- ភ្នំពេញ
តើឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវលទ្ធផលអ្វីខ្លះ? ឆ្លើយសំណួរនេះបាន មិនត្រឹមធ្វើឱ្យកម្ពុជា រកឃើញពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាននោះទេ។ តែវាជាត្រីវិស័យ សម្រាប់ការធ្វើឱ្យកាន់តែប្រសើរឡើង តាមរយៈ
តើឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវលទ្ធផលអ្វីខ្លះ? ឆ្លើយសំណួរនេះបាន មិនត្រឹមធ្វើឱ្យកម្ពុជា រកឃើញពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាននោះទេ។ តែវាជាត្រីវិស័យ សម្រាប់ការធ្វើឱ្យកាន់តែប្រសើរឡើង តាមរយៈ
តើឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវលទ្ធផលអ្វីខ្លះ? ឆ្លើយសំណួរនេះបាន មិនត្រឹមធ្វើឱ្យកម្ពុជា រកឃើញពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាននោះទេ។ តែវាជាត្រីវិស័យ សម្រាប់ការធ្វើឱ្យកាន់តែប្រសើរឡើង តាមរយៈការទម្លាក់ចោលនូវចំណុចអវិជ្ជមាន ពង្រីកសកម្មវិជ្ជមាន ដើម្បីការរីកចម្រើនរបស់ជាតិសាសន៍ដ៏ចំណាស់មួយនេះ។
សម្រាប់បញ្ហាប្រទេសជាតិ ឆ្នាំ២០២៣ គឺជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានផ្លាស់ប្តូរមេដឹកនាំ ប្រទេសដែលបានកាន់កា.ប់អំណាចប្រមាណជា៤០ឆ្នាំ ទៅឱ្យអ្នកបន្តវេនជំនាន់ថ្មី។ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ១៩៨៥ បានផ្ទេរអំណាចទៅកូនប្រុសច្បងរបស់សម្តេច គឺសម្តេចធិបតី ហ៊ុន ណែត ជានាយករដ្ឋមន្ត្រីថ្មី នៅក្រោយការបោះឆ្នោតកាលពីខែកក្កដា ហើយរដ្ឋាភិបាលពោរពេញទៅដោយមនុស្សវ័យក្មេងក៏ត្រូវបង្កើតឡើង។
ដូច្នេះឆ្នាំ២០២៣ អ្វីដែលថ្មី និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយនោះ គឺកម្ពុជា មាននាយករដ្ឋមន្ត្រីថ្មី មានវ័យកេ្មង គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលរហូតមកដល់ដំណាច់ឆ្នាំ ២០២៣នេះ បានដឹកនាំកម្ពុជា ប្រមាណ៤ខែមកហើយ។
និយាយពីសេដ្ឋកិច្ចឆ្នាំ២០២៣ មិនមែនជាឆ្នាំដែលល្អនោះទេ។ មែនទែនទៅសេដ្ឋកិច្ចសកលឆ្នាំ២០២៣ បានគ្របដណ្តប់ដោយពពកខ្មៅតែម្តង។ ២០២៣ កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោក បានស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ និងការរងឥទ្ធិពលមិនល្អពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែង និងសង្គ្រាមប៉ាឡេស្ទីន-អ៊ីស្រាអែល។
ឆ្នាំ២០២៣ ពលរដ្ឋខ្មែរបានថ្ងូរពីបញ្ហាសេដ្ឋកិច្ច ការរកចំណូលធ្លាក់ចុះ ហើយបំណុលធនាគារ បានកើនឡើង។ វិបត្តិសេដ្ឋកិច្ចជាសកល បានធ្វើឱ្យសសរស្តម្ភសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យសំណង់ ទេសចរណ៍ បានធ្លាក់ចុះគួរឱ្យបារម្ភ។ វិស័យអចលនទ្រព្យ សឹងតែជាប់គាំង ១០០%តែម្តង។
រដ្ឋាភិបាលថ្មី បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពពលរដ្ឋ ជាអាទិភាព ការកសាងមូលធនមនុស្សជាគន្លឹះ នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ វិស័យកសិកម្ម ដែលជាសសរស្តម្ភ សំខាន់មួយ រួមជាមួយវិស័យទេសចរណ៍ ដែលកម្ពុជា ចាត់ទុកថា ជាមាសប៉ៃតង បានកំពុងស្តារ និងកែលម្អ។
ទោះបីយ៉ាងណា ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង៦,១ភាគរយ ក្នុងឆ្នាំ២០២៥ ជាមួយការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) លើកឡើងថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឲ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះ អាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗ ក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ។
អ្នកស្រីបន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងនៅឆ្នាំ២០២៣ ក្នុងអត្រា៥,៤ភាគរយ តែថាកំណើននេះ កើនយឺតជាងការរំពឹងទុក ដោយសារបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ។
នៅពេលគេនិយាយពីសេដ្ឋកិច្ចនៅកម្ពុជា គេមិនអាចកាត់ផ្តាច់ពីការដឹកនាំរបស់ប្រទេសនេះ នោះទេ។ កម្ពុជា ជាប្រទេសដែលរងគ្រោះពីសង្គ្រាមផ្ទៃក្នុងផង និងឥទ្ធិពលសង្គ្រាមបរទេសផង។ ដើម្បីបញ្ចប់សង្គ្រាមពីទឹកដីតូច នៅជាប់ទន្លេមេគង្គមួយនេះ មានការចូលរួមពីអន្តរជាតិ ជាច្រើន។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីការបញ្ចប់សង្គ្រាមនៅកម្ពុជា មាន១៨ប្រទេសបានចុះហត្ថលេខា។ ជំនួយ និងការអនុគ្រោះពន្ធនានា ពីការធ្វើពាណិជ្ជកម្ម ជាមួយបរទេស បានផ្តល់មកដល់ពលរដ្ឋខ្មែរ ចាប់ពីឆ្នាំ១៩៩១មក ដោយបានភ្ជាប់ជាមួយដំណើរលិទ្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
សេដ្ឋកិច្ចកម្ពុជា មិនទាន់អាចកាត់ផ្តាច់ពីការវាយតម្លៃរបស់ប្រទេសម្ចាស់ជំនួយ ជាពិសេសក្រុមប្រទេសលោកខាងលិចនោះទេ។ ហេតុដូច្នេះហើយ តិច ឬច្រើន គេតែងតែបានឮប្រទេស មួយចំនួនដូចជា អាមេរិក និងប្រទេសនៅអឺរ៉ុប និយាយពីស្ថានការណ៍សិទ្ធិមនុស្ស និងដំណើរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការបោះឆ្នោតជាទៀងទាត់៥ឆ្នាំម្តង នៅកម្ពុជា គឺការវាស់វែងអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែរហូតមកដល់នេះ ការវាយតម្លៃលើបញ្ហានេះ ឃើញថា នៅតែខុសគ្នារវាងរដ្ឋាភិបាល និងមជ្ឈដ្ឋានអន្តរជាតិ និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា។
ការវាយតម្លៃខុសគ្នាបែបនេះ តិចឬច្រើនបានជះឥទ្ធិពលដល់ជីវពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកតាមដាននយោបាយនៅកម្ពុជា។
តាមពិតទៅ ពលរដ្ឋកម្ពុជាចង់បានសន្តិភាព ចង់បានការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទទួលបានផលពីការអភិវឌ្ឍន៍ស្មើភាព មានយុត្តិធម៌ក្នុងសង្គម។ តើឆ្នាំ២០២៤ខាងមុខ បញ្ហាជីវភាព និងបញ្ហាប្រទេសជាតិ ដែលនៅសេសសល់អាចដោះស្រាយឱ្យបានប្រសើរជាងឆ្នាំ២០២៣ឬយ៉ាងណា? គេរង់ចាំមើលការអនុវត្តកម្មវិធីនយោបាយបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ ហើយការចូលរួមរបស់ពលរដ្ឋក៏ជាការសំខាន់ដែរ។ ពលរដ្ឋចូលរួមឱ្យ សកម្មភាពលើបញ្ហាសង្គម ស្របតាមច្បាប់ធម្មនុញ្ញ គឺជាការរួមចំណែកដល់ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន៕
អត្ថបទដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ