ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​ស្លា.ប់​ និងរបួសជិត៣០នាក់ ​ដោយសារ​ដ្រូ​ន

10 ខែ មុន

សហរដ្ឋអាមេរិក ៖ ទាហាន​អា​មេ​រិ​ក​៣​នាក់​បាន​ត្រូវ​ស្លា.ប់​និង​២៥​នាក់​ទៀត​រង​របួស ដោយសារ​ការ​

សហរដ្ឋអាមេរិក ៖ ទាហាន​អា​មេ​រិ​ក​៣​នាក់​បាន​ត្រូវ​ស្លាប់​និង​២៥​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​ប្រើ​ដ្រូ​ន​នៅ​ម​ជ្ឈឹ​មបូព៌ាកាលពី​ថ្ងៃ​ទី​២៨​មក​រា​។ ក្រុង​វ៉ា​ស៊ីន​តោន​ប្រកាស​ថា ការ​វាយប្រហារ​នោះ​កើត​មាននៅ​ប្រទេស​ហ្ស៊​ក​ដា​នី ដោយ​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន​គំរាម​សងសឹក​ចំពោះ​ពួក​វាយប្រហារ​ហើយ​ចោទ​ថា​នោះ​ជា​ស្នាដៃ​របស់​បណ្ដា​ក្រុម​ស្និទ្ធ​អី​ុ​រ៉​ង់​។

ទោះបី​យ៉ាងណា​បន្តិច​ក្រោយមក អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្ស៊​ក​ដា​នី​អះអាង​ថា ការ​វាយប្រហារ​នេះ​មិនមែន​កើត​មាន​ក្នុង​ទឹកដី​ខ្លួន​ឡើយ តែ​ក្នុង​មូលដ្ឋាន​យោធា​មួយ​នៅ​សី​ុ​រី​។ អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា ការ​វាយប្រហារ​នោះ សំដៅលើ​កងទ័ព​អា​មេ​រិ​ក មិនមែន​កើត​មាននៅ​ហ្ស៊​ក​ដា​នី​យ​ទេ​។ នោះ​ជា​ការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​សី​ុ​រី​។ វា​ជា​មូលដ្ឋាន​AL TANF​នៅ​សី​ុ​រី ទីតាំង​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ចម្រុះ​ប្រឆាំង​ជី​ហា​ដ ស្ថិត​នៅ​ជិត​ព្រំដែន​ហ្ស៊​ក​ដា​នី​និង​អី​ុ​រ៉ា​ក់​។

នេះ​ជា​លើក​ដំបូង​ដែល​ទាហាន​អា​មេ​រិ​ក​ស្លាប់​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ការ​កើន​កាន់តែ​ខ្លាំង​នៃ​ភាព​តានតឹង​ក្នុង​តំបន់​។ ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​បញ្ជាក់​ថា ក្រៅពី​ការ​ស្លាប់​ទាហាន​ទាំង​៣​នាក់​ទាហាន​២៥​នាក់​ទៀត​រង​របួស ក្នុង​មូលដ្ឋាន​នេះ ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​សី​ុ​រី​។ លោក​ចូ​បៃ​ដិ​ន​បញ្ជាក់​ថា​មក​ដល់​ដំណាក់កាល​នេះ​យើង​ដឹង​ថា​ការ​វាយប្រហារ​នេ​ាះ ជា​ស្នាដៃ​របស់​ក្រុម​យុទ្ធ​ជន​រ៉ា​ឌី​កាល់​ស្និទ្ធ​អី​ុ​រ៉​ង់ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​សី​ុ​រី​និង​នៅ​អី​ុ​រ៉ា​ក់​។

ការ​ស្លាប់​ទាហាន​អា​មេ​រិ​ក​ទាំងនេះ​កើត​មាន​ក្នុង​ពេល​កំពុង​មានការ​ពុះកញ្ជ្រោល​មួយ​។ ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា​មក មានការ​វាយប្រហារ​ដោយ​ដ្រូ​ន ឬ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ជាង​១៥០​លើក​សំដៅ​កង​ទាហាន​អា​មេ​រិ​ក​និង​កង​ទាហាន របស់​ក្រុមចម្រុះ​នៅ​អី​ុ​រ៉ា​ក់​និង​នៅ​សី​ុ​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ