ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកគ្រូ​ស្រែកថា «​អយុត្តិធម៌​ណាស់​ បង្រៀន​សិស្ស​១៦​ឆ្នាំ​ហើយ​បែរ​ត្រូវ​បញ្ឈប់​​​ការងារ​»

8 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អ្នកគ្រូ​បង្រៀន​ជាប់កិច្ចសន្យា​ម្នាក់​បាន​ស្រែ​កថា​«អយុត្តិធម៌​ណាស់​ បង្រៀន​​រយៈពេល​១៦​ឆ្នាំ​ហើយ ​ត្រូវ​បាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​​​គាត់មិន​ឱ្យ​បង្រៀនបន្ត​ទៅ​ទៀត​ ។ អ្នកគ្រូមាន​​ឈ្មោះ អឿ មុន្នី ​​ជា​គ្រូបង្រៀន​«សាលា​បឋម​សិក្សា​សុខសាន្ត»​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អ្នកគ្រូ​បង្រៀន​ជាប់កិច្ចសន្យា​ម្នាក់​បាន​ស្រែ​កថា​«អយុត្តិធម៌​ណាស់​ បង្រៀន​​រយៈពេល​១៦​ឆ្នាំ​ហើយ ​ត្រូវ​បាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​​​គាត់មិន​ឱ្យ​បង្រៀនបន្ត​ទៅ​ទៀត​ ។

អ្នកគ្រូមាន​​ឈ្មោះ អឿ មុន្នី ​​ជា​គ្រូបង្រៀន​«សាលា​បឋម​សិក្សា​សុខសាន្ត»​ ​ ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​​ផ្ទាល់ខ្លួន ​និង​មាន​រូបភាព​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​ បាន​ប្រគល់​ប័ណ្ណ​សរ​សើរ​ និង​រូបភាព​អ្នកគ្រូ​ថតនៅ​​មុខ​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​សិស្ស​ក្នុង​សាលារៀន​និង​សំ​ណេ​រ​ដែ​ល​មាន​ក្លឹ​ម​សារ​ថា​ ៖ សូម​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ជាទី​គោរព​ដ៍​ខ្ពង់​និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដ៏​ខ្ពង់ខ្ពស់ នាង​ខ្ញុំ​ឈ្មោះ អឿ មុន្នី នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ​និង​កម្លាំងចិត្ត​ដែល​បាន​ស្ម័គ្រ​ចិត្តជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​នៅ​សាលា​«បឋម​សិក្សា​សុខសាន្ត» ​ចាប់ពី​ឆ្នាំ​២០០៦ ​ដល់​២០២៣​នេះ​ មាន​រយៈពេល​១៦​ឆ្នាំ​ហើយ ​។

អ្នកគ្រូ​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៦​ អ្នកគ្រូ​បង្រៀន​ទទួល​បាន​ប្រាក់ខែ​១​ខែ​ចំនួន​១៣​ម៉ឺន​រៀល នៅ​ឆ្នាំ​២០២៣​នេះ​ ទទួល​បាន​ប្រាក់ខែ​១​ខែ​ចំនួន​១.១២០.០០០​រៀល ស្រាប់តែ​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នេះ ​លោកនាយក​សាលា​និង​មន្ត្រី​កា​រិ​ល័យ​អប់រំ​ក្រុង​ប៉ោយ​ប៉ែ​ត​បានអោយ​នាង​ខ្ញុំ​បញ្ឈប់​បង្រៀន​ ហើយ​លោកនាយក​សាលា​បាន​ដាក់​ប្អូនប្រុស​របស់គាត់​២​នាក់​មក​បង្រៀន​ជំនួស​ ដែល​ជា​គ្រូ​ជាប់កិច្ចសន្យា ​ហើយ​ប្រាប់​គាត់​ថា «​ចាស់​ហើយ​ឈប់​ទៅ ​បើ​គ្រូបង្រៀន​មាន​ក្របខណ្ឌ​ចូល​មិន​បាន​តវ៉ា​ទេ» ​។

អ្នកគ្រូ​បាន​បញ្ជាក់​ថា​ ​ចំណែក​អ្នកគ្រូ​រស់នៅ​ក្នុងភូមិ​សុខសាន្ត​ តែ​គ្រូបង្រៀន​ជាប់កិច្ចសន្យា​២​នាក់​ដែល​ជា​សាច់ញាតិ​លោកនាយក​មិន​ម៉ែ​ន​ជា​អ្នកស្រុក​នេះ​ឡើយ ។ ​អ្នកគ្រូ​ពោល​ពាក្យ​ថា​ ដូច​បទ​ចម្រៀង​អ្នកស្រី ហ៊ឹ​ម ស៊ី​វ៉​ន ច្រៀង​ពិតជា​មិន​ខុស​ទេ « កាល​នៅ​គ្រាក្រ ​គ្រូ​ល្អ​នោះ​នៅឯណា​?» នាយក​ធ្វើ​បែប​នេះ​ វា​ដូច​ជា​អយុត្តិធម៌​ពេក​ហើយ​ ចំពោះ​ខ្ញុំ​ធ្វើ​បែប​នេះ​ដូច​ជា​កាច់​បំបាក់​ដៃ​ទាំង​សងខាង​របស់ខ្ញុំ​។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​ថា​ «តាម​ពិត​អ្នកគ្រូ អឿ មុន្នី គាត់​មាន​វ័យ​ចំណាស់​ហើយ ​មាន​ធ្វើ​កិច្ចសន្យា​នៅ​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយ​ប៉ែ​ត សុំ​បង្រៀន​រយៈពេល​១​ឆ្នាំ​ ពេល​នេះ​ដល់​កិច្ចសន្យា​ទើប​សុំ​អោយ​អ្នកគ្រូ​ឈប់​សម្រាក ដើម្បី​អោយ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​បង្រៀន​ទេ ។

មានព័ត៌មានបន្ថែម កោះសន្តិភាព​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ