ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្ម! បា.ក់​អណ្ដូងរ៉ែ​មាស​មួយ​នៅ​ម៉ា​លី​ ស្លា.ប់​ជាង​៧០​នាក់

10 ខែ មុន

ប្រទេសម៉ាលី ៖ អ្នកទទួលខុសត្រូវម្នាក់នៃក្រុមហ៊ុនរ៉ែមាសម៉ាលីលោកអ៊ូម៉ាស៊ីឌីបេ ថ្លែងកាលពី

ប្រទេសម៉ាលី ៖ អ្នកទទួលខុសត្រូវម្នាក់នៃក្រុមហ៊ុនរ៉ែមាសម៉ាលីលោកអ៊ូម៉ាស៊ីឌីបេ ថ្លែងកាលពីថ្ងៃទី​២៤ មករាថា មនុស្ស​ដល់ទៅជាង៧០នាក់បានត្រូវស្លាប់ ក្នុងការ​បាក់អណ្ដូងរ៉ែមាសមួយនាភាគនិរតីម៉ាលី កាលពីថ្ងៃទី១៩ មករា កន្លងទៅ។ នោះជាសោកនាដកម្មដ៏ធំមួយនៅតំបន់សាហែលអាហ្រ្វិកដែលតែងកើតមានគ្រោះថ្នាក់អណ្ដូងរ៉ែ។

អ្នកទទួលខុសត្រូវរូបនេះបន្តថាដីចាប់ផ្ដើមញ័រ ហើយពេលនោះមានអ្នករុករកមាសដល់ទៅជាង​២០០​នាក់នៅក្នុងអណ្ដូង។ ពួកអ្នកជួយសង្គ្រោះនាពេលនេះបានបញ្ឈប់ប្រតិបត្តិការរុករកហើយ ក្រោយកាយរកឃើញសាកសពមនុស្ស៧៣នាក់។ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី២៣មករា ក្រសួងរ៉ែម៉ាលីលើកពីអ្នករកមាសស្លាប់ច្រើននាក់ តែមិនផ្ដល់តួលេខច្បាស់ឡើយ។ រដ្ឋាភិបាលបានសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះនិងប្រជាជនម៉ាលី។

ក្រសួងរ៉ែអំពាវនាវដល់បណ្ដាសហគមន៍ដែលរស់នៅជិតបណ្ដាទីតាំងអណ្ដូងរ៉ែនិងពួកអ្នករកមាស ឱ្យគោរពបែបបទសន្តិសុខនិងធ្វើការតែក្នុងរង្វង់ផ្ទៃដីដែលអនុញ្ញាត។ ប្រទេសម៉ាលីជាប្រទេសក្រីក្របំផុតមួយដែរលើពិភពលោកតែជាប្រទេសផលិតមាសធំជាងគេនៅអាហ្វ្រិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ