សោកស្តាយ! ភ្លើងឆេះផ្ទះស្ត្រីមេម៉ាយម្នាក់អស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទះស្ត្រីមេម៉ាយម្នាក់អស់ទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទះស្ត្រីមេម៉ាយម្នាក់អស់ទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទះស្ត្រីមេម៉ាយម្នាក់អស់ទាំងស្រុង ខណៈពេលម្ចាស់ផ្ទះនៅពេលដែលរវល់ទៅហូបបាយផ្ទៈកូននៅពេលយប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី។
មេឃុំបន្ទាយនាងបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ិន ហឿន ភេទស្រី អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ។
មេឃុំបានបញ្ជាក់ថា នៅពេលអគ្គីភ័យឆាបឆេះផ្ទះខាងលើ គឺស្ត្រីមេម៉ាយជាម្ចាស់ផ្ទះរវល់ទៅហូបបាយផ្ទះកូនរបស់គាត់នៅពេលយប់ ស្រាប់តែមានអគ្គីភ័យបានឆាបឆេះផ្ទះរបស់គាត់ និងផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាយកទឹកជួយជះពន្លត់ដែរ តែមិនរលត់ឡើយ រហូតដល់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរីនិងកម្លាំងមាននគរបាល កងរាជអាវុធហត្ថស្រុករួមសហការជាមួយប្រជាពលរដ្ឋបាញ់ពន្លត់ដែរ ប៉ុន្តែភ្លើងបានឆាបឆេះផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង ។
មេឃុំបានបញ្ជាក់ថា អគ្គីភ័យឆាបឆេះអាចបង្កដោយភ្លើងចង្ក្រានដាំបាយពេលម្ចាស់មិននៅ ក៏រាលដាលឆេះផ្ទះឈើប្រក់ស័ង្កសី មានបណ្ដោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទ្រព្យសម្បត្តិទាំងអស់ ដែលប្រើប្រាស់រថយន្តពន្លត់ងគ្គីភ័យអស់១ឡាន និងកម្លាំងជាង១០នាក់ ។
ជុំវិញករណីខាងលើនេះដែរ លោកមេឃុំបានអំពាវនាវសុំឱ្យបងប្អូនមានការប្រុងប្រយ័ត្ននៅរដូវប្រាំងហួតហែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤នេះ មុនចាកចេញពីផ្ទៈត្រូវមានការប្រុងប្រយ័ត្នបិទបារ៉ែតភ្លើង ឬពន្លត់ធូបទាន ឬភ្លើងបង្ក្រានឱ្យអស់ មុនចាកចេញទៅដំណើរកម្សាន្តដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ