ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតម្នាក់បើកឡានលឿន គេចម៉ូតូជ្រុល​បុ.កខឿនសួនច្បារ នៅចំណុចផ្លូវភ្លោះ ផ្លូវជាតិលេខ៥

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និស្សិតម្នាក់បានរងរបួសត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ខណៈពេលដែល​

រាជធានីភ្នំពេញ ៖ និស្សិតម្នាក់បានរងរបួសត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ខណៈពេលដែល​បើករថយន្ដម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿនផ្លូវកោងជ្រុលចង្កូតទៅបុកផ្ទប់ខឿនក្បាលសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី៥ ខែមេសា នៅចំណុចផ្លូវភ្លោះ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 2A -8084 បើកបរដោយបុរសម្នាក់ជានិស្សិត មិនស្គាល់អត្តសញ្ញាណបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេល​កើតហេតុ គេឃើញរថយន្ដខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយបុរសម្នាក់ជានិស្សិត។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង និងបើកលឿនក៏បានគេចម៉ូតូមួយគ្រឿង ជ្រុលទៅបុកផ្ទប់ខឿនក្បាលសួនច្បារពុះចែកទ្រូងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតស្រុញមួយកំណាត់ និង ផ្ទុះពោងសុវត្ថិភាពហើយអ្នកបើកបររងរបួសចុកទ្រូង ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកចុះទៅវាស់វែងនាំយកទៅរក្សាទុកដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ