រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងបង្ហាញម៉ូត អ្នកនាង គង់ បុប្ផា បានចេញមុខទម្លាយរឿងរ៉ាវត្រូវអតីតស្វាមីធ្វើបា.បជាបន្តបន្ទាប់ ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ នៅលើទឹកដីសហរដ្ឋអាមេរិក ។
មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់គេឃើញអ្នកនាង គង់ បុប្ផា ដែលឃ្លាតឆ្ងាយពីសិល្បៈជាង១០ឆ្នាំ បាន live វីដេអូ ហើយទម្លាយរឿងស្ទើរតែគ្មានសល់អំពីរឿងរ៉ាវរបស់នាងត្រូវអតីតស្វាមីធ្វើបា.ប និងមើលងា.យ ក្រោយពេលបានរួមរស់ជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។
ការចេញមុខមកនិយាយរឿងរ៉ាវអតីតស្វាមីពីអ្នកនាង គង់ បុប្ផា នាពេលនេះ បានធ្វើឡើង បន្ទាប់ពីអតីតស្វាមីរបស់នាងធ្វើការគំរា.មដល់អាយុជីវិ.តម្តាយរបស់នាង ដែលកំពុងរស់នៅស្រុកខ្មែរ ជុំវិញរឿងចង់បានផ្ទះដែលនាងកំពុងរស់នៅនាពេលបច្ចុប្បន្ននេះ ។
តាមរយៈវីដេអូខាងលើ អ្នកនាង គង់ បុប្ផា បានអះអាងប្រាប់ឱ្យដឹងថា «អស់ពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកនាងបានលាក់ទុក និងមិនដែលចង់លើកយករឿងរ៉ាវបញ្ហាគ្រួសារមកនិយាយជាសាធារណៈនោះឡើយ ដោយសារតែនាងសុំតែសុខ ដើម្បីរកស៊ីចិញ្ចឹមកូន ប៉ុន្តែពេលនេះ គាត់ (អតីតស្វាមី) បានធ្វើឲ្យនាងពិតជាទ្រាំលេងបានហើយ»។
អ្នកនាងបញ្ជាក់ថា «អតីតស្វាមីរបស់នាងចង់បានផ្ទះនេះ ហើយបានទៅគំរា.មម្តាយនាងនៅស្រុកខ្មែរ ទាំងដែលគាត់ចេញទៅបាត់ ទុកតែសម្បកផ្ទះ និងលុយធនាគារសម្រាប់ឲ្យនាងជាអ្នកបង់រាប់ឆ្នាំ ក្នុងពេលដែលនាងកំពុងតែមានបន្ទុកត្រូវចិញ្ចឹមកូន រហូតដល់៤នាក់ផងនោះ» ។
នាងបញ្ជាក់បន្តថា «អ្នកឯងយកខ្ញុំមករស់នៅអាមេរិកនេះ អ្នកឯងបានធ្វើអ្វីខ្លះដាក់ខ្ញុំរយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នកឯកដឹងហើយ ហើយមួយថ្ងៃៗអ្នកឯងគិតតែរឿងរកស្រីមកដេក ដោយមិនគិតគូរពីកូនសូម្បីតែបន្តិច ហេតុអ្វីអ្នកឯងដាច់ចិត្តធ្វើបែបនេះ?។ ដំបូងអ្នកឯងប្រាប់ថា ទុកផ្ទះនេះ ដើម្បីឲ្យកូន តែឥឡូវនេះបែរជាអ្នកឯងថា ប្តឹងចង់យកផ្ទះនេះវិញ ចុះអ្នកឯងមានគិតថា ខ្ញុំបានចិញ្ចឹមកូនអ្នកឯងចំនួន៣នាក់ទៅ៤នាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រឹមទ្រព្យសម្បត្តិផ្ទះប៉ុណ្ណឹង អ្នកឯងចង់បានវិញ ហើយទៅគំរា.មម្តាយខ្ញុំនៅស្រុកខ្មែរទៀត»។
អ្នកនាង គង់ បុប្ផា ក៏បានធ្វើការព្រមា.នធ្ងន់ៗទៅកាន់អតីតស្វាមីរបស់នាងដែរថា «ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះម្តាយរបស់នាង នោះនាងនឹងមិនខ្លាចប្តូរអាយុជីវិ.តសម្រាប់ការតតាំងនោះឡើយ។ ដោយសាររឿងនេះ កើតឡើងតែមនុស្ស២នាក់តែប៉ុណ្ណោះ ហើយបើខ្លាំងចេញមុខមកតតាំងគ្នានៅចំពោះមុខ លើទឹកដីសហរដ្ឋអាមេរិក»។
អ្នកនាងបញ្ជាក់ថា «ក្រោយមានរឿងរ៉ាវលែងលះកើតឡើង អតីតស្វាមីរបស់នាងតែងតែដើរនិយាយប្រាប់គេថា «ចិញ្ចឹមនាង ដូចជាចិញ្ចឹមក្រពើ ខំនាំមកនៅអាមេរិក» ទាំងដែលនាងមិនដែលអង្វរស្វាមីចង់មកនៅអាមេរិកម្តងណាឡើយ។ ទោះរៀបការមានស្វាមីជាអាណិកជនក៏ដោយ ក៏នាងមិនដែលចង់មករស់នៅប្រទេសគេជាងស្រុកខ្មែរ ចោលម៉ែឪនោះដែរ»។
យ៉ាងណាម៉ិញ បើតាមអ្នកនាង គង់ បុប្ផា បន្តទៀតថា «នេះជាលើកទី១ហើយ ដែលអ្នកនាងសម្រេចចិត្តចេញជាវីដេអូនិយាយរឿងរ៉ាវដែលកើតឡើងមកលើរូបនាងពីសំណាក់អតីតស្វាមីប្រាប់មហាជននៅក្នុងស្រុកខ្មែរឲ្យបានដឹងលឺ»។
នាងបញ្ជាក់ទៀតថា «ភាពអត់ទ្រាំពិតជាមានកំណត់ ដោយសារតែអតីតស្វាមីរបស់នាងតែងតែរកវិធីណា ដើម្បីឲ្យនាងច្រឡោត រហូតចុងក្រោយនេះ ហ៊ានទៅគំរា.មម្តាយរបស់នាងទាំងគាត់មានជំងឺ ដើម្បីចង់បានសម្បកផ្ទះមួយនេះ»។
គួរបញ្ជាក់ផងដែរថា តារាសម្តែង និងដើរម៉ូត អ្នកនាង គង់ សុផា ហៅបុប្ផា បានរៀបការកាលពីអំឡុងខែសីហា ឆ្នាំ២០១២ ជាមួយបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេទាំងពីនាក់របានរួមរស់ជាមួយគ្នា មានកូនស្រីម្នាក់អាយុ៤ឆ្នាំ ។ អ្នកនាងបានស្គាល់ស្វាមីរបស់នាងឈ្មោះ លាង ខេងហួរ នៅអំឡុងឆ្នាំ២០០៥ តាមរយៈផលិតកម្មខេមរៈ ដែលហៅនាងទៅថតកាយវិការខារ៉ាអូខេ ហើយម្ចាស់ផលិតកម្មត្រូវជាប្អូនប្រុសរបស់លោក។ ស្វាមីរបស់នាងមានអាយុជាង៥០ឆ្នាំ គឺជាបុរសពោះម៉ាយ មានកូន២នាក់ រស់នៅសហរដ្ឋអាមេរិក ផងដែរ។
គួរបញ្ជាក់ទៀតថា ចាប់តាំងពីរៀបការហើយមករស់នៅសហរដ្ឋអាមេរិកជាង១០ឆ្នាំមកនេះ អ្នកនាង គង់ បុប្ផា ត្រូវបានគេដឹងថា នាងបានប្រកបរបរលក់អីវ៉ាន់តាមអនឡាញ ហើយម្តងម្កាលគេក៏ឃើញអ្នកនាងចូលរួមសម្តែង ច្រៀង រាំ នៅពេលមានកម្មវិធីផ្សេងៗរបស់បងប្អូនខ្មែរនៅអាមេរិកផងដែរ៕
ចែករំលែកព័តមាននេះ