ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថយ​ជំនួយ​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន​ជា​សញ្ញា​អាក្រក់​​មួយ

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បានព្រមាន​កាលពី​ថ្ងៃ​ទី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បានព្រមាន​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ថា ការ​ចុះ​ថយ​នៃ​ជំនួយ​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន ក្នុង​ការ​ប្រឈម​មុខជា​មួយ​កងទ័ព​រុ​ស្ស៊ីនឹង​ជា​សញ្ញា​អាក្រក់​មួយ ខណៈ​កញ្ចប់​ជំនួយ​ថ្មី​របស់​អា​មេ​រិ​ក​ពេល​នេះ​កំពុង​ជាប់​គាំង​ក្នុង​សភា​។ លោក​គូសបញ្ជាក់​ថា​សហរដ្ឋអាមេរិក​ជា​ដៃ​គួ​ធំ​ទី​មួយ​របស់​យើង​។

បន្ទាប់​ពី​ផ្ដល់​ជំនួយ​អាវុធ​តម្លៃ​ច្រើន​សិប​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន តាំងពី​រុ​ស្ស៊ី​​ចាប់ផ្ដើម​លុកលុយ​ចូល​ប្រទេស​នេះ​មក ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ​បៃ​ដិ​ន​បាន​ស្នើ​ដល់​សភា​ឲ្យ​អនុម័ត​ទឹកប្រាក់​ជំនួយ​៦១​ពាន់​លាន​ដុ​លា្ល​រ​ថែម​ទៀត​ជួយ​អ៊ុយ​ក្រែ​ន តែ​ការ​ចរចា​ជាមួយ​ពួក​អ្នក​សាធារណរដ្ឋ​នៅ​តែ​ជាប់​គាំង​។

ប្រឈម​មុខ​នឹង​បញ្ហា​ជំនួយ​នេះ លោក​ហ្សេ​ឡេ​ន​ស្គី បាន​អំពាវនាវ​ដល់​អា​ល្លឺ​ម៉​ង់​ឲ្យ​ប្រើប្រាស់​ទម្ងន់​សេដ្ឋកិច្ច​របស់ ដើម្បី​ប្រមែប្រមូល បណ្ដា​ដៃគូ​អឹ​រ៉ុ​ប​ឲ្យ​ជួយ​បំពេញ​ជំនួយ​។ ពេល​នេះ​ប្លុក​សហភាព​អឹ​រ៉ុ​ប​កំពុង​ជំរុញ​ការ​ចរចា​ជាមួយ​ហុង​គ្រី​ឲ្យ​ឈប់​រារាំង​ជំនួយ​ប្រមាណ​ជា​៥០​ពាន់​លាន​អឺរ៉ូជួយ​ដល់​អ៊ុយ​ក្រែ​ន​សម្រាប់​រយៈពេល​៤​ឆ្នាំ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ