ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សភា​អាមេរិក​ត្រៀម​អនុម័ត​សំណើ​សុំ​ថវិកា​១១៨​ពាន់​លាន​​ដុល្លារ

9 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ព្រឹទ្ធ​សភា​អាមេរិក​​ត្រៀម​ពិនិត្យ​មើល​សំណើ​​​​សុំ​ថវិកា​១១៨​ពាន់​លាន​ដុល្លារ​ដែល​ដាក់​រួម​គ្នា​នៅ​ក្នុង​កញ្ចប់​តែ​មួយ​ពី​​​​គណបក្ស​ប្រជា​ធិបតេយ្យ និង​គណ​​បក្ស​សាធារណ​រដ្ឋ​​​ដើម្បី​​​ពង្រឹង​សន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​, ​​​ផ្ដល់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​អ៊ីស្រាអែល​។ ​​សំណើ​នៅ​ទើរ​ត្រឹម​​ព្រឹទ្ធ​សភា​អស់​ជា​ច្រើន​ខែ​មក​ហើយ​​ ហើយ​​​គេ​មិន​​ដឹង​ថា​សំណើ​នេះ​អាច​​ចេញ​រួច​​ឬ​អត់។ ​​មិន​ទាន់​អី​ផង លោក​ត្រាំ និង​ក្រុម​សាធារណ​រដ្ឋ​​ដែល​ប្រកាន់​តឹង​​ដទៃ​ទៀត​ប្រកាស​ថា​ពួក​គេ​ជំទាស់​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ព្រឹទ្ធ​សភា​អាមេរិក​​ត្រៀម​ពិនិត្យ​មើល​សំណើ​​​​សុំ​ថវិកា​១១៨​ពាន់​លាន​ដុល្លារ​ដែល​ដាក់​រួម​គ្នា​នៅ​ក្នុង​កញ្ចប់​តែ​មួយ​ពី​​​​គណបក្ស​ប្រជា​ធិបតេយ្យ និង​គណ​​បក្ស​សាធារណ​រដ្ឋ​​​ដើម្បី​​​ពង្រឹង​សន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​, ​​​ផ្ដល់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​អ៊ីស្រាអែល​។ ​​សំណើ​នៅ​ទើរ​ត្រឹម​​ព្រឹទ្ធ​សភា​អស់​ជា​ច្រើន​ខែ​មក​ហើយ​​ ហើយ​​​គេ​មិន​​ដឹង​ថា​សំណើ​នេះ​អាច​​ចេញ​រួច​​ឬ​អត់។ ​​មិន​ទាន់​អី​ផង លោក​ត្រាំ និង​ក្រុម​សាធារណ​រដ្ឋ​​ដែល​ប្រកាន់​តឹង​​ដទៃ​ទៀត​ប្រកាស​ថា​ពួក​គេ​ជំទាស់​។

ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​​ព្រឹទ្ធ​សភា​ លោក​ឆាក់​ ស៊ូមើ (Chuck Schumer) ថ្លែង​ថា​​​ការ​បោះ​ឆ្នោត​អនុម័ត​​​សំណើ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​​ល្ងាច​ថ្ងៃ​ពុធ​។ ​​លោក​មាន​ជំនឿ​ថា​​គណ​បក្ស​​ទាំង​ពី​រនឹង​បោះ​ឆ្នោត​ប្រឆាំង​នឹង​សំណើ​គ្នា​ទៅ​វិញ​ទៅ​មក​​​។ ពោល​គឺ​​​​ថវិកា​ដែល​​គណ​បក្ស​សា​ធារណ​រដ្ឋ​ស្នើ​សុំ​​​​ពង្រឹង​ព្រំ​ដែន​នឹង​ត្រូវ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជំទាស់​ដើម្បី​ដាក់​លក្ខ​ខណ្ឌ​ឱ្យ​បក្ស​សា​ធា​រណ​រដ្ឋ​យល់​ព្រម​អនុម័ត​សំណើ​ជួយ​អ៊ុយក្រែន​ និង​អ៊ីស្រាអែល​​។​

លោក​ឆាក់​ ស៊ូមើ (Chuck Schumer)

សមាជិក​​ព្រឹទ្ធ​សភា​ឯក​រាជ្យ​ម្នាក់​ប្រាប់​ថា​សំណើ​នេះ​អាច​នឹង​ចេញ​រួច​នៅ​ត្រង់​ចំណុច​​ពង្រឹង​ព្រំ​ដែន​ខាង​ត្បូង​។ ​គេ​ឃើញ​លក្ខ​ខណ្ឌ​មួយ​ចែង​ថា​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​​អាច​បិទ​ព្រំ​ដែន​បើ​​មនុស្ស​ឆ្លង​ដែន​លើស​ពី​៥​ពាន់​នាក់​ក្នុង​​មួយ​​​ថ្ងៃ ​រយៈ​ពេល​៧​ថ្ងៃ​ជាប់​គ្នា​។ ​​នៅ​ក្នុង​សំណើ​នោះ​​, ទឹក​ប្រាក់​​​២០​ពាន់​លាន​ដុល្លារ​​​ប្រើ​ប្រាស់​​ដើម្បីពង្រឹង​សន្តិ​សុខ​នៅ​ព្រំ​ដែន​​, ៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​​អ៊ុយក្រែន​, ១៤​ពាន់​លាន​ដុល្លារ​សម្រាប់​​ជួយ​​អ៊ីស្រាអែល​, ជាង​២​ពាន់​លាន​ដុល្លារ​សម្រាប់​​ជួយ​​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ និង​បេសក​កម្ម​វាយ​ប្រហារ​ក្រុ​មហ៊ូទី​​ និង​ជាង​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​បណ្ដា​ប្រទេស​នៅ​ឥណ្ឌូ-ប៉ាស៊ី​ហ្វិច​។

ក្រៅ​ពី​នេះ មាន​សេចក្ដី​ស្នើ​សុំ​ថវិកា​ជាតិ​​១០​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ទៅ​ឱ្យ​តំបន់​ហ្កាហ្សា​, តំបន់​វេស​ស្បេង (West Bank) និង​អ៊ុយក្រែន​។​ ​​លោក​ស៊ូមើ​ថ្លែង​ថា​គម្រោង​ផ្ដល់​ជំនួយ​ទាំង​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដែល​​​មិន​គួរ​មើល​រំលង​ទេ​។ ដូច្នេះ​ លោក​យល់​ថា​គួរ​ទុក​បញ្ហា​ខ្វែង​គំនិត​គ្នា​ផ្នែក​​នយោបាយ​​មួយ​ឡែក​សិន​ដើម្បី​រួម​គ្នា​អនុម័ត​សំណើ​នេះ​។​ លោក​យល់​ថា​​ប្រទេស​អាមេរិក និង​​​​សម្ព័ន្ធ​មិត្ត​កំពុង​ប្រឈម​នឹង​បញ្ហា​ចាក់​ស្រេះ​ និង​ច្រើន​មុខ​ព្រួញ​។​

លោក​ឆាក់​ ស៊ូមើ (Chuck Schumer)

លោក​ស៊ូមើ​ថ្លែង​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ យើង​នឹង​ជួល​បុគ្គលិក​ និង​មន្ត្រី​អន្តោ​ប្រវេសន៍​បន្ថែម​ទៀត​នៅ​ជួរ​មុខ​ដើម្បី​​ជួយ​សម្រួល​​ការ​ទទួល​​សិទ្ធិ​​​ជ្រក​កោន​កាន់​តែ​ឆាប់​រហ័ស​ និង​កាន់​តែ​ស្មើ​ភាព​។​ លោក​មីច​ម៉ាក់​ខននែល (Mitch McConnell​) ​ជា​សមាជិក​ជាន់​ខ្ពស់​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​សាធា​រណ​រដ្ឋ​គាំទ្រ​​ការ​ចរ​ចា​គ្នា​ដើម្បី​អនុម័ត​សំណើ​នេះ​។ លោក​ថ្លែង​ថា​​គណ​​​​បក្ស​សាធារណ​រដ្ឋ​ទទួល​បាន​លក្ខ​ខណ្ឌ​ល្អ​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

លោក​មីច​ម៉ាក់​ខននែល (Mitch McConnell​)

ប៉ុន្តែ​អ្នក​សា​ធារណ​រដ្ឋ​​និយម​​មិន​ទាន់​ស្កប់​ចិត្ត​ត្រឹម​នេះ​ទេ​។ ពួក​គេ​​ចង់​ឱ្យ​​លោក​បៃដិន​​​កែ​សម្រួល​ជា​ច្រើន​ទៀត​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គេ​​​នៅ​ក្នុង​គោល​នយោបាយ​អន្តោ​ប្រវេសន៍​។ សូម​រំលឹក​ថា​​លោក​បៃដិន​បាន​បញ្ជូន​សំណើ​ទៅ​សភា​ខង់​ហ្ក្រែស​ (congress) តាំង​ពី​ខែ​តុលា ឆ្នាំ​២០២៣​ដើម្បី​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែន​, អ៊ីស្រាអែល និ​ងកោះ​តៃវ៉ាន់​។​​

​ប៉ុន្តែ​សំណើ​នោះ​ត្រូវ​​នៅ​ទើរ​ត្រឹម​ព្រឹទ្ធ​សភា​នៅ​ពេល​គណ​បក្ស​សាធារណ​រដ្ឋ​ទាម​ទារ​ឱ្យ​លោក​បៃដិន​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​ជាតិ​ជា​ជាង​ជួយ​ប្រទេស​ដទៃ​។ ជា​ពិសេស ពួក​គេ​ចង់​ឱ្យ​លោក​​គិត​គូរ​ឱ្យ​បាន​ខ្លាំង​ចំពោះ​​បញ្ហា​​អន្តោ​ប្រវេសន៍​។ ពួក​​គេ​​ដាក់​លក្ខ​ខណ្ឌ​ថា​បើ​ចង់​​​ឱ្យ​ពួក​គេ​អនុម័ត​ជំនួយ​​ (សម្រាប់​អ៊ុយក្រែន​) លុះ​ត្រា​តែ​លោក​បៃដិន​​រឹត​បន្តឹង​នយោបាយ​អន្តោ​ប្រវេសន៍​​។​ ឥឡូវ​នេះ ​បញ្ហា​ផ្ទៃ​ក្នុង​ជាតិ​ដែល​ធំ​លំដាប់​ទី​២​​របស់​​អាមេរិក​គឺ​បញ្ហា​អន្តោ​ប្រវេសន៍​។ ​​នេះ​បើ​តាម​ការ​ស្ទង់​មតិ​ពល​រដ្ឋ​អាមេរិកាំង​។ គ្រាន់​តែ​នៅ​ឆ្នាំ​២០២៣​មួយ​ប៉ុណ្ណោះ អាជ្ញាធរ​ចាប់​​ខ្លួន​អ្នក​​​ឆ្លង​ដែន​​ខុស​ច្បាប់​​​​ចំនួន​២​​លាន​នាក់​៕​​

ប្រភព៖ Channel News Asia​
https://www.channelnewsasia.com/world/us-senate-unveils-us118-billion-bipartisan-bill-tighten-border-security-aid-ukraine-and-israel-4099161

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ