ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ថ្មីនៅសៀមរាប រំពឹង​​មាន​កំណើន​អ្នកដំណើរ និង​អំពាវនាវ​ឱ្យ​វិស័យ​ឯកជនជួយ​ជំរុញ​បន្ថែម

8 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នក​ទទួល​បន្ទុក​ផ្នែក​រក​ក្រុមហ៊ុន​យន្តហោះ នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ បាន​ស្នើរ​សុំ​ដល់វិស័យ​ឯកជន​មួយ​ចំនួន ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ឱ្យ​មានការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ បាន​និង​កំពុង​ព្យាយាម​ពង្រីក​បន្ថែមនូវ​យន្តហោះ​ថ្មី​ៗ​ដើម្បី​ហោះ​ឱ្យ​បាន​ទាន់​តម្រូវការ…

ខេត្តសៀមរាប ៖ អ្នក​ទទួល​បន្ទុក​ផ្នែក​រក​ក្រុមហ៊ុន​យន្តហោះ នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ បាន​ស្នើរ​សុំ​ដល់វិស័យ​ឯកជន​មួយ​ចំនួន ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ឱ្យ​មានការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ បាន​និង​កំពុង​ព្យាយាម​ពង្រីក​បន្ថែមនូវ​យន្តហោះ​ថ្មី​ៗ​ដើម្បី​ហោះ​ឱ្យ​បាន​ទាន់​តម្រូវការ ​។

ថ្លៃ​ង​ប្រាប់​អ្នក​សារព័ត៌មានកាលពីថ្មី​ៗ​មកនេះ លោក ពេជ្រ សុ​ប៉ុន​តារា អ្នក​ទទួល​បន្ទុក​ផ្នែក​រក​ក្រុមហ៊ុន​យន្តហោះ នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ បានឱ្យដឹង​ថា ​៖ «​ខ្ញុំ​បាន​និង​កំពុង​រក​ក្រុមហ៊ុន​យន្តហោះ​ថ្មី​បន្ថែម​ទៀត ដើម្បី​ហោះហើរ ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​ដែល​កំពុង​ហោះ​សូម​បង្កើន​ការ​ហោះហើរ ដូចនេះ​យើង​នៅ​តែ​សង្ឃឹមថា នឹង​មាន​កំណើន​ ។ ជាមួយ​គ្នា​នេះ យើង​ព្យាយាម​ធ្វើ​ការងារ​ទំនាក់ទំនង​បន្ថែម​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តម្លៃ​នៃ​ជើង​ហោ​ហើរ​នីមួយ​ៗ មាន​តម្លៃ​ដែល​ភ្ញៀវ​អាច​ទទួលយក​បាន ព្រោះថា តម្លៃ​នៃ​ជើងហោះហើរ ​គឺ​ក្រុមហ៊ុន​ទេសចរណ៍​» ​ជាអ្នកកំណត់តម្លៃ ។ ជាមួយគ្នានេះលោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​ ។

លោក ពេជ្រ សុ​ប៉ុន​តារា បាន​បន្ត​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ​(​ថ្មី​) បាន​ស្វាគមន៍​ក៏​ដូច​ជា​បាន​ទទួល​ជាតិ​ និង​អន្តជាតិក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​ជាង ​៥ ​ពាន់​នាក់ ដែល​នេះ​គឺ​ការ​កើនឡើង ៥ ភាគរយ បើ​ធៀប​នឹង​ព្រ​លាន​យន្តហោះ​ចាស់ និង​បច្ចុប្បន្ន​យើង​មាន​ជើងហោះហើរ ៥០ ​ជើង​ទាំង​ទៅ​ និង​មក ហោះ​ទៅ​កាន់ ៦ ប្រទេស​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​ព្រុយ​ណេ ភូមា ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​តែ​ប៉ុណ្ណោះ ក្រៅពី​ប្រទេស​អាស៊ាន ក៏​មាន​ប្រទេស​ចិន ​និង​កូរ៉េ​ខាងត្បូង​ផង​ដែរ ។

គួររំលឹកផងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោម​ទុន​វិនិយោគ​ប្រមាណ​១ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​វិនិយោគ BOT (​សាងសង់ ដំណើរការ និង​ផ្ទេរ​មក​វិញ​) ក្នុង​រយៈពេល ៥៥ ​ឆ្នាំ ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ដែល​បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​រួម​មាន​ទាំង​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​, អង់គ្លេស​, ចិន និង​វៀតណាម សរុប​ចំនួន ៤២ នាក់ ទៅ​កាន់​ខេត្តសៀមរាប មាន​រយៈពេល​ ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ១៥ ដល់​ ១៧ ខែមីនា ឆ្នាំ ​២០២៤​ ។ នេះ​ជា​បេសកកម្ម​សារព័ត៌មាន​ដ៏​ធំ​មួយ​លើ​ប្រធានបទ «​ចូលរួម​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី​សក្តានុពល​ទេស ចរណ៍​ខេត្តសៀមរាប​»​ ។ ក​.​អ​.​ក សូម​សម្តែង​ការ​អរគុណ​ចំពោះ​ក្រសួងទេសចរណ៍​, រដ្ឋបាល​ខេត្តសៀមរាប​, អាជ្ញាធរ​ជាតិរ​អប្សរា និង បណ្តា​ក្រុមហ៊ុន ដែល​បាន​គាំទ្រ​បេសកកម្ម​ដ៏​មាន​សារសំខាន់​នេះ ​៕

អត្ថបទសរសេរ ដោយ