ផ្លូវការ! Lionel Messi និង Cristiano Ronaldo នឹងត្រូវតតាំងគ្នានៅដើមឆ្នាំក្រោយ
អន្តរជាតិ ៖ កំពូលកីឡាករបាល់ទាត់ Lionel Messi និង Cristiano Ronaldo នឹងត្រូវប៉ះគ្នាសារជាថ្មីម្តង
អន្តរជាតិ ៖ កំពូលកីឡាករបាល់ទាត់ Lionel Messi និង Cristiano Ronaldo នឹងត្រូវប៉ះគ្នាសារជាថ្មីម្តង
អន្តរជាតិ ៖ កំពូលកីឡាករបាល់ទាត់ Lionel Messi និង Cristiano Ronaldo នឹងត្រូវប៉ះគ្នាសារជាថ្មីម្តងទៀត បន្ទាប់ពីក្លិប Inter Miami បានប្រកាសអំពីការប្រកួតដំណើរទេសចរណ៍មុនបើករដូវកាលថ្មី ដោយត្រូវប៉ះក្រុម Al-Hilal និង Al-Nassr នៅឆ្នាំក្រោយ។
មុនឈានដល់ការប្រកួតប្រកាសពីការប្រកួតទល់នឹង Al-Nassr ក្លិប Inter Miami ធ្លាប់បដិសេធដំណឹងអំពីការប្រកួតរវាងក្រុមទាំងពីរ ដែលផ្ទុះឡើងកាលពីខែមុន ដែលពួកគេអះអាងថា គឺជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឥឡូវនេះ ក្រុមនៅលីគកំពូលសហរដ្ឋអាមេរិកមួយនេះ ប្រកាសអំពីជំនួបដ៏កក្រើកនេះ ដែលជាការជួបគ្នារវាងកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ។
តាមការបង្ហោះរបស់ក្លិប Inter Miami លើបណ្តាញសង្គម X បានឱ្យដឹងថា ពួកគេនឹងមាន២ប្រកួតនៅអារ៉ាប៊ីសាអូឌីតនៅក្នុងការប្រកួត Riyadh Season Cup 2024 ជាផ្នែកនៃដំណើរទេសចរណ៍អន្តរជាតិលើកដំបូងរបស់ខ្លួន ដោយត្រូវប៉ះ Al-Hilal ដែលមានកំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងប្រកបអាជីពនៅទីនោះ នៅថ្ងៃទី២៩ ខែមករា និងបន្តប៉ះ Al-Nassr នៅថ្ងៃទី១ ខែកុម្ភៈ។ ជាមួយនឹងដំណឹងនេះ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ជាពិសេសអ្នកគាំទ្រកំពូលកីឡាករពិភពលោកខាងលើ បង្ហាញអារម្មណ៍រីករាយ ក៏ដូចជាទន្ទឹងយ៉ាងអន្ទះសារសម្រាប់ការប្រកួតដ៏អស្ចារ្យរវាង Inter Miami និង Al-Nassr។
ការជួបគ្នាចុងក្រោយរវាងកំពូលខ្សែប្រយុទ្ធទាំងពីរកើតឡើងកាលពីខែមករា ដើមឆ្នាំនេះ ពោលនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាង PSG គ្រាដែល Messi ប្រកបអាជីពនៅបារាំងទល់នឹងក្រុមអារ៉ាប់ All Star ដែលត្រូវជ្រើសរើសចេញពីក្រុម Al Nassr និងក្រុម Al Hilal នៅទីក្រុង Riyadh ទឹកដីអារ៉ាប៊ីសាអូឌីត ដែលបានបញ្ចប់ទៅដោយ PSG យកឈ្នះលទ្ធផល ៥-៤ ។
គួររំលឹកថា Lionel Messi បានផ្លាស់ពីក្លិប PSG មកចូលរួមជាមួយក្លិប Inter Miami កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយកុងត្រា២ឆ្នាំ ខណៈដែល Cristiano Ronaldo បានចេញពីក្លិប Manchester United ទៅចូលរួមជាមួយក្លិប Al Nassr កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លើកុងត្រារហូតដល់ឆ្នាំ ២០២៥៕ (ប្រភព ៖ Goal.com និង beIN SPORTS)
ចែករំលែកព័តមាននេះ