- ភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារនយោបាយ ក៏ដូចជាបទបញ្ជាធ្ងន់បំផុតមកលើកងកម្លាំង និងសមត្ថកិច្ច ហើយប្រកាសយកខ្លួនធ្វើជាខ្នងបង្អែកអ្នកអនុវត្តច្បាប់ ប្រឆាំងបទល្មើសនានា ជាពិសេសគឺករណី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារនយោបាយ ក៏ដូចជាបទបញ្ជាធ្ងន់បំផុតមកលើកងកម្លាំង និងសមត្ថកិច្ច ហើយប្រកាសយកខ្លួនធ្វើជាខ្នងបង្អែកអ្នកអនុវត្តច្បាប់ ប្រឆាំងបទល្មើសនានា ជាពិសេសគឺករណី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារនយោបាយ ក៏ដូចជាបទបញ្ជាធ្ងន់បំផុតមកលើកងកម្លាំង និងសមត្ថកិច្ច ហើយប្រកាសយកខ្លួនធ្វើជាខ្នងបង្អែកអ្នកអនុវត្តច្បាប់ ប្រឆាំងបទល្មើសនានា ជាពិសេសគឺករណីគ្រោះថ្នាក់ចរាចរណ៍បុ.កមនុស្សស្លា.ប់ និងបញ្ហាគ្រឿ.ងញៀ.ន ។
នៅក្នុងរយៈពេលជាង១០០ថ្ងៃមកនេះ សម្តេចធិបតី បានអញ្ជើញចូលរួម និងថ្លែងសារ ក៏ដូចជាដាក់ចេញនូវគោលនយោបាយជាច្រើន ប៉ុន្តែទើបតែថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសចូលរួមសន្និបាតប្រចាំឆ្នាំរបស់ក្រសួងបរិស្ថានទេ ដែលសម្តេចបានចេញនូវសារ និងបទបញ្ជាធ្ងន់ៗ ច្បាស់ៗ ដល់កងកម្លាំង និងអ្នកដែលពាក់ព័ន្ធ ។
សម្តេចធិបតីបានប្រកាសយកខ្លួនធ្វើជាខ្នងបង្អែករបស់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ជាពិសេសគឺករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបញ្ជាក់ថា សម្តេចពិតជាធុញទ្រាន់ដែលឃើញសមត្ថកិច្ចដោះស្រាយការងារគ្រាន់តែការងារតូចតាច ក៏ចាំបាច់ ចាំសុំគោលការណ៍។
សម្តេចបានបញ្ជាក់ច្បាស់ៗថា សមត្ថកិច្ចគ្រប់កម្រិតអាចអនុវត្តបទច្បាប់បាន ជាពិសេសគឺចាប់ជនបង្កយកទៅអនុវត្តច្បាប់នៅនឹងកន្លែង ដោយមិនចាំបាច់សុំគោលការណ៍ពីនរណាទាំងអស់ នៅក្នុងករណីមានបញ្ហាពីថ្នាក់ដឹកនាំអាចរាយការណ៍ជូនសម្តេច ។ សម្តេចធិបតីបញ្ជាក់ថា សូមកុំខ្លាច ប្រសិនបើយើងត្រូវច្បាប់ លោកជានាយករដ្ឋមន្ត្រីសូមយកខ្នងធ្វើជាបង្អែកជូនអស់លោកមានសមត្ថកិច្ច ។
ដោយឡែករឿងបញ្ហាគ្រឿ.ងញៀ.ន សម្តេចធិបតីបានប្រកាសជាចំហរដល់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិថា រាជរដ្ឋាភិបាលត្រូវតែបន្សុទ្ធកងកម្លាំងចេញពីបញ្ហាគ្រឿ.ងញៀ.នអោយបាន មុននឹងចាត់វិធានការប្រឆាំងនឹងបញ្ហាគ្រឿ.ងញៀ.ននៅទូទាំងប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងច្បាស់ៗថា កងកម្លាំង និងសមត្ថកិច្ចគ្រប់កម្រិតអោយតែរកឃើញថា គ្រឿ.ងញៀ.ន គឺត្រូវតែបណ្តេញចេញពីក្រមខ័ណ្ឌតែម្តង ដោយមិនយោគយល់ឡើយ ។
បើតាមសម្តេចធិបតី ដែលបានអនុវត្តការងារនេះ តាំងពីលោកនៅដឹកនាំកងកម្លាំងជើងគោក គឺមកដល់ពេលនេះ មានកងកម្លាំងជាច្រើននាក់ហើយ ដែលបានបណ្តេញចេញពីក្រមខ័ណ្ឌ ។
ក្រៅពីបញ្ហាក្តៅទាំងពីរនេះ សម្តេចធិបតីក៏បានចេញបទបញ្ជាទៅកាន់ក្រសួងធម្មការ និងកិច្ចការសាសនា ឲ្យធ្វើការពិគ្រោះយោបល់ជាមួយនឹងមេដឹកនាំសាសនានៅកម្ពុជា មានព្រះពុទ្ធសាសនា មូស្លីម និងគ្រឹស្តសាសនាជាដើម ដើម្បីចាត់វិធានការណ៍នឹងជនដែលយកសាសនាមកបំពុ.លសង្គម ។
សម្តេចធិបតីបានបញ្ជាក់ថា សង្គមកម្ពុជាមួយរយៈនេះ គឺកំពុងតែត្រូវបានបំពុ.លដោយបុគ្គល ដែលបានប្រើប្រាស់សាសនា គឺជាមូលដ្ឋាន ។ សម្តេចធិបតីបានបន្តថា សេរីភាពសាសនា នៅតែត្រូវបានបន្តគោរព និងលើកតម្កើង ប៉ុន្តែបុគ្គលដែលយកសាសនាបំពុ.លសង្គម នាំអោយខូចតម្លៃសាសនានៅតាមទីសាធារណៈ និងនៅលើបណ្តាញសង្គម គឺត្រូវតែមានវិធានការណ៍។
ផ្អែកតាមប្រសាសន៍ដែលជាសារនយោបាយ ក៏ដូចជាបទបញ្ជាកាលពីថ្ងៃទី២១ ខែធ្នូនេះ យើងសង្ឃឹមថា សង្គម និងអ្នកអនុវត្តច្បាប់ គួរតែឈប់វិលវល់នឹងបញ្ហាទាំងនេះទៅ ហើយសង្គម គឺត្រូវយកច្បាប់ជាធំ ។ ប្រសិនបើសង្គមចាប់ផ្តើមយកច្បាប់ជាធំ យើងគិតថា មិនថាបញ្ហាចរាចរណ៍ ឬក៏គ្រឿ.ងញៀ.នទេ នឹងអាចបោសសំអាតពីសង្គមយើង ។
នៅពេលនេះច្បាប់ គឺមាន គ្រប់គ្រាន់ ប៉ុន្តែនៅពេលដែលមានករណីត្រូវអនុវត្តច្បាប់ ភាគច្រើនមន្ត្រីអនុវត្តច្បាប់ គឺតែងតែយកវប្បធម៌សុំគោលការណ៍ ជាពិសេសករណីពាក់ព័ន្ធនឹងបុគ្គល ឬក្រុមគ្រួសារអ្នកដែលមានឥទ្ធិពល ឫក៏មុខមាត់នៅក្នុងសង្គម ទោះបីជាករណីនោះ ជាករណីបទល្មើសជាក់ស្តែង អាចវៃខ្នោះបានភ្លាមៗក៏ដោយ ។ ឥឡូវនេះ យើងមាននាយករដ្ឋមន្ត្រីធ្វើជាខ្នងបង្អែកហើយ ដូច្នេះគួរតែយកច្បាប់ជាធំ ។
អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ