ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជំនឿ​ថា «​ខ្លួន​មាន​អណ្តាត​ពាំព្រីង​» ពស់​ចឹក​មិន​ស្លា​.​ប់ បែរជា​ស្លា​.​ប់​ដោយសារ​ពស់

11 ខែ មុន
  • ភ្នំពេញ

មិន​ខុស​ពី​ចាស់​ៗ​និយាយ​.​ត​ៗ​គ្នា​នោះ​ឡើយ ដូច​ជា​ពាក្យចាស់​ពោល​ថា «​ហ៊ាន​ណាស់ ហ៊ាន​អ្វី​ងា​.​ប់​នឹង​» ជាក់ស្តែង​បុរស​ម្នាក់​ចាប់​ពស់​លេង ដូច​ជា​លេង​សៀ​ក​នៅ​ក្នុង​រឿង ដោយ​អះអាង​ខ្លួន​ថា

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ចាស់​ៗ​និយាយ​.​ត​ៗ​គ្នា​នោះ​ឡើយ ដូច​ជា​ពាក្យចាស់​ពោល​ថា «​ហ៊ាន​ណាស់ ហ៊ាន​អ្វី​ងា​.​ប់​នឹង​» ជាក់ស្តែង​បុរស​ម្នាក់​ចាប់​សត្វ​ពស់​លេង ដូច​ជា​លេង​សៀ​ក​នៅ​ក្នុង​រឿង ដោយ​មាន​ជំនឿ និង​អះអាង​ខ្លួន​ថា «ខ្លួន​មាន​អណ្តាត​ពាំព្រីង» ហើយ​បុរស​រូប​នេះ​យល់​ថា «​អ្នក​ដែល​មាន​អណ្តាត​បែប​នេះ ឬ​សត្វ​សុនខ​មាន​អណ្តាត​ពាំព្រីង ពស់​ចឹ​ង ឬ​ខាំ​មិន​ស្លា​.​ប់​នោះ​ឡើយ​»​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បុរស​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​តែ​ពស់​ចឹ​ក ព្រោះតែ​យល់​ថា «​ខ្លួន​ពស់​ចឹក​មិន​ស្លា​.​ប់ ហើយ​ហ៊ាន​លេង​ជាមួយសត្វ​​ពស់​» ប៉ុន្តែ​ចុង​ក្រោយ បែរជា​ស្លា​.​ប់​ដោយសារសត្វ​​ពស់​គួរ​អោយ​អាសូរ​ទៅ​វិញ​។

បើ​យោង​តាម​ប្រភព​ពី​វេជ្ជបណ្ឌិត​កម្ពុជា បាន​ធ្វើការ​លើក​ឡើង​បែប​នេះ​ថា «អបិយ​ជំនឿ​នាំ​អោយ​វិនាស​ខ្លួន បុរស​ម្នាក់​បាន​ចាប់​ពស់​ស្រកា​ចាស់​មក​លេង បើ​ទោះបីជា​ត្រូវ​ពស់​នោះ​ខាំ​ប៉ុន្មាន​ចង្កូម​រួច​ហើយ​ក៏​ដោយ ព្រោះ​គាត់​អះអាង​ថា ​ខ្លួន​មាន​អណ្តាត​ពាំព្រីង​»​។

បើ​តាម​សម្តី​របស់​ពូ​ម្នាក់ ដែល​នាំ​អ្នកជំងឺ​មក​ពេទ្យ បាន​ប្រាប់​ថា មុន​ពេល​ត្រូវ​ពស់​ខាំ បុរស​ដែល​មាន​អណ្តាត​ពាំព្រីង​នោះ បាន​ចាប់​ពស់​នឹង​ដៃ​ម្ខាង រួច​មាត់​បឺត​មុខរបួស​ដៃ​ម្ខាង​ទៀត​ដែល​ត្រូវ​ពស់​ចឹក​។ លុះ​ពេល​សាច់ញាតិ​សួរនាំ​ថា «​ម៉េច​ក៏​ចាប់​ពស់​អ​ញ្ចឹ​ង?​» គាត់​ឆ្លើយ​ថា «​អត់​អី​ទេ ខ្ញុំ​មាន​អណ្តាត​ពាំព្រីង​»​។

គួរ​ក្រើនរំលឹក​ផង​ដែរ​ថា ទោះបីជា​ពស់​អ្វី​ក៏​ដោយ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ កុំ​ចេះ​តែ​ហ៊ាន ដោយ​ការ​ចាប់ ឬ​យល់​ថា ខ្លួនឯង​ជា​គ្រូ​ពស់​នោះ ព្រោះ​អាច​នាំ​ឱ្យ​វិ​នា​.​ស​ដល់​ខ្លួនឯង​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ហើយ​នៅ​ពេល​មាន​ពស់​ចឹក ឬ​ខាំ តើ​យើង​គួរ​សង្គ្រោះ​បឋម​បែប​ណា​នោះ?
ជា​​ការ​​ពិត​ណាស់ វិធី​សង្គ្រោះ​បឋម​នៅ​ពេល​មាន​ពស់​ចឹក ឬ​ខាំ នោះ ៖
ទី​១- ត្រូវ​ដាក់​ជន​រង​គ្រោះ​ដំណេក​ផ្ងារ និង​ក្បាល​ខ្ពស់​។
ទី​២- ប្រាប់​គាត់​កុំអោយ​កំរើក​អវៈយវៈ និង​សម្រួល​អារម្មណ៍​។
ទី​៣- រុំ​បង់​យឺត (​ពីរ​ជាន់​) និង​អប​អោយ​មាន​លំនឹង​។
ទី​៤- រក្សា​កន្លែង​របួស ទាប​ជាង​កម្រិត​បេះដូង​។
ទី​៥- បញ្ជូន​ជន​រង​គ្រោះ​ទៅ​ម​ន្ទើ​រ​ពេទ្យ​។

លើស​ពី​នេះ ចំពោះ​សកម្មភាព​ដែល​ពុំគួរ​ធ្វើ​វិញ មាន​ដូច​ជា ៖
ទី​១- បឺត​ឈា​.​ម​ត្រង់​កន្លែង​ពស់​។
ទី​២- កាត់​របួស បង្ហូរ​ឈា​.​ម​។
ទី​៣- ចងខ្សែ​ការ៉ូ ឃាត់​ឈា​.​ម​។
ទី​៤- ស្អំ​ទឹកកក នៅ​កន្លែង​ខាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រភេទ​ពស់ ដែល​បង្ក​គ្រោះថ្នាក់ ដូច​ជា ៖ ប្រភេទ​ពស់​ហនុមាន​, ពស់វែកដំបូក​, ពស់ក្រាយ ស​.​ខ្មៅ ឬ​ពស់​ក្រោយ​ជាដើម​នោះ​។ ក្រៅពី​នេះ ក៏​មាន​ពស់​ស្រកា​ចាស់ ដែល​បាន​ចឹក​​បុរស​ខាងលើ បណ្ដាល​ឱ្យ​ស្លា​.​ប់​ផង​ដែរ​, ពស់វែកក្របី​, ពស់វែករនាម និង​ពស់ពព្លាក់​ជាដើម​។ គួរ​រលឹក​ទៀត​ថា អបិយ​ជំនឿ​ខ្វះ​ការ​រិះគិត គឺ​នាំ​អោយ​អន្តរាយ​ដល់​ខ្លួនឯង ដូច្នេះ​កុំ​ចេះ​តែ​ហ៊ាន​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ