ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​នាវា​ដឹក​ប្រេង​១គ្រឿង ​ដោយសារ​ការ​វា.យប្រហារ​នៅ​សមុទ្រ​ក្រហម

10 ខែ មុន

ប្រទេសយេម៉ែន ៖ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីយេម៉ែននៅសមុទ្រក្រហមនិងនៅឈូង

ប្រទេសយេម៉ែន ៖ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីយេម៉ែននៅសមុទ្រក្រហមនិងនៅឈូងសមុទ្រអាដេន ព្រមទាំងការតបតវិញរបស់អាមេរិកនិងអង់គ្លេស បង្ខំឱ្យអ.ស.បបញ្ឈប់ការជួយសង្គ្រោះក្នុងស្ថានភាពលំបាក នាវាដឹកប្រេងធំមួយឈ្មោះFSO SAFERជានាវាដែលគេបោះបង់ចោលតាំងពីច្រើនឆ្នាំមកហើយ ក្នុងដែនទឹកក្រុងកំពង់ផែHODEIDA យេម៉ែន ដែលគំរាមកំហែងដោយការធ្លាយប្រេងបំផ្លាញបរិស្ថាននិងជីវចម្រុះមកពីប្រេងរសាត់ដ៏ធំ។

ចាប់តាំងពីច្រើនឆ្នាំមកហើយនាវាដឹកប្រេងFSO SAFER មានអាយុកាល៤៨ឆ្នាំ ត្រូវបានគេបោះបង់ចោលជាមួយប្រេងក្នុងនាវានោះប្រមាណជា១,១៤លានធុង នៅដែនទឹក​ក្រុង​HODEIDA​យេម៉ែន មកពីសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មក រវាងពួកឧទ្ទាមហ៊ូធីនិងរដ្ឋអំណាចកណ្ដាល​យេ​ម៉ែន។ ដោយគ្មានការថែរក្សានាវានោះកំពុងគំរាមផ្ទុះ ធ្លាយប្រេងដ៏ច្រើនចូលក្នុងសមុទ្រ បំផ្លាញបរិស្ថានក្នុងសមុទ្រក្រហមជាមួយការប៉ះពាល់ដល់តំបន់ទាំងមូល។

កាលពីខែសីហា ឆ្នាំ២០២៣ អ.ស.បបានបើកធ្វើប្រតិបត្តិការ ប្រកបដោយគ្រោះថ្នាក់មួយដែលដំបូងចាប់ផ្ដើមបូមប្រេងចេញពីនាវានោះដែលមានដល់ជាង១លានធុង បញ្ចូលក្នុងនាវា១គ្រឿងឈ្មោះ MT-YEMEN ។ ដំណាក់កាលទី២នៃការសង្គ្រោះនាវានេះមានការយឹតយ៉ាវ ដោយសារបញ្ហាហិរញ្ញវត្ថុរួចបច្ចុប្បន្នត្រូវបញ្ឈប់មកពីការវាយប្រហារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ