ជនសង្ស័យសារភាពប្រាប់មូលហេតុ ក្រោយប្រល័.យជីវិតស្ត្រីម្នាក់ក្នុងចម្ការដំឡូងក្រោយផ្ទះ
- សៀមរាប
ខេត្តសៀមរាប ៖ យុវជនម្នាក់ខឹងស្ត្រីបានបានជេរម៉ែ និងទំនាស់ពាក្យសម្ដីគ្នាខ្លាំងៗ រហូតឈាន
ខេត្តសៀមរាប ៖ យុវជនម្នាក់ខឹងស្ត្រីបានបានជេរម៉ែ និងទំនាស់ពាក្យសម្ដីគ្នាខ្លាំងៗ រហូតឈាន
ខេត្តសៀមរាប ៖ យុវជនម្នាក់ខឹងស្ត្រីបានបានជេរម៉ែ និងទំនាស់ពាក្យសម្ដីគ្នាខ្លាំងៗ រហូតឈានដល់យកដាវកាប់ បណ្តាលឱ្យស្ត្រីរូបនោះបាត់បង់ជីវិត ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដាំដំឡូង ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពពីកងរាជអាវុធហត្ថហត្ថមូលដ្ឋានស្រុកជីក្រែង បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ នេះថា មានករណីឃា.តកម្មបង្កដោយជនសង្ស័យម្នាក់ឈ្មោះ សំ ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើបានធ្វើសកម្មភាព ដោយយកដា.វកា.ប់ទៅលើស្ត្រីម្នាក់ បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ក្រោយពីបានទទួលព័ត៌មានខាងលើនេះ ភ្លាមកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបានចុះទៅអង្កេតស្រាវជ្រាវនៅចំណុចកើតហេតុខាងលើ ។ លុះដល់វេលាម៉ោង១០និង៤០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់ខ្លួនបានជនសង្ស័យខាងលើមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ។ បន្ទាប់ពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លា.ប់ស្ត្រីរងគ្រោះប្រាកដមែន ។ មូលហេតុ ដោយសារស្ត្រីរងគ្រោះបានជេម៉ែខ្លួន និងមានទំនាស់ពាក្យសំដីគ្នាទៀតផង ។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានដា.វចំនួន១ដើមជាវត្ថុតាងរបស់ជនសង្សយ័ ដែលធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបន្តទៅតុលាការខេត្តសៀមរាប ចាត់ការតាមនីតិវិធី ។ ចំណែក ស.ពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ