ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​លេច​ចេញ​ករណី​បុរស​អ្នក​រើស​អេ​ត​ចាយ បែរជា​ក្លាយជា​ចោរ​ចូល​ផ្ទះ​គេ លួច​ទ្រព្យសម្បត្តិ​ទៅ​វិញ ។ ករណី​នេះ មិន​គួរ​កើតឡើង​ឡើយ ខណៈ​ដែល​អ្នក​រើស​អេ​ត​ចាយ​ភាគច្រើន​នៅ​តែ​ប្រកប​របរ​ដោយ​សុចរិត​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​លេច​ចេញ​ករណី​បុរស​អ្នក​រើស​អេ​ត​ចាយ បែរជា​ក្លាយជា​ចោរ​ចូល​ផ្ទះ​គេ លួច​ទ្រព្យសម្បត្តិ​ទៅ​វិញ ។ ករណី​នេះ មិន​គួរ​កើតឡើង​ឡើយ ខណៈ​ដែល​អ្នក​រើស​អេ​ត​ចាយ​ភាគច្រើន​នៅ​តែ​ប្រកប​របរ​ដោយ​សុចរិត​នេះ ។

កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ នៅ​បុរីសឡា ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ ហើយ​បន្លំ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ស្រែ​កថា «​ចោរ​ៗ» ។ ហេតុការណ៍​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា បុរស​អ្នក​រើស​អេ​ត​ចាយ​នេះ​បាន​បន្លំ​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ ។ តែ​បុរស​ជាប់ចោទ​បាន​ប្រកែក ។

យ៉ាងណា​ក៏​ដោយ បើ​ត្រឹម​រើស​អេ​ត​ចាយ គឺ​មិន​ត្រូវ​បន្លំ​ចូល​ក្នុងផ្ទះ​របស់​គេ​ទាំង​យប់​ឡើយ ។ រើស​សំបក​កំប៉ុង​ប៊ី​យ៊ែ ដប​ទឹកបរិសុទ្ធ ឬ​របស់របរ​ផ្សេង​ទៀត ដែល​គេ​បោះចោល​នៅ​ក្រៅ​ផ្ទះ ហើយ​អ្នក​រើស​អេ​ត​ចាយ រុករក​ត្រឹមតែ​នៅ​ក្រៅរបង​ផ្ទះ​របស់​គេ​បាន​ហើយ ។ កុំ​មាន​ដៃ មាន​ជើង លួច​របស់របរ ដែល​គេ​មិន​បោះចោល ។ ចំណែក​ប្រជាជន​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​បិទទ្វារ​របង និង​ផ្ទះ​អោយ​ជិត និង​ចាក់សោរ ដើម្បី​ចៀសវាង​ចោរ​បន្លំ ឬ​លួច​ចូល​ផ្ទះ​លួ​យ​ទ្រព្យសម្បត្តិ ។

ក្រៅពី​នេះ ក៏​នៅ​មាន​អ្នក​រើស​អេ​ត​ចាយ​មួយ​ចំនួន​ទៀត​រើស​កកាយ​ធុងសំរាម ឬ​ថង់​ដាក់​សំរាម​ដែល​គេ​ចង​ត្រឹមត្រូវ​ហើយ បែរជា​រើ​កកាយ​ហែក​ថង់​សំរាម ដើម្បី​រុករក​សំបក​កំប៉ុង​សំបក​ដប​ទឹកបរិសុទ្ធ​នាំ​ឱ្យ​សំរាម​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ បើ​ថា រុករក​រើ​កកាយ​ហើយ សូម​រៀបចំ​ទុកដាក់​សំរាម​ឱ្យ​មាន​របៀប​ឡើង​វិញ​ផង ។ អាណិត​ម្ចាស់ផ្ទះ និង​ក្រុម​អ្នក​បោសសំអាត​ប្រមូល​សំរាម​ផង​។

ចំណែក​ម្ចាស់ផ្ទះ ដែល​ជា​ម្ចាស់​សំរាម​វិញ ក៏​គួរតែ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​មាន​សំបក​កំប៉ុង ដប ទឹកបរិសុទ្ធ ឬ​ក៏​របស់របរ​ដែល​ត្រូវ​បោះចោល ត្រូវ​ញែក​ដាក់​ដាច់​ដោយឡែក​ពី​កាក​សំណល់​ចំណីអាហារ និង​សំរាម​ផ្សេង​ទៀត ដើម្បី​កុំឱ្យ​អ្នក​រើស​អេ​ត​ចាយ​កកាយ ហែក​ថង់​នាំ​ឱ្យ​សំរាម និង​កាក​សំណល់​រាយ​ប៉ាយ ។

ជា​សរុប​ទៅ អ្នក​ប្រកប​របរ​រើស​អេ​ត​ចាយ សូម​ត្រឹមតែ​រើស​របស់របរ​សំបក​កំប៉ុង សំបក​ដប ឬ​របស់​ដែល​គេ​បោះចោល​បាន​ហើយ ។ សូមកុំ​មាន​ដៃ មាន​ជើង លួច​របស់របរ ដែល​គេ​មិន​បោះចោល ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​ក៏​មិន​ត្រូវ​ចោទប្រកាន់​គ្រាន់តែ​ឃើញ​គ្នា​ជា​អ្នក​រើស​អេ​ត​ចាយ​ចោទ​គេ​ថា ជា​ចោរ​នោះ​ដែរ ។ បើ​មាន​ភស្តុ​តាង​ជាក់ស្តែង ច្បាស់លាស់​មិន​អី​ទេ តែបើ​គ្រាន់តែ​គ្នា​ដើរ​រើស​អេ​ត​ចាយ ហើយ​ស្រែក​ចោទ​គ្នា​ថា ចោរ​ដែរ គឺ​មិនកើត​ទេ ។

ចុះបើ​ពេល​នោះ ស្រាប់តែ​ប្រជាជន​យើង​មាន​កំហឹង ហើយ​ប្រើ​ហិ​.​ង្សា​វា​.​យ​រហូត​ដល់​ជន​នោះ​របួស ឬ​ក៏​ស្លា​.​ប់​ទៅ តើ​នរណា​ទទួលខុសត្រូវ? ហើយ​បើ​ទោះបីជា​ជន​នោះ ជា​ចោរ​មែន​ក៏​ច្បាប់ ប្រទេស​យើង មិន​អនុញ្ញាត​ឱ្យ​មហាជន​កាត់ទោស វា​.​យ​ដុំ​លើ​ជនជាប់សង្ស័យ​នោះ​ឡើយ​។ ប្រយ័ត្ន ក្លាយ​ខ្លួន​ជា​អ្នកទោស ដោយសារ​តែ​កំ​ហឹ​.​ង​មួយ​ពេល​វា​.​យ​ចោរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ