កើតកូនបាន១០ថ្ងៃ បីកូនសុំគេហូបតាមផ្លូវ និងរស់នៅជាមួយសំរាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជីវិតពិតជារើសកន្លែងកើតមិនបានមែន ជាក់ស្តែង ស្ត្រីជាម្ដាយ មានវ័យ១៩ឆ្នាំ
រាជធានីភ្នំពេញ ៖ ជីវិតពិតជារើសកន្លែងកើតមិនបានមែន ជាក់ស្តែង ស្ត្រីជាម្ដាយ មានវ័យ១៩ឆ្នាំ
រាជធានីភ្នំពេញ ៖ ជីវិតពិតជារើសកន្លែងកើតមិនបានមែន ជាក់ស្តែង ស្ត្រីជាម្ដាយ មានវ័យ១៩ឆ្នាំ ទើបនឹងសម្រាលកូនបាន១០ថ្ងៃ កំពុងរស់នៅក្នុងទីជម្រកដែលចងបិទបាំង និងហ៊ុមព័ទ្ធដោយកាកសំណល់ និងសំរាម នៅក្រោយវត្តច្បារអំពៅ យ៉ាងលំបាកវេទនា។
អ្វីដែលកាន់តែអាណិតខ្លោចចិត្តទៅទៀតនោះ គឺខែនេះក្ដៅណាស់ ស្ត្រីជាម្ដាយបានយកទឹកចាក់ពីលើក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឱ្យឆួលកំដៅក្ដៅខ្លាំងពេក នាពេលថ្ងៃ ។ នៅពេលសម្រាលកូនបាន១០ថ្ងៃ ស្ត្រីជាម្ដាយបានបីកូនដើរហាល ថ្ងៃសុំអីគេហូបទៅហើយ ។ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ កាលពីថ្ងៃទី៧ ខែមេសា ។
លោកផន ផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកអំពីស្ត្រីជាម្ដាយ និងកូនតូចខាងលើ អមដោយសំណេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា ការពិត គ្នារស់នៅជាមួយសំរាម និងកាកសំណល់ដែលគេចោលសល់តែប៉ុណ្ណោះ ខ្ញុំបានលូនចូលទៅបីទារកចេញពីកន្លែងដែលបានចងបិទបាំង ដោយហ៊ុំព័ន្ធដោយកាកសំណល់ និងសំរាមទាំងនោះ ចេញមកខាងក្រៅ ។
ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងកម្រាលដេក និងអ្វីៗដែលជាជម្រករបស់គេនោះ ពោរពេញដោយភាពកខ្វក់ និងក្លិនមិនល្អគ្រប់បែបយ៉ាង ខ្ញុំស្រណោះតែទារកតូចនោះទេ ដែលត្រូវដាក់ឱ្យដេកនៅទីនោះ ហើយក្នុងស្ថានភាពបែបនោះ ខែនេះក្ដៅណាស់ អ្វីដែលកាន់តែខ្លោចចិត្ត គឺប្អូនស្រីដែលត្រូវជាម្ដាយនេះ បានយកទឹកចាក់ពីលើក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឱ្យវាឆួលកំដៅក្ដៅខ្លាំងពេកនាពេលថ្ងៃ កើតកូនបានពីរថ្ងៃ ប្អូនបានបីកូន ដើរសុំអីគេហូបទៅហើយ រហូតមកដល់ថ្ងៃនេះ ទារកតូច គឺមានអាយុ១០ថ្ងៃត្រឹម ។
ក្រោយមានការបង្ហោះពីស្ថានភាពរបស់ស្ត្រីជាម្ដាយ និងកូនតូចខាងលើ កំពុងរស់នៅយ៉ាងលំបាកវេទនារួចមក គេសង្កេតមហាជនជាច្រើននៅលើបណ្ដាញសង្គម បានសម្ដែងក្ដីអាណិតអាសូរ និងអំពាវនាវសុំឱ្យជួយស្ត្រីជាម្ដាយ ជាពិសេសកូនតូចដែលទើបនឹងកើតបាន១០ថ្ងៃនោះតែម្ដង ៕
ចែករំលែកព័តមាននេះ