ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយ​បង្កគ្រោះថ្នាក់​!

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គឺជាបទបញ្ជាថ្មីរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឱ្យប៉ូលិសចរាចរណ៍ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តវិធានការ​សម្អាត​ និងលុបបំបាត់​រាល់រថយន្ត…

ភ្នំពេញ៖ គឺជាបទបញ្ជាថ្មីរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឱ្យប៉ូលិសចរាចរណ៍ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តវិធានការ​សម្អាត​ និងលុបបំបាត់​រាល់រថយន្ត ដែលតុបតែង​បន្ថែម​ខុសលក្ខណៈបច្ចេកទេស ងាយបង្ក​គ្រោះថ្នាក់។ វិធានការថ្មីនេះ ត្រូវអនុវត្តឱ្យ​បានរួចរាល់​ យ៉ាងយូរ​ត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ​។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិស​ដៅការងារ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា «កន្លងទៅ ឃើញធ្វើច្រើន មិនមែន​អត់ធ្វើទេ​។ ប៉ុន្តែពេលខ្លះ ខ្ញុំមានអារម្មណ៍ថា​ ធ្វើពេលដែលថ្នាក់ដឹកនាំ គាត់ស្រែក​បន្តិចទៅ យើងធ្វើ។ ប៉ុន្តែមិនមានការធ្វើដូចជាភ្លៀងរលឹម។ ដូច្នេះហើយ សូម​យ៉ាងយូរ មិនឱ្យលើសពីពាក់កណ្តាល​ឆ្នាំនេះទេ គឺកុំឱ្យ​បិតស្ទិកគើ ពាក្យស្លោក ពាក្យអីនេះ ( បិតលើកញ្ចក់​ឡាន ) ព្រោះ​ពេល​បិទ​ពាក្យ​ស្លោក​លើ​ឡាននេះ កាលណាយើងឃើញ មានអារម្មណ៍មួយ ចង់អាន។ ចង់អានទៅ ធ្វើឱ្យ​យើងបាត់ការប្រុងប្រយ័ត្ន ១វិនាទី ឬ ២វិនាទី ក្នុងការបញ្ជាយានយន្តរបស់យើង។ ពេលបាត់ ១វិនាទី ២វិនាទី ពេលយើងកំពុងលើផ្លូវលឿននេះ អាចនឹងបង្កហានិភ័យ​បាន»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមថា «ទី២ នៅក្នុងនោះផងដែរ ឃើញឡានធំមួយចំនួន ប្រើស៊ីផ្លេ Original ស៊្រីនរបស់​ខ្លួន គាត់កែកុន អានេះ ក៏មិនអនុញ្ញាត​ឱ្យ​មានផងដែរ​ ហើយក្នុងនោះ ក៏មិនអនុញ្ញាត​ឱ្យប្រើប្រាស់ភ្លើងហ្វាមួយចំនួន ដែលមិនអនុញ្ញាត។ អានេះ ដែល​មិនអនុញ្ញាត ដោយខុសនឹងលក្ខណៈបច្ចេកទេស យើងទាំងអស់គ្នា ត្រូវចូលរួម​ត្រួតពិនិត្យ ហើយសម្អាតឱ្យបាន យ៉ាងយូរត្រឹមខែ៦នេះ»។

​លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្តទៀត​ថា «អីចឹង ទី១ រឿងកញ្ចក់មួយហើយ! ទី២ រឿង​វាំងនន រ៉ៃដូ មានកតុកត្តា​រញ៉េរញ៉ៃស្អីៗហ្នឹង សុំដកចេញឱ្យអស់ ព្រោះឡានជប៉ុន ឡានកូរ៉េ គេធ្វើមក គឺអត់មានទេ។ អីចឹងភាគច្រើន យកទៅតុបតែង​នៅហ្នឹង។ អីចឹង សុំកុំធ្វើលើសពីអ្វី ដែលបច្ចេកទេស ដែលបានអនុញ្ញាត។ ក្នុងនោះ ដូចស៊ីផ្លេអីចឹង គឺគាត់ដាក់ខាងលើដំបូល​របស់គាត់។ ក្នុងនោះ ផងដែរ ឃើញឡានកុងតឺន័រ ពេលយប់ ដាក់ដូចភ្លើងស៊ីរ៉ែនអីចឹង។ គាត់មានភ្លើង គាត់មានភ្លិតភ្លេតៗ សូម​ឱ្យដោះទាំងអស់។ ក្នុងនោះ មិនមែន​តែឡានកុងតឺន័រទេ ឡានស៊ីវិល ឡានតួរីសមួយចំនួន ដែលមិនមានសិទ្ធិអំណាច ប្រើប្រាស់ភ្លើងភ្លិតភ្លេតសារ៉ែននេះ សូមមេត្តាផាកពិន័យ ហើយដកចេញឱ្យអស់ ព្រោះឥឡូវប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងនូវការប្រើប្រាស់ភ្លើង និងមធ្យោបាយមួយចំនួន ដែល​មិនអនុញ្ញាត»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ