សាលដីកាតុលាការធម្មនុញ្ញថៃ សម្រាប់មេបក្សឆ្ពោះទៅមុខ
ប្រទេសថៃ ៖ មេដឹកនាំចលនាស្និទ្ធប្រជាធិបតេយ្យថៃ លោកPITA LIMJAROENRATនាថ្ងៃទី២៤មករា
ប្រទេសថៃ ៖ មេដឹកនាំចលនាស្និទ្ធប្រជាធិបតេយ្យថៃ លោកPITA LIMJAROENRATនាថ្ងៃទី២៤មករា
ប្រទេសថៃ ៖ មេដឹកនាំចលនាស្និទ្ធប្រជាធិបតេយ្យថៃ លោកPITA LIMJAROENRATនាថ្ងៃទី២៤មករា ទទួលការសម្រេចរបស់តុលាការធម្មនុញ្ញថៃដែលសំខាន់សម្រាប់អនាគតរបស់លោក ដោយតុលាការនោះបានចេញសាលដីកា សម្រេចឲ្យលោកស្ថិតនៅជាសមាជិកសភា។ លោកទទួលការចោទប្រកាន់មួយដែលអាចត្រូវទទួលទោសបាត់បង់អាណត្តិជាសមាជិកសភា។
សាលដីកានោះចេញនាវេលាម៉ោង១៤ម៉ោងក្នុងស្រុក ដែលអាចជាដំណាក់កាលថ្មីនៃភាពតានតឹង ក្នុងប្រទេសមួយដែលកំពុងមានការបែកបាក់គ្នា។ ពេលទៅដល់តុលាការលោកPITA អាយុ៤៣ឆ្នាំថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា ខ្ញុំនៅមានទំនុកចិត្តលើការពិតនិងលើភាពស្លូតត្រង់របស់ខ្ញុំ។
ទោះជាសាលដីកានោះបែបណា យើងនឹងបន្តដើរទៅមុខ។ កាលពីខែមេសាកន្លងទៅគណបក្សឆ្ពោះទៅមុខរបស់លោកដណ្ដើមបានជ័យជម្នះ ក្នុងការបោះឆ្នោតសភាតែលោកមិនអាចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ព្រោះការរារាំងពិសេសពីសំណាក់ព្រឹទ្ធសភាដែលសមាជិកទាំងអស់កងយោធាជាអ្នកជ្រើសតាំង។ នេះក៏មកពីនយោបាយរបស់លោកដែលចង់កែទម្រង់របបរាជានិយមថៃ ដែលការពារខ្លាំងបំផុតដោយកងទ័ពថៃ។
លោកទទួលការចោទប្រកាន់ថា សង្ស័យមានភាគហ៊ុនក្នុងទូរទស្សន៍មួយអំឡុងពេលយុទ្ធនាឃោសនាបោះឆ្នោត ដែលផ្ទុយនឹងច្បាប់ថៃដែលហាមឃាត់បណ្ដាបេក្ខជនកុំឲ្យមានការពាក់ព័ន្ធក្នុងការគ្រប់គ្រងអង្គការសារព័ត៌មានណាមួយ៕
ចែករំលែកព័តមាននេះ