ទៅមុខមិនងាកក្រោយ! iPhone របស់ Apple គឺជាស្មាតហ្វូនលក់ដាច់បំផុតគ្រប់ពេល
សហរដ្ឋអាម៉េរិក ៖ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាម៉េរិក Apple បានក្លាយជាស្មាត
សហរដ្ឋអាម៉េរិក ៖ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាម៉េរិក Apple បានក្លាយជាស្មាត
សហរដ្ឋអាម៉េរិក ៖ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាម៉េរិក Apple បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតគ្រប់ពេល (Best-selling smartphone of all time) ជាមួយនឹងចំនួនលក់រាប់ពាន់លានគ្រឿង និងអ្នកប្រើប្រាស់សកម្មនៅទូទាំងពិភពលោក។
យោងតាមរបាយការណ៍គេហទំព័រព័ត៌មានទីផ្សារ Visual Capitalist បានបង្ហាញថា នៅក្នុងចំណោមទូរសព្ទដៃដែលលក់ដាច់បំផុតទាំង ១៥ គ្រប់ពេល នៅក្នុងនោះ iPhone 6 ទទួលបានចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការលក់ចំនួន ២២២លានគ្រឿង ដោយឈរពីក្រោយទូរសព្ទដែលមិនមែនស្មាតហ្វូន Nokia 1100 និង 1110។ លើសពីនេះ iPhone ម៉ូដែលផ្សេងទៀតក៏បានកាន់កាប់ចំណាត់ថ្នាក់ចំនួន៦បន្ថែមទៀត នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Visual Capitalist ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានទម្លាក់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដែលជាអ្នកលក់ស្មាតហ្វូនឈានមុខគេ ដោយបញ្ចប់រជ្ជកាលរយៈពេល១២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC ។ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Apple លក់ iPhone បានរហូតដល់ ២៣៦.៤លានគ្រឿង លើសក្រុមហ៊ុន Samsung ដែលលក់បានត្រឹម ២២៦.៦លានគ្រឿង ហើយនេះគឺជាការលើកដំបូងរបស់ក្រុមហ៊ុន Apple ដែលឈានមុខគេនៅក្នុងបរិមាណលក់។
រហូតមកដល់ពេលនេះ ការលក់ iPhone របស់ក្រុមហ៊ុន Apple បានកើនលើស ២.៣ពាន់លានគ្រឿង ហើយស្មាតហ្វូននេះមានអ្នកប្រើប្រាស់សកម្មជាង ១.៥ពាន់លាននាក់ ដែលស្មើនឹង ២១.៦៧% នៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក ដូចដែលបានរាយការណ៍ដោយក្រុមហ៊ុន Demand Sage ដែលជាអ្នកផ្តល់ដំណោះស្រាយទិន្នន័យ និងវិភាគទីផ្សារ។
កាលពីថ្មីៗនេះ CNBC ដែលជាបណ្ដាញព័ត៌មាន និងគេហទំព័រព័ត៌មានអាជីវកម្មមូលដ្ឋានរបស់អាម៉េរិកបានចេញផ្សាយអត្ថបទខ្លីមួយថា iPhone របស់ក្រុមហ៊ុន Apple ត្រូវបានប្រកាសជាលើកដំបូងដោយលោក Steve Jobs កាលពីខែមករា ឆ្នាំ ២០០៧។ នៅថ្ងៃនេះ ការស្រាវជ្រាវបង្ហាញថា ក្រុមហ៊ុនមានអ្នកប្រើប្រាស់សកម្មជាង១.៥ពាន់លាននាក់ និងគ្រប់គ្រង ៥៣% នៃចំណែកទីផ្សារសហរដ្ឋអាម៉េរិក។
ការបើកដំណើរការ App Store ឆ្នាំ ២០០៨ គឺជារបត់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ហើយឥឡូវនេះ Apple បានវ៉ាដាច់ Samsung ក្នុងនាមអ្នកនាំមុខគេលើការលក់ស្មាតហ្វូនរបស់ពិភពលោកជាលើកដំបូង។ CNBC ស្វែងយល់ពីរបៀបដែល iPhone ក្លាយជាផលិតផលដែលលក់ដាច់បំផុតគ្រប់ពេល៕ (ប្រភព ៖ CNBC និង VNExpress)
ចែករំលែកព័តមាននេះ