ្យស្លា.ប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកជែងហើយបុក និងកិន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ១គ្រឿងទៅធ្វើការហើយបើកឆ្លងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៤០នាទីព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុចមុខស្ថានីយប្រេងតូតាល់ (ខាងកើតស្ថាននីបូមទឹកកប់ស្រូវ) តាមមហាវីថីឈ្នះឈ្នះ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ស្រី រ៉ាន់ អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពាក់ស្លាកលេខ កណ្ដាល១C-៦៣៤៨ ។ ចំណែករថយន្តបង្កម៉ាក ISUZU ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង ៣A-៤៤៦១ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវបេតុង អតីតឡុងឈិន ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់កន្លែងកើតហេតុ ក៏បានបើកបត់ឆ្វេងឆ្លងមហាវីថីឈ្នះឈ្នះ មានរថយន្ត១គ្រឿងបានឈប់បើកផ្លូវឱ្យឆ្លង តែ រថយន្ត១គ្រឿងទៀត ក៏បានបើកជ្រែងពីកើតទៅលិច មកបុក និងកិនម៉ូតូជនរងគ្រោះជាប់ក្រោមរថយន្ត និងកិនជនរងគ្រោះ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរបានអែបខាងរួចគេចខ្លួនបាត់។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែជិះម៉ូតូទៅធ្វើការនៅផ្សារបឹងកេងកង តែថ្ងៃនេះបានជួបនូវគ្រោះអកុសល់ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបើកបុក និងកិនស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបាននគរបាលចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បី ចាត់ការតាមនីតិវិធី ។ ចំណែកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ